ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- តាមរយៈ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​ក្រៅប្រទេស ! - ​លោក​ស​ថេត គ្រោង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​នគរបាល​រាជធានី​ភ្នំពេញ​និង ស្នើ​ឱ្យ​វៀតណាម​ជួយ​ - យុវជន​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ - ​ប្ដី​កំណាច​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​ - PM ខេត្ត​បន្ទាយមានជ័យ​ចាប់​ក្របួច​ជន​ជួញដូរ​គ្រឿងញៀន​ - អគ្គិភ័យ​ត្របាក់ ផ្ទះ ៦​ខ្នង​ខ្ទេច​ជា​ផេះ​នៅ​ស្រុក​អណ្ដូង​មាស​ - ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​អះអាងថា​៖ ការចាប់ខ្លួន​លោក ប៉ុល ទិត្យ​ធានី មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​ - ​កូនស្រី​សេដ្ឋី​នៅ​សៀមរាប​ដែល​ក្លាយជា​ឃាតក​តាម​ផ្លូវថ្នល់​វាសនា​ចារ​ថា​ជាប់គុក​២​ខែ​ - ​ជំទាវ​ហ៊ុន​ម៉ា​នី​បង្ហាញ​សម្រស់​លើ​កម្រាលព្រុំ​ក្រហម​នៅ​ទីក្រុង​កាន​ - ដីព្រៃ​លិច​ទឹក​ដែល​ជា​ដី​ព្រៃ​តំបន់​(៣)​បី នៅក្នុង​ដែន​ឡូត៍​នេសាទ លេខ ១០A ស្រុក​ជល​គី​រី រាប់ពាន់​ហិច​តា​ក្នុង​ទឹកដី​ស្រុក​ជល​គី​រី កំពុង​រង​នូវ​ការបាត់បង់​វិនាស​ហិនហោច​បើ​គ្មាន​ការទប់ស្កាត់​និង​បង្ក្រាប​....
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​អយ្យការ​ក្រុងភ្នំពេញ​ចោទ​អនុប្រធាន​នគរបាល​ព្រហ្មទណ្ឌ​ដែល​ដេញ​បាញ់​ប្រជាពលរដ្ឋ​ចំនួន​២​បទល្មើស​!

[hupso]

ភ្នំពេញ ៖​ ទីបំផុត​នៅ​ព្រលប់​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​លោក​វរសេនីយ៍ ឌួង ណា​គ្រី ដែល​បាញ់​ប៉ង សម្លាប់​ប្រជាពលរដ្ឋ ២​នាក់​ប្តី​ប្រពន្ធ​កាលពី​វេលា​ម៉ោង ១​យប់ ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវ​៣៦៣ កែង​ផ្លូវ​លេខ​៦២៨ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវបាន​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រៀល សុ​ភិន សម្រេច​ចោទប្រកាន់​ចំនួន​២​បទល្មើស «​ប៉ុនប៉ង​មនុស្សឃាត និង​ប្រើប្រាស់​អាវុធ​ដោយ​មិន​មាន​ការអនុញ្ញាត​»​។

នេះ​បើ​តាម​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់​ណា ។ ជន​ត្រូវ​ចោទ ឌួង ណា​គ្រី នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃស្អែក ដើម្បី​ចាត់ការ​បន្ត​ទៀត​។​

​សូម​បញ្ជាក់​ដែរ​ថា​លោក នាយ​ឧត្តមសេនីយ៍សន្ដិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ដែល​កាលពី​ថ្ងៃ​ទី​២​ឧសភា​តម្រូវ​ឲ្យ​ជន​បង្ក​និង​ជនរងគ្រោះ​សម្រួល​គ្នា​និង​ឲ្យ​បញ្ជូលទៅ​អនុវត្ត​វិន័យ​រដ្ឋបា​ល​របស់កង​កម្លាំងបាន​ប្តូរ​ចិត្ត​វិញ​នៅ​ថ្ងៃរសៀល​ទី​៣​មេសា ដោយ​បាន​បញ្ជា​ឲ្យ​ចាប់​បញ្ជូន​ជន​បង្ក ឌួង ណា​គ្រី ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស​ការបាញ់​ប៉ង​សម្លាប់​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ កាល​ពី​យ​ប​ថ្ងៃទី​១​ឧសភា​។​

​ការប្តូ​ចិត្ត​នេះ​គឺ​ក្រោយពី​មាន​ប្រតិកម្ម​ពីសា​រពតិ​មាននិង​អ្នកលេង​បណ្តាញ​សង្គម​និង​មាន​បញ្ជារ​របសឲ់លោក​អ៊ុក​សាវុធ​អគ្គរាជអាជ្ញា​សាលាឧទ្ធរណ៍​ឲ្យ​រាជអាជ្ញា​តុលាការ​ភ្នំពេញ​ចាត់​ចាត់ការ​រឿង​ប្រើ​អាវុធ​ដេញ​បាញ់ប្រហារ​ទាំង​កម្រោល​នេះ​។​

សូមបញ្ជាក់​ថា​ជនរងគ្រោះ​មានឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ាន់ អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ជា​អគ្គនាយក​ក្រុមហ៊ុន​សន្តិសុខ CPS និង​ប្រពន្ធ​មានឈ្មោះ តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ មុខ​របប បុក្គលិក ណាហ្គា​វើល​នៅ​ថ្ងៃ​ទី​២​ឧសភា​ត្រូវ​បាន​សមត្តកិច្ច​សម្លុត​ឲ្យ​បញ្ចប់រឿង​ដោយ​ឲ្យ​ព្រម​ទទួលយក​សំណង​៥​ពាន់​ដូល្លារ​អាមេរិក​។​

ពេល​ដែល​បាន​ដាក់ពាក្យ​ប្តឹង​ទារ​៣៥០០០​ដុល្លារ​ដោយ​មិន​យក​ឡាន​ម៉ាក រ៉ែ​ង​រ៉ូ​វែ​(RANGE ROVER)​ពណ៌​កណ្ដុរល្មេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-4448​ដែល​រង​ការបាញ់​៥​គ្រាប់បែក​កញ្ចក់​ក្រោយ វិញ​ទេ​។ មាន​ការកត់សម្គាល់ថា​ជនបង្ក​២​នាក់​(​តែ​ម្នាក់​ទៀត​ត្រូវបាន​គេ​លាក់​អត្តសញ្ញាណ​) បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ិស​៣៣០( LEXLIS RX330 )​ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប 2B-5153 ។​

Filed in: ព័ត៌មានជាតិ
© 8134 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.