ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ដេក​លក់​ស្រួល ៗ​ស្រាប់តែ​ទុស្សេ​ខ្សែភ្លើង​ឆក់​ស្លាប់​មួយ​រំពេច​

[hupso]

ខេត្ត​រតនគីរី ៖ យុវជន​ម្នាក់​បាត់បង់​ជីវិត​ភ្លាមៗ ក្នុងករណី​ខ្សែភ្លើង​ទុស្សេ​បង្ក​អោយ​ជនរងគ្រោះ​ធ្លាក់​លើ​រថយន្ត​មក​ដី​សូរ​តែ​ក្បាច់​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៩.១០​នាទី យប់​ថ្ងៃ​ទី​៦ ខែ ឧសភា ឆ្នាំ​២០១៩ ត្រង់​ចំណុចឃ្លាំង ទិញ​ដំឡូង​មី​ក្រៀម ស្ថិតក្នុង​ភូមិ​១(​ហៅ​ភូមិ​តា​ស៊ុយ​)​សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត រតនគីរី​។

​ជនរង្គ្រោះ​បាត់បង់​ជីវិត មានឈ្មោះ ថូ រតនា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅ ភូមិ​.​ឃុំ កើតហេតុ​ខាងលើ មុខរបរ នាក់​ជា​អ្នកបើកបរ​រថយន្ត​។​

​លោក​សួន សាវុធ នាយប៉ុស្តិ៍​រដ្ឋបាល សង្កាត់​កា​ចាញ បានអោយដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​មាន​ករណី់​ផ្ទុះ​សេ​ខ្សែភ្លើង លោក​ក៏​បាន​ដឹកនាំ​ចុះ​ភ្លាមៗ ដល់​កន្លែង​កើតហេតុ​មួយ​រំពេច​។

​លោកនាយ​ប៉ុស្ដិ៍ បាន​បន្ត​ឲ្យដឹងថា :​មុនពេល​កើតហេតុ ជនរងគ្រោះ​រូប​នេះ​បាន​ដេក​ក្នុង​កាប៊ីន​ឡានធំ​ដែល​ចត​ក្បែរ​ឃ្លាំង​ដំឡូង​មី​បែក​ផ្កាភ្លើង​ព្រាតៗ បណ្ដាលឲ្យ​ជនរង្គ្រោះ​ត្រូវចរន្ត​អគ្គីសនីឆ​ក់​ដាចើខ្យល់​ស្លាប់​យ៉ាង​តន់​ហន់​តែម្ដង​។​

​បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង លោកនាយ​ប៉ុស្ដិ៍ ក៏​ប្រញាប់ប្រញាល់ ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ នៃ​ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​រាយការណ៍​ទៅ​ក្រុមហ៊ុនអគ្គីសនី​អោយ​បិទ​បារែត​ផងដែរ​។

​លោក​បាន​បន្តទៀតថា​:ⁿⁿ​បើទោះជា សមត្ថកិច្ច ព្រមទាំង​ប្រជាពលរដ្ឋ ខិតខំ​ជួយ​សង្គ្រោះ ជនរង្គ្រោះ​យ៉ាងណាក៏ដោយ​ក៏​គង់តែ​មិន​អាចសង្គ្រោះ​ជនរ​គ្រោះ​បានឡើយ​។​

​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ធ្វើ​កោសល​វីច្ច័​យ និង​កំណត់ហេតុ រួចរាល់​ហើយ ប៉ូលីស​ក៏​បាន​ប្រគល់​សាកសព​ជនរងគ្រោះ​ជូន​ក្រុម ក្រុមគ្រួសារ រៀបចំ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Filed in: សន្តិសុខ​ សង្គម
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.