ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ទស្សនៈ​នយោបាយ ៖ អំណាច​មិន​ស្ថិតស្ថេរ​របស់​អ្នកនយោបាយ​ - តាមរយៈ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​ក្រៅប្រទេស ! - ​លោក​ស​ថេត គ្រោង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​នគរបាល​រាជធានី​ភ្នំពេញ​និង ស្នើ​ឱ្យ​វៀតណាម​ជួយ​ - យុវជន​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ - ​ប្ដី​កំណាច​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​ - PM ខេត្ត​បន្ទាយមានជ័យ​ចាប់​ក្របួច​ជន​ជួញដូរ​គ្រឿងញៀន​ - អគ្គិភ័យ​ត្របាក់ ផ្ទះ ៦​ខ្នង​ខ្ទេច​ជា​ផេះ​នៅ​ស្រុក​អណ្ដូង​មាស​ - ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​អះអាងថា​៖ ការចាប់ខ្លួន​លោក ប៉ុល ទិត្យ​ធានី មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​ - ​កូនស្រី​សេដ្ឋី​នៅ​សៀមរាប​ដែល​ក្លាយជា​ឃាតក​តាម​ផ្លូវថ្នល់​វាសនា​ចារ​ថា​ជាប់គុក​២​ខែ​ - ​ជំទាវ​ហ៊ុន​ម៉ា​នី​បង្ហាញ​សម្រស់​លើ​កម្រាលព្រុំ​ក្រហម​នៅ​ទីក្រុង​កាន​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​មន្ត្រីនគរបាល​អន្តោរ​ប្រវេសន៍​ខ្មែរ​ព្រលានយន្តហោះ​ភ្នំពេញ​ឃុប​ឃឹត​គ្នា​ពុករលួយ​កៀបស៊ី​លុយ​ជនបរទេស​!

[hupso]

ភ្នំពេញ ៖ មន្ត្រីនគរបាល​អន្តោរ​ប្រវេសន៍​ ព្រលានយន្តហោះ​ភ្នំពេញ​ កៀបស៊ី​ជនជាតិ​អាមេរិកកាំង ​ដើមកំណើត​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់​ កាលពី​ម៉ោង​ ១ ​និង ​២០ ​នាទី​ថ្ងៃ​ទី​៦ ​ឧសភា​ចំនួន​២០០ ​ដុល្លារ​អាមេរិក​ក្រោមលេស​ថា​គ្មាន​ទិដ្ឋាការ​ ចូល​ប្រទេស​វៀតណាម​ ។

​មន្ត្រី​នគរបាល​ប្រចាំ​នៅ​តុ​កន្លែង​ឆែក​លិខិតស្នាម​បាន​បង្ខំ​ឲ្យ​ជនជាតិ​អាមេរិក​ដែល​មានឈ្មោះ​ថា​សុំ​វី​សា​ទើប​ឲ្យ​ឡើង​យន្តហោះ​ជើងហោះហើរ​ចេញ​ទៅ​វៀតណាម​ដោយ​អះអាង​ថា​ជា​តម្រូវការ​របស់​រដ្ឋាភិបាល​ប្រទេស​វៀតណាម​?!​។​

​ជនរងគ្រោះ​ពី​អំពើពុករលួយ​បង្កឡើង​ដោយ​នគរបាល​ព្រលាន​យន្តហោះ​ខ្មែរ​បាន​ប្រាប់ថា​៖​កាលពី​លើក​មុន​គាត់​បាន​មក​ស្រុក​ខ្មែរ​ជួប​បងប្អូន​ម្តង​ដែរ​ពេល​ត្រឡប់​ទៅ​វិញ​តាម​រថយន្ត​នគរបាល​ច្រកទ្វារ​ព្រុំដែន​ភ្នំ​ដិន​ភាគី​វៀតណាម​ចេញវិ​សាឲ្យ​ហើយ​មិន​ចាំបាច់​សុំ​ទេ​ក៏​មន្ត្រី​នោះ​នៅ​តែ​គេ​មិន​ព្រម​ដដែល​។​

​ជា​លទ្ធផល​ក្រដាស​ថតចម្លង​ស​ខ្មៅ​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម​ដែល​ធាតុ​ពិត​គ្រាន់តែ​ជា​លិខិត​សុំ​ទិដ្ឋាការ​មុន​ដែល​ពួក​ត្រូវបាន​នគរបាល​អន្តោរ​ប្រវេសន៍​វៀតណាម​នៅ​ព្រលានយន្តហោះ​តាន់​សឹ​ញឹក​ក្រុង​ហូ​ជី​បដិសេធ​មិញ​ទទួល​ស្គាល់​ឡើយ​!​។​គេ​បាន​រៀបចំ​ចេញ​ទិដ្ឋាកា​ថ្មី​ឲ្យចូល​វៀតណាម​ជាមួយ​ជន​បរទេស​ផ្សេងទៀត​ដែល​ចូល​វៀតណាម​ដែរ​។​

​នេះ​ជា​ទង្វើ​ប្រើ​អំណាច​រដ្ឋ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាមួយ​ជន​បរទេស​ដែល​លោក​ឧត្តមសេនីយ៍គៀត​ចន្ទ​ថា​រឹទ្ធ​អគ្គនាយក​នគរបាល​អ​ន្តោ​រ​ប្រវេ​សន្ត​ន៍​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​មាន​វិធានការ​លុបបំបាត់​មន្ត្រី​ពុករលួយ​បែបនេះ​ចោល​ព្រោះ​វា​ធ្វើឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ខ្មែរ​យើង​!៕

Filed in: ព័ត៌មានជាតិ
© 0279 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.