ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- បាត់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ឥណ្ឌា​ប្រកាស​តម្លើង​ពន្ធ​នាំចូល​ទំនិញ​អាមេរិក​២៨​មុខ​ - ​ប្រជាពលរដ្ឋ​ស្រុក​កំពង់​លែង​ថា​លោក​ស៊ុម​សុជាតិ​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ប្រើ​កម្លាំង​នគរបាល​ចាប់​និង​គម្រាម​ពួក​គេ​បើ​ហ៊ាន​ចូល​មើល​តំបន់​ដែល​គេ​រំលោភ​យក​!? - ចិន​ចាប់​ជម្រឹត​ចិន​ត្រូវ​បាន​បង្ក្រាប​នៅ​ប៉ោយ​ប៉ែត​! - កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​រឹបអូស​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​ - ជន​ជួញដូរ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ​ពលករ​ប្តឹង​សាលាបង្រៀន​កូរ៉​អាន់​សាន់រឿង​បោក​ទៅ​តុលាការ​កំពង់ឆ្នាំង​! - ​ចត​ឡាន​ទុក​កូន​ពីរ​នាក់​ចុះ​ទិញ​គ្រឿង​ហូប​ក្បែរ​ផ្ទះ​ចោរ​ចូល​លួច​បើក​រត់​ផ្អើល​នគរបាល​១​ក្រុង​! - អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បរិស្ថាន​និង​ជំនាញ​សុរិយោដី​ខេត្ត បាត់មាត់​ស្ងាត់​ឈឹង​ករណី​មេ​ឈ្មួញ​រកស៊ី​ដី​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ប៉ក់​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​ព្រះរាជក្រិត្យ​និង​ជា​ដែនជម្រកសត្វព្រៃឱ​រាល់​រាប់​រយ​ហិចតា​ចំណុច​ជួរ​ភ្នំ​កញ្ជើ​របាយ​ - ​អភិបាល​រាជធានី ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ - ​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

អីយ៉ា​មិនធម្មតា​សម័យ​ពលរដ្ធ​បណ្តេញ​ចៅអធិកា​រ

[hupso]

ចៅអធិការ​វត្ត​កញ្ចំ​ត្រូវបាន​ពុទ្ធបរិស័ទ​បណ្តេញចេ​ញ​ពី​វត្ត​ដោយ​ចោទប្រកាន់​ថា​:​ស៊ីដាច់​លុយ​ពុទ្ធបរិស័ទ​ចំណុះ​ជើង វត្ត​ចំនួន 11 ម៉ឺន​ដុល្លារ ដោយ​មិន​ដឹង​មូលហេតុ​។​

​ករណី​បណ្ដេញ​ព្រះចៅអធិការ​វត្ត​ក​ញ្ចំ ដែល​ស្ថិតនៅ ភូមិ​កញ្ចំ ឃុំ​ក​ព្ចា​ុំ ស្រុក​ពារាំង ខេត្ត​ព្រៃវែង​បាន​ផ្ទុះឡើង​នូវ​ការតវ៉ា​និង​បណ្ដេញ ព្រះ​ចៅអធិការ​នេះ បាន​ធ្វើឡើង កាលពី​ថ្ងៃ ១៥ រោច​ខែ​ពិសាខ​ឆ្នាំកុរ ឯ​កស័ក ពុទ្ធ​សករាជ 2563 ដែល​ត្រូវ​នឹងី​ថ្ងៃ​ទី 2​ខែ​មិថុនា​ឆ្នាំ 2019​។​

​ព្រះចៅអធិការ​វត្ត​ក​ញ្ចំ ព្រះនាមរ​ស់ សុផាន ដែល ប្រជាពលរដ្ឋ​បាន​ដាក់​ការសង្ស័យ​ថា​ស៊ីដាច់​លុយ​វត្ត​ចំនួន​ជាង ១១ ម៉ឺន​ដុល្លារ​ទើប​បងប្អូន​ប្រជាពលរដ្ឋ​និង​ពុទ្ធ​បរិស័ទ្ធ ចំណុះជើងវត្ត​ប្រមាណ​៣០០​គ្រួសារ​នៅ​ក្នុង​ភូមិ​ឃុំ​ក​ញ្ចំ ទាំងមូល​ប្រតិកម្ម​មកដល់ពេលនេះ បាន​ជំរុញ​ព្រះគ្រូ រស់ សុផាត ត្រូវតែ​ភៀស​ព្រះកាយ​ទៅ​គង់នៅ​វត្ត​ទ្រា​ស្ថិតក្នុង​ភូមិ​ទ្រា ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​ដើម្បី​សុវត្ថិភាព​ជា​បណ្ដោះអាសន្ន​សិន​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹងថា​:​ពួក​ពលរដ្ធ​គាត់ ជា​ចំណុះជើងវត្ត​ក​ញ្ចំ ទាំង 255​គ្រួសារ​បាន​សម្រេច​បណ្ដេញ ច៊​ចៅអធិការ​វត្ត​កញ្ចំ​ចេញពី​វត្ត​ដោយ​មូលហេតុ​សង្ឃ​អង្គ​នេះ បាន​ស៊ីដាច់​លុយ​ចំនួន ១១​ម៉ឺន​ដុល្លារ រឿង​សាងសង់​សាលា​ឆាន់​។​

​ពលរដ្ឋ​បាន​បន្តថា​:​ដើមចម​ដំបូង ព្រះសង្ឃ​និង​គណៈកម្មការ​វត្ត ពុទ្ធបរិស័ទ បាន​ឯកភាព គ្នា​សាងសង់​សាលា​ឆាន់​ក្នុង​វត្ត ដើម្បី ជា​កន្លែង​ធ្វើបុណ្យ​ទាន​។​

​ពលរដ្ឋ​និង​សប្បុរសជន ជិត​ឆ្ងាយ​បាន​ចូលរួម​កសាង ខ្លះ​ចូល​សរសរ បង្កាន់ដៃ ផ្ទាំងគំនូរ និយាយ​រួម​គឺ ប្លង់​គ្រប់កន្លែង​សុទ្ធតែ​ពលរដ្ឋ​ចូល​លុយ​។​

​ប៉ុន្តែ​មក​ដល់​ពេល​ថ្មីៗ​នេះ ពេល​សាងសង់​សាលា​ឆាន់​រួច​ស្រាប់តែ​នៅ​ជំពាក់​ថ្លៃ​សម្ភារៈ​គេ ដល់​ទៅ 11 ម៉ឺន​ដុល្លារ​ទៅ​វិញ​ធ្វើឲ្យ​ពលរដ្ឋ​និង​ពុទ្ធបរិស័​ទ្ធ ចំណុះជើងវត្ត​ហួសចិត្ត​ថា បាត់​លុយ​ទៅ​ណា​បើ​គេ​ចូល​បច្ច័យ​ថ្លៃ​សាងសង់​រួចរាល់ អស់​ហើយ​ហ្នឹង​។​

​ពលរដ្ឋ​បានបញ្ជាក់​ថា​:​លុយ​ចំនួន 11 ម៉ឺន ដុល្លារ ដែល​ជំពាក់​គេ​នោះ​បើសិន​ជា​ចៅអធិការ​វត្ត​កញ្ចំ​មិន​ព្រម​ចេញពី​វត្ត​ទេ សូម​ឲ្យ​ព្រះអង្គ​បញ្ចេញ វិក័យប័ត្រ​ថ្លៃ​ចំណាយ​បង្ហាញ​ពលរដ្ឋ​ឬក៏​ចៅអធិការ​ទទួលខុសត្រូវ​ចេញ​សង​លុយ​ដែល​បាត់បង់​ទាំង​នោះ​ទើប​ពួកគេ​ស្ងប់ចិត្ត​។​

​ព្រះសង្ឃ រស់​សុផាន ចៅអធិការ​វត្ត​កញ្ចំ​បាន​បកស្រាយ​ថា​:​អាជ្ញាធរ​និង​ពលរដ្ឋ​មិន​បានដឹង​សាច់​រឿង​ទំហំ​លុយ​ចំណាយ​សាងសង់​សាលា​ឆន្ទ​នោះទេ​។​ប៉ុន្តែ
​ទារ​រក​វិក័យ​ប​ត្រចៅ​អធិការថា​លោក​ពុំ​មាន​ទេ​។​

​ដោយសារ​កំហឹង​ប្រជាពលរដ្ឋ​និង​និង​ពុទ្ធបរិស័ទ ចំណុះជើងវត្ត​កំពុងតែ​ពុះកញ្ជ្រោល​ផង​នោះ​ទើប​ព្រះចៅអធិការ​អង្គ​នេះ​បាន​សម្រេច​និមន្ត​ចេញពី​វត្ត​កញ្ចំម​កគង់​នៅ​វត្ត​ទ្រា ក្នុង​ឃុំ​កញ្ចំ​ស្រុក​ពារាំង​ដែល​ស្ថិតនៅ​ក្បែរ​វត្ត​នោះ ជា​បណ្ដោះអាសន្ន​ទៅ ៕

 

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.