ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​! - ​ទាល់តែ​ផ្ទុះ​ឆេះ​របួស​ប្រជាជន​និង​ភ្ញៀវ​ទើប​ដឹង​ថា​ស្ថានី​យ៍បញ្ចូល​ហ្គាស​រថយន្ត​នៅ​សៀមរាប​អត់​ច្បាប់​! - ត្រឹម​ជា​ថៅកែ​កាស៊ីណូ​ម៉េច​ថ្លើមធំ​ពាសមេឃ​ហ៊ាន​លួច​ត​បណ្តាញ​កាប្លិ៍​អុប​ទិក​ឆ្លងដែន​ខុសច្បាប់​ពី​ថៃ មក​កម្ពុជា​?! - ប្តឹង​មេ​ពន្ធដា​ខណ្ឌទួលគោក​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រឿង​ស៊ីដាច់​និង​កាង​ក្រុមហ៊ុន​ - ជំទាវ កែវ ម៉ាលី​សមាជិក​ព្រឹទ្ធសភា ក្សយ័ធន ត្រូវ​តុលាការ​ប្រកាស​លក់​ឡាយ​ឡុង​ទ្រព្យសម្បត្តិ​យក​លុយ​សង​បំណុល​ធនា​គារ​ - ឧកញ៉ា​គង់​ក្រឹង​និង​ក្មួយ​ប្រសារ​ប្រុស​ត្រូវ​ឃាត់ខ្លួន​ពាក់​ពន្ធ័​បទល្មើស​ព្រៃឈើ​! - ពិតជា​ក្លាហាន​មែន រថយន្ត សាំ​យ៉ុង ដឹកឈើ​ល្មើសច្បាប់ ត្រូវ បាន កម្លាំង សមត្ថកិច្ច ធ្វើការ​បង្ក្រាប​បាន​ភ្លាមៗ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

PM ខេត្ត​បន្ទាយមានជ័យ​ចាប់​ក្របួច​ជន​ជួញដូរ​គ្រឿងញៀន​

[hupso]

​នា​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៩ វេលា​ម៉ោង ០៥ និង ៣០​នាទី​កន្ង​មកនេះ នៅ​ចំណុចម្តុំ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ជួញដូរ​-​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ និង​ប្រើប្រាស់​អាវុធ​ខុស​ច្បាប់​នៅ​ចំណុចម្តុំ​កាសុីណូ ផ្កាយ​៥ ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ កំពុង​ចាត់​ការសួរចម្លើយ រៀបចំ​បែបបទ​បញ្ជូនទៅ​តុលាការ​ចា​តើ​ការ​តាម​និតិ​វិធី​។​

​លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន បានអោយដឹងថា ៖ នៅវេលា​ម៉ោង ១៥ និង ០០​នាទី នា​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ឆ្នាំ​២០១៩ លោក​បាន​ទទួល​ព័ត៌មាន​ស្តីពី​ករណី ជួញដូរ​-​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅ​ចំណុច​កើតហេតុ​ខាងលើ​។​

​ដោយសារ​មាន​ការសម្របសម្រួល​ពី​លោកស្រី ឆេង ហាក់ ងិង ព្រះរាជអាជ្ញារ​រង​អម​សាល​ដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់​ទៀត ១-​ឈ្មោះ អ៊ុច សា​រ៉េ​ច ភេទ ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ២-​ឈ្មោះ អិន ឈិន​អ៊ី ភេទ ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​រស់នៅ​ភូមិ​គី​ឡូត៍​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត និង​ដកហូត​វត្ថុតាង​រួមមាន ៖ -​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន ទឹកកក ចំនួន ០៩​ថង់ ស្មើ ១៥.០៣​ក្រាម -​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ០៨​ថង់ ស្មើ ១០.០៨​ក្រាម -​កាំបិត​ស៊ាំ​ម៉ូ​រ៉ៃ ចំនួន ០១​ដើម ។ ក្រោយ​ទទួលបាន​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ដោយ​មាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​បើក​ការស៊ើបអង្កេត​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានបញ្ជាក់​ថា ៖ ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន ជួញដូរ ប្រើប្រាស់​សារធាតុ​ញៀន និង​ប្រើប្រាស់​អាវុធ​ដោយ​ខុសច្បាប់​ពិតប្រាកដ​មែន ។​

​ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ យោងតាម​របាយការណ៍​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​យោង​លើ​វត្ថុតាង ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ ជួញដូរ​-​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.