ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ជន​គ្មាន​ឈ្មោះ​គ្មាន​ឯកសា​រ​គត្តិយុត្តិ​មក​បោះបង្គោល​យក​ដី​ប្រជាជន​

[hupso]

អាជ្ញាធរ​និង​សមត្ថកិច្ច​ប៉ូលីស​និង ប៉េអឹម​ក្រុង​ប៉ោយប៉ែ​ត​គួរតែ​ខ្នះខ្នែង​ចុះ​ស្រាវជ្រាវ​មើលៗ​ថា ក្រុម​ជន​មួយក្រុម​ដែល​ស្លៀកពាក់​ស៊ីវិល​អួតអាង​ខ្លួន​ថា​ជា​មន្ត្រី​មកពី​ក្រសួង​ជិះ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 2-7759 តែងតែ​មាន​គ្នា​ចំនួន​3​នាក់​ជុំជើង ធ្វើ​ឬ​ក​សង្ហារ​ដើរ​បោះបង្គោល​ឈើ​ព្រំដី​នៅ​លេីដី​ប្រជាពលរដ្ឋ​នា​ថ្ងៃ​ទី​6 ខែ​៥​ឆ្នាំ​2019​យ៉ាង​ងងើល​ដោយ​ពុំ​មាន​ការ​កោតក្រែង​នរណា​មួយ​រៀល​។

​លុះ​មកដល់​ថ្ងៃទី​7 ខែ​ឧសភា ឆ្នាំ​2019​នេះ​នៅ​វេលា​ម៉ោង​5 ល្ងាច​ជន​ជើង​ខ្លាំង​មិនដឹង​ប្រភព​មួយ​ក្រុម​នេះ​ហ៊ាន​រហូត​ដល់​យក​ដែក​លួស​បន្លា​មក​ព័ទ្ធ​ដី​ជា​ពលរដ្ឋ​ចំនួន​7​គ្រួសារ 1​ហិកតា​ជាង បង្ក​អោយ​ពលរដ្ឋ​ទាំង​៧​គ្រួសារ​នោះ​ភ័យ​ឆោឡោ​តែម្តង​។​

​ដោយសារ​ពុំ​មាន​ការបង្ហាញ​ពី​អត្ត​សព្ញា​ា​ណ​ថា​ភាគី​ណាមួយ​ជា​ម្ចាស់​ដី​ពិត​មែន​ឬក៏​អត់​នោះ​ធ្វើអោយ​យើង​មាន​ការពិបាក​ក្នុង​ការវាយតម្លៃ​ថា​នរណា​ជា​ម្ចាស់​ដី​?​។​

​ប៉ុន្តែ​ជា​ពិសេស​ទាំង​ក្រុម​អ្នកដើរ​ព័ទ្ធ​និង​ប្រជា​ពលរដ្ធ​តើ​អជ្ញាធរ​ភូមិ សង្កាត់ ក្រុង​ទទួល​ស្គាល់​ក្រុង​ទទួល​ស្គាល់​ភាគី​ណាមួយ​ជា​ម្ចាស់​ដី​ពិតប្រាកដ​ភាគី​ណាមួយ​ជា​ម្ចាស់​ដី​ពិតប្រាកដ​?​។

​ដី​ដែល​គេ​ដើរ​ព័ទ្ធ​របង​នោះ​ស្ថិតនៅ​ភូមិ​ទួុលប្រសាទ ហើយ​ភាគី​ខាង​ប្រពល​រដ្ឋ​បាន​អះអាង​ច្បាស់លាស់​ថា​ខ្លួន​ជា​ម្ចាស់​ដី និង​មាន​ឯកសារ​គ្រប់គ្រង​ដី​ត្រឹមត្រូវ ដោយ​មាន​ការដឹងលឺ​ពី​អាជ្ញាធរ​ភូមិ សង្កាត់ ក្រុង​ទៀតផង​។​

​រីឯ​ភាគី​ជន​ស្លៀកពាក់​ស៊ីវិល​ត្រូវ​បាន​គេ​អះអាង​ដោយ​ច្បោលៗ​ថា​ពួក​នេះ​គ្មាន​ឯកសារ​អ្វី​ជា​សំអាង​ថា​ខ្លួន​ជា​ម្ចាស់​នោះទេ​? តែ​រឿង​ពិត​យ៉ាងណា​ត្រូវ​រង់ចាំ​ការពិត​ជាក់ស្តែង​ទើប​អាច​បញ្ជាក់បាន​។​

​ពេលនេះ ប្រជាពលរដ្ឋ​បាន​នាំគ្នា​មក​ដក​បង្គោល​ឈើ​ទាំងអស់​នោះ​ចោល ស្រាប់តែ​ភាគី​ជន​ស្លៀកពាក់​ស៊ីវិល​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក​ដដែល​មាន​គ្នា​ចំនួន 3 នាក់​ច្រឡោត​តូងតាង ចុះ​ពី​លើ​រថយន្ត​មក​ចាប់​ក្របួច​កអាវ​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បង្ក​ភាព​ជ្រួលច្របល់​មិន​តិច​ឡើយ នេះ​បែប​ជា​ខ្លាច​កាមេរ៉ា​អ្នកកាសែត​ទេ​ដឹង​ទើប​បានជា​ក្រុម​ជន​ស្លៀកពាក់​ស៊ីវិល​ទាំង​បី​នាក់​រត់​ចូល​ឡាន​បើក​គេចខ្លួន​បា​តើ​ស្រមោល​តែម្ដង​៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.