ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- តាមរយៈ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​ក្រៅប្រទេស ! - ​លោក​ស​ថេត គ្រោង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​នគរបាល​រាជធានី​ភ្នំពេញ​និង ស្នើ​ឱ្យ​វៀតណាម​ជួយ​ - យុវជន​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ - ​ប្ដី​កំណាច​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​ - PM ខេត្ត​បន្ទាយមានជ័យ​ចាប់​ក្របួច​ជន​ជួញដូរ​គ្រឿងញៀន​ - អគ្គិភ័យ​ត្របាក់ ផ្ទះ ៦​ខ្នង​ខ្ទេច​ជា​ផេះ​នៅ​ស្រុក​អណ្ដូង​មាស​ - ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​អះអាងថា​៖ ការចាប់ខ្លួន​លោក ប៉ុល ទិត្យ​ធានី មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​ - ​កូនស្រី​សេដ្ឋី​នៅ​សៀមរាប​ដែល​ក្លាយជា​ឃាតក​តាម​ផ្លូវថ្នល់​វាសនា​ចារ​ថា​ជាប់គុក​២​ខែ​ - ​ជំទាវ​ហ៊ុន​ម៉ា​នី​បង្ហាញ​សម្រស់​លើ​កម្រាលព្រុំ​ក្រហម​នៅ​ទីក្រុង​កាន​ - ដីព្រៃ​លិច​ទឹក​ដែល​ជា​ដី​ព្រៃ​តំបន់​(៣)​បី នៅក្នុង​ដែន​ឡូត៍​នេសាទ លេខ ១០A ស្រុក​ជល​គី​រី រាប់ពាន់​ហិច​តា​ក្នុង​ទឹកដី​ស្រុក​ជល​គី​រី កំពុង​រង​នូវ​ការបាត់បង់​វិនាស​ហិនហោច​បើ​គ្មាន​ការទប់ស្កាត់​និង​បង្ក្រាប​....
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

លោក​កឹម​ជាតិ​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​បន្ទាប់ពី​ស្រែក​រក​ជំនួយ​រឿង​តៃកុង​ស៊ី​ដា​ច់ឡានបាន​ប្រែ​ក្រឡះ​វិញ​!

[hupso]

ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​៧​ឧសភា​នេះ​លោក​ឧត្តមសេនីយ៍ឯក កឹម ជាតិ អនុរដ្ឋលេខាធិការ និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង ឱសថ​ក្លែងក្លាយ​នៃ​ក្រសួង​មហាផ្ទៃ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​សូម​ឲ្យ​មហាជន​ជួយ​ផង​តាម​រក​នូវ​ជនសង្ស័យ​មានឈ្មោះ សីហា ដែល​ជា​អ្នកបើកប​ររ​ឡាន​ផ្ទាល់ខ្លួន​ថា បាន​បាន​លួច​បើក​រថយន្ត​របស់​លោក​យក​ទៅ​បាត់ តាំងពី​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៩​ទាក់ទង​មិនបាន​។​

​លោកឧ​ត្ត​ម​សឹនីយ៍​ផ្កាយ​បី​បាន​អំពាវនាវ​តាម​ហ្ចេ​ស​ប៊ុ​កថា​:​ឯកឧត្តម លោកជំទាវ បងប្អូន​ប្រុស​ស្រី សមត្ថកិច្ច​គ្រប់​ជំនាញ មេត្តា​ជួយ​ស៊ែ​បន្ត​ផង រូប​នេះ​ជា​អ្នកបើកបរ​ឡាន​របស់ខ្ញុំ ឈ្មោះ សីហា បាន​លួច​បើករថយន្ត​ម៉ាក ស្តា​រិក ១២ កៅអី មាន​ផ្លាក​លេខ ភ្នំពេញ 2 BA 7181 រត់គេច​ខ្លួន​តាំងពី​ម៉ោង ៦​ល្ងាច ថ្ងៃទី ៦ ខែ ឧសភា ២០១៩ រហូតដល់​ពេល​នេះ ខ្ញុំ​ដើរក​មិន​ឃើញ​ទេ បើ​បងប្អូន​បាន​ដំណឹង សូម​មេត្តា​ផ្តល់​ដំណឹង តាម​លេខ​ទូរ​សព្ទ័ 012337166 ខ្ញុំ​នឹង​ជូន​សា​គុណ ដោយ​ក្តី​គោរព​អរគុណ​ទុកជាមុន​។​

​ស្រាប់តែ​មក​ពេល​រសៀល​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​រូបនេះ​បាន​បង្ហោះ​សារ​ម្តងទៀត​ថា​មិន​អី​ទេ​អរគុណ​ហើយ​!​។​លោក​កឹម​ជាតិ​ស​សេ​រថា​៖“​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ គោរព​ជូន​ចំពោះ ឯកឧត្តម លោកជំទាវ បងប្អូន​ប្រុស​ស្រី សមត្ថកិច្ច​ជំនាញ​ទាំងអស់ ដែល​បាន​ស៊ែរ​ពត៌មាន​របស់ខ្ញុំ ហើយ​នា​រសៀល​ម៉ោង ៥ ម៉ ៣៥​នាទី ថ្ងៃទី ៧ ឧសភា ២០១៩​ខ្ញុំ​បាន​រកឃើញ និង​យក​រថយន្ត​បាន​មក​វិញ​ហើយ ខ្ញុំ​ក៏​បាន​ដក​ពាក្យបណ្តឹង ហើយ​សុំឲ្យ​មាន​ការអប់រំដ​ល់​រូប​បុគ្គល​នេះ ហើយ​ផ្តល់​ថវិកា​ឲ្យ​វិល​ទៅ​ស្រុកកំណើត ដើម្បី​រក​ទទួលទាន​ស្របច្បាប់ និង​ថែទាំ​គ្រួសារ​។​”​ដល់​ពេល​ហ្នឹង​បានដឹង​ថា​សូម្បី​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ក៏​ពឹង​ហ្វេ​ប៊ុ​កជួយ​ដែរ​៕

Filed in: ព័ត៌មានជាតិ
© 8309 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.