ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​! - ​ទាល់តែ​ផ្ទុះ​ឆេះ​របួស​ប្រជាជន​និង​ភ្ញៀវ​ទើប​ដឹង​ថា​ស្ថានី​យ៍បញ្ចូល​ហ្គាស​រថយន្ត​នៅ​សៀមរាប​អត់​ច្បាប់​! - ត្រឹម​ជា​ថៅកែ​កាស៊ីណូ​ម៉េច​ថ្លើមធំ​ពាសមេឃ​ហ៊ាន​លួច​ត​បណ្តាញ​កាប្លិ៍​អុប​ទិក​ឆ្លងដែន​ខុសច្បាប់​ពី​ថៃ មក​កម្ពុជា​?! - ប្តឹង​មេ​ពន្ធដា​ខណ្ឌទួលគោក​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រឿង​ស៊ីដាច់​និង​កាង​ក្រុមហ៊ុន​ - ជំទាវ កែវ ម៉ាលី​សមាជិក​ព្រឹទ្ធសភា ក្សយ័ធន ត្រូវ​តុលាការ​ប្រកាស​លក់​ឡាយ​ឡុង​ទ្រព្យសម្បត្តិ​យក​លុយ​សង​បំណុល​ធនា​គារ​ - ឧកញ៉ា​គង់​ក្រឹង​និង​ក្មួយ​ប្រសារ​ប្រុស​ត្រូវ​ឃាត់ខ្លួន​ពាក់​ពន្ធ័​បទល្មើស​ព្រៃឈើ​! - ពិតជា​ក្លាហាន​មែន រថយន្ត សាំ​យ៉ុង ដឹកឈើ​ល្មើសច្បាប់ ត្រូវ បាន កម្លាំង សមត្ថកិច្ច ធ្វើការ​បង្ក្រាប​បាន​ភ្លាមៗ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

អគ្គិភ័យ​ត្របាក់ ផ្ទះ ៦​ខ្នង​ខ្ទេច​ជា​ផេះ​នៅ​ស្រុក​អណ្ដូង​មាស​

[hupso]

ខេត្ត​រតនគិរី ៖ គ្រោះ​អគ្គីភ័យ​មួយ​បាន​កើតឡើង នៅវេលា​ម៉ោង​៣-២0​នាទី​ល្ងាច​ថ្ងៃ អាទិត្យ ទី​18 ខែ​ឧសភា​ឆ្នាំ​2019​នៅ​ផ្សារ​អណ្តូង​មាស ភូមិ​លោម ឃុំ​ម៉ាលិក ស្រុក​អណ្តូង​មាស ខេត្ត​រតនគីរី​អស់​ចំនួន​0៨​ខ្នង​ផ្ទះ​ក្នុងនោះ​ផ្ទះ​០៦​ខ្នង​ត្រូវ​ឆេះ​អស់​ទាំងស្រុង រី​ផ្ទះ​០២​ខ្នង​ទៀត​គ្រាន់​តែ​ឆេះ​រោល​ខ្លោច​ជញ្ជាំង​តីចៗ​។​

​ម្ចាស់ផ្ទះ​ទី​១​ដែល​ភ្លើង​ឆេះ​ផ្ទះ​នោះ​មានឈ្មោះ​ថា មីន អា​លី ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជា​ឭ​ជនជាតិ​ឥស្លាម មុខរបរ គ្រូពេទ្យ ហើយ​ផ្ទះ​ដែល​ឆេះ​នោះ ទំហំ ១២. ៥x ២៥ ម៉ែត្រ​ស​ងើ​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី​និង​ក្រោយ​ការ​បូក​សរុប​ទៅ​គឺ​សម្ភារៈ​ខូចខាត រួមមាន​: លុយ​បាត​ថៃ​ចំនួន​២២០.០០០
​បាត ប្រាក់​រៀល​ខ្មែរ​ចំនួន​០៧​លាន​រៀល ស្បែកជើង​ដាក់លក់​មួយចំនួន ថ្នាំពេទ្យ​មួយចំនួន​ធំ ព្រមទាំង​ឯកសារ​សំខាន់​ផ្សេងៗ​មួយចំនួន​ទៀត​ដែល​គិត​សរុប​ជា​ទឹកប្រាក់​ទៅ​គឺ​អាច​ប្រហាក់ប្រហែល​ជា​១០​ម៉ឺន​ដុល្លា​ជាង ។​

​ចំណែក​ជនរងគ្រោះ​ទី​២ ឈ្មោះ​ហ៊ីម លី​ណា​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជនជាតិ​ឥស្លាម​ឆេះ​ទំហំ​៦.៥x២៥​ម៉ែត្រ​០១​ខ្នង​សង់​ពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ត្រូវ​រង​ការ​ឆ​ខូចខាត​ដោយ​ព្រះ​អគ្គី​ទាំងស្រុង​។ សម្ភារៈ​ខូចខាត​ឆេះ​បាត់បង់ មាន​ខោអាវ​ស្បែកជើង​សំរាប់​លក់​មួយចំនួនធំ​សម្ភារ​:​ប្រើប្រាស់​មួយចំនួន​
​សារុប​ជា​ទឹកប្រាក់​អស់​ប្រហែល​៣​មឺ​ុ​ន​ដុល្លារ ។​

​ជនរងគ្រោះ​ទី​៣ ឈ្មោះ​ជាង ឡៃ​ស្រេង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ ជា​ផ្ទះ​លក់​បាយ​និង​ខោអាវ ក៏​បាន​រងគ្រោះ​ខូចខាត​ឆេះ​សំភារ​:​រួមមាន​៖​ផ្ទះ​ទំហំ​0៦x២0​ម៉ែត្រ​សង់​ពី​ឈើ ប្រក់​ស័ង្កសី ០១​ខ្នង និង​ឆេះ​ខោអាវ សំរាប់​លក់ សម្ភារៈ​លក់​បាយ មាន តុ​កៅអី និង​សម្ភារៈ ប្រើប្រាស់​ក្នុង​ផ្ទះ អស់​ប្រហែល 10000 ដុល្លា (​ដោយ​មិន​ទាន់​គិតថ្លៃ​ផ្ទះ​) ។

​ឈ្មោះ​យ៉ាត យ៉ាង​ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ​
-​ផ្ទះ​0១​ខ្នង​ទំហំ ៦x២0​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី និង​សម្ភារៈ ផ្សេងៗ មាន​៖
– លុយ​ខ្មែរ ចំនួន 10 លាន​រៀល​
– សម្ភារៈ គ្រែ តុ កា្ត​ងឿ គ្រែ​កោង និង​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ មួយចំនួនធំ គិត​ជា​ទឹកប្រាក់ ប្រហែល 14000 ដុល្លារ​។​

​ជនរងគ្រោះ​ទី​៤​ឈ្មោះ​ហ៊ីម អូន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិខ្មែរ ផ្ទះ​លក់ដូរ​សម្ភារៈ​ប្រើប្រាស់ គ្រប់មុខ សំភារៈ​ដែល​ខូចខាត មាន​៖​ផ្ទះ​មួយ​ខ្នង ទំហំ​៩. ៥x១២​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​ស័ង្កសី អីវ៉ាន់​លក់ដូរ​និង​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​ឆេះ​អស់​គិត​ជា​ទឹកប្រាក់ ប្រហែល 15000​ដុល្លារ ។​

​ជនរងគ្រោះ​ទី​៦​ឈ្មោះ​រដ្ឋា ភេទ​ប្រុស​អាយុ ២0 ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង ជួសជុល ម៉ូតូ ឆេះ​ផ្ទះ​ទំហំ​៧x៨​ម៉ែត្រ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី ហើយ​សម្ភារៈ​ដែល​ឆេះ​ខូចខាត​រួុម​មាន​៖​គ្រឿងបន្លាស់​ម៉ូតូ មួយចំនួនធំ និង​សម្ភារៈ​ប្រើប្រាស់ ក្នុង​ផ្ទះ​មួយ​ចំនួន សរុប​ជា​ទឹកប្រាក់ អស់​ប្រហែល ៧​ពាន់​ដុល្លារ ។​
​ជនរងគ្រោះ​ទី​៧​ឈ្មោះ​ឆឹង សម្ផស្ស ភេទ​ស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ឆេះ​ផ្ទះ​ទំហំ​៧X៨​ម៉ែត្រ​សង់​ពី​ឈើ ប្រក់​ស័ង្កសី​គ្រានើតែ​ឆេះ​ខ្លោច​ជញ្ជាំង​ម្ខាង និង​ខូចខាត សម្ភារៈ អ៊ុតសក់ និង​សម្ភារៈ ប្រើប្រាស់ ក្នុងផ្ទះ អស់​មួយចំនួន សរុប​ជា​ទឹកប្រាក់​ប្រហែល ពីរ​ពាន់​ដុល្លារ ។​

​និង​ជនរងគ្រោះ​ទី​៨​ឈ្មោះ ឈ្មោះ​សំឌឿន ភេទ​ប្រុស អាយុ 35​ឆ្នាំ ជន ជាតិខ្មែរ ផ្ទះ​សង់​ពី​ឈើ ប្រក់​ស័ង្កសី ខ្លោច​ជញ្ជាំង បទ​ខាង និង​ខូចខាត សម្ភារៈ​ក្នុង​ផ្ទះ មួយចំនួន សរុប​ជា​ទឹកប្រាក់ ប្រហែល ពីរ​ពាន់​ដុល្លារ ។​

​ដូច្នេះ​ទឹកប្រាក់​ខូចខាត​ឆេះ​បាត់បង់​សរុប​ក្នុង​ករណី​គ្រោះ អគ្គីភ័យ​ខាង​លើ​នេះ សរុប​ទាំងអស់​ប្រហែល​
១៦៦.000​ដុល្លា អាម​រ៊េ​រិក លុយ​ខ្មែរ​១៧. 000.000​រៀល ល៊ប្រាក់​បាត 220.000​បាត ព្រម​ទាំង​ផ្ទះ​ឆេះ​ខ្ទេចខ្ទី​ផង់​ជា​ធូលី​អស់​ចំនួន 0៦ ខ្នង​និង​គ្រាន់​តែ​ឆេះ​ខ្លោច​ជញ្ជាំង​ចំនួន 0២ ខ្នង ប៉ុន្តែ ជា​សំណាងល្អ​ក្នុងករណី​អគ្គិភ័យ នេះ មិន​បណ្ដាល ឱ្យមាន​មនុ​ស្រ​រងរបួស ឬ​ស្លាប់​នោះទេ​។​

​ក្នុង​សកម្មភាព​ជួយសង្គ្រោះ​គ្រោះ​អគ្គិភ័យ ខាងលើនេះ លោក សោម ចាន់​ដា​រ៉ា អធិការនគរបាល​ស្រុក​អណ្ដូង​មាស បាន​ខិតខំ​ខ្នះខ្នែង​ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់ ឲ្យ​រថយន្ត ពន្លត់អគ្គីភ័យ ប្រចាំ​ស្រុក​អណ្ដូង​មាស​០១​គ្រឿង ដោយ​ប្រើ​ទឹក​អស់​ចំនួន ៨​រថយន្ត ហើយ​បាន​ស្នើ​រថយន្ត​ពន្លត់​អគ្គីភ័យ​បន្ថែម​ស្រុក​បរ​កែវ មួយគ្រឿង​ទៀត មក​ជា​ជំនួយ​ទាន់​បាន​ប្រើ​ទឹក​អស់​៣​រថយន្ត សរុប​១១​រថយន្ត​ស្មើរ​ទឹក​ចំនួន​៥៥000​លីត្រ ហើយ​ទន្ទឹម​និង​នេះ​ក៏​មាន​រថយន្ត​ពេទ្យ រង់ចាំ សង្គ្រោះ ចំនួន ២ គ្រឿង​ទៀត​ផង​ដែរ​។​

​ហេតុផល​ពិត​នៃ​គ្រោះ​អគ្គីភ័យ​ខាងលើនេះ បណ្ដាល​មក​ពី​ការ​ទុស្សេ​ចរន្ត​អគ្គីសនី​ផ្តើម ចេញពី​ផ្ទះ​ឈ្មោះ ហ៊ីម លី​ណា​៕

 

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.