ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ទស្សនៈ​នយោបាយ ៖ អំណាច​មិន​ស្ថិតស្ថេរ​របស់​អ្នកនយោបាយ​ - តាមរយៈ​ព្រះរាជ​ពិធី​ចំរើន​ព្រះជន្ម​ព្រះមហាក្សត្រ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​រំលឹក​ពី​ជំហរ​នយោបាយ​ក្រៅប្រទេស ! - ​លោក​ស​ថេត គ្រោង​បង្កើត​ក្រុម​កុម្ម៉ង់ដូ​នគរបាល​រាជធានី​ភ្នំពេញ​និង ស្នើ​ឱ្យ​វៀតណាម​ជួយ​ - យុវជន​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ - ​ប្ដី​កំណាច​កាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​ - PM ខេត្ត​បន្ទាយមានជ័យ​ចាប់​ក្របួច​ជន​ជួញដូរ​គ្រឿងញៀន​ - អគ្គិភ័យ​ត្របាក់ ផ្ទះ ៦​ខ្នង​ខ្ទេច​ជា​ផេះ​នៅ​ស្រុក​អណ្ដូង​មាស​ - ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​អះអាងថា​៖ ការចាប់ខ្លួន​លោក ប៉ុល ទិត្យ​ធានី មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ​ - ​កូនស្រី​សេដ្ឋី​នៅ​សៀមរាប​ដែល​ក្លាយជា​ឃាតក​តាម​ផ្លូវថ្នល់​វាសនា​ចារ​ថា​ជាប់គុក​២​ខែ​ - ​ជំទាវ​ហ៊ុន​ម៉ា​នី​បង្ហាញ​សម្រស់​លើ​កម្រាលព្រុំ​ក្រហម​នៅ​ទីក្រុង​កាន​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

នារី​រូប​ស្រស់​ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​មាន​កាំភ្លើង​ប៊ិច​គ្រាប់​ពិត​

[hupso]

នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន ដោយ​មាន​ការសហការ​ជាមួយ​នគរបាល​ក្រុង​បាន​លុង បាន​ឃាត់ខ្លួន​ស្រី​ស្រស់​2​នាក់ ដល់​ក្លាយទៅជា​មុខសញ្ញា​ចែកចាយ ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ខេត្ត​ភាគ​ឥសាន​នៃ​កម្ពុជា​។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​ដ៏​សកម្ម​មួយ​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​រឹបអូស​បាន​វត្ថុតាង កាំភ្លើង​ប៊ិច​បាញ់​គ្រាប់​ពិត​១​ដើម និង​និង​ថ្នាំញៀន​១​កញ្ចប់​ធំ​ផងដែរ ។​

​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​អ្នកសារព័ត៌មាន​យើង​ដឹងថា​: ករណី​បង្ក្រាប​ការជួញដូរ​គ្រឿងញៀន​នេះ បាន​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​១0​និង​៥៥​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​ឧសភា​ឆ្នាំ​២0១៩ ហើយ​កិច្ចប្រតិបត្តិការ​នៅ​អាច​ធ្វើ​ដោយ​រលូន​ទៅ​បាន ក៏​ដោយសារ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ​។​

​នារី​រូប​ស្រស់​សម្រស់​បាន​ទាំង​ពីរ​រូប​ខាងលើនេះ​បាន​មក​ស្នាក់ នៅ​បន្ទប់​លេ​១១១​នៃ​សណ្ឋាគារ​រតនគិរី ស្ថិតក្នុង ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្ក្រុង​បាន​លុង ខេត្ត​រតនគិរី ។​

​ស្ត្រី​២​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​នេះ ម្នាក់​មាន​ឈ្មោះ អោយ សាវ​ម៉ា ហៅ​ក្រៅ អា​ហ្សា អាយុ​២២​ឆ្នាំ ភេទ​ស្រី​និង​ម្នាក់​ទៀត​ឈ្មោះ ម៉ែន លី​ណា អាយុ​២៨​ឆ្នាំ ភេទ​ស្រី ទាំង​២​នាក់​នេះ​មាន​ទី​លំនៅដ្ធាន​នៅ​ភូមិ​រយ៉ ឃុំ​កិ​ចុង ស្រុក​បរ​កែវ ខេ​ត​រតនគីរី​។

​ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​និង​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ទៅជា​លទ្ធផល​គឺ​វិជ្ជមាន​(+)​ទា​ទាំង​២​នាក់​តែ​ម្តង ។​

​រី​ឯ​វត្ថុតាង​ដែល​ម​ត្ថ​កិច្ច​រឹបអូស​បាន​រួម​មាន​:​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន​១​កញ្ចប់​ធំ ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនធំ ទូរស័ព្ទ​០២​គ្រឿង និង​កាំភ្លើង​ប៊ិច​កែច្នៃ​បាញ់​គ្រាប់​ពិត​១​ដើម ជញ្ជីង​១​និង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយ​សម្រាប់ ។​

​ពេល​នេះ​ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុតាង​ដកហូត​បាន ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​និង​រក្សាទុក​នូវ​គ្រឿង​ខាងលើ ជា​០​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​រតនគីរី​ចាត់ការ​តាម​នីតិវិធី​។​

​ទាក់ទិន​នឹង​ករណី​រឿង​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​បាន​បិទ​ឈឹង​និង​ព្យាយាម​លាក់បាំង​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ដល់​អ្នកកាសែត​នោះ​ទេ​។​

​ប្រភព​ព៌តមាន​បាន​អោយ​ដឹងថា​:​គេ​មិន​បានដឹង​ច្បាស់លាស់​នៅឡើយ​ថា​តើ​ស្ត្រី​ជើងឆើត​ទាំង​២​នាក់​នេះ​បាន​លប​លួច​ប្រកប​អាជីវកម្ម​ជួញដូរ​គ្រឿង​ញៀន​ពី​កាលណា​និង​នាំចូល​សារធាតុ​ញៀន​នេះ​ពី​ប្រទេស​ណា រួច​ដឹក​បន្ត​យកមក​លក់​ពី​ប្រទេស​ណា​ខ្ញុំ​ទៀត​នោះ គឺ​មិន​អាច​អោយ​ដឹង​បាន​ឡើយ ៕

Filed in: សន្តិសុខ​ សង្គម
© 1336 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.