ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- បាត់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ឥណ្ឌា​ប្រកាស​តម្លើង​ពន្ធ​នាំចូល​ទំនិញ​អាមេរិក​២៨​មុខ​ - ​ប្រជាពលរដ្ឋ​ស្រុក​កំពង់​លែង​ថា​លោក​ស៊ុម​សុជាតិ​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ប្រើ​កម្លាំង​នគរបាល​ចាប់​និង​គម្រាម​ពួក​គេ​បើ​ហ៊ាន​ចូល​មើល​តំបន់​ដែល​គេ​រំលោភ​យក​!? - ចិន​ចាប់​ជម្រឹត​ចិន​ត្រូវ​បាន​បង្ក្រាប​នៅ​ប៉ោយ​ប៉ែត​! - កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​រឹបអូស​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​ - ជន​ជួញដូរ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ​ពលករ​ប្តឹង​សាលាបង្រៀន​កូរ៉​អាន់​សាន់រឿង​បោក​ទៅ​តុលាការ​កំពង់ឆ្នាំង​! - ​ចត​ឡាន​ទុក​កូន​ពីរ​នាក់​ចុះ​ទិញ​គ្រឿង​ហូប​ក្បែរ​ផ្ទះ​ចោរ​ចូល​លួច​បើក​រត់​ផ្អើល​នគរបាល​១​ក្រុង​! - អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បរិស្ថាន​និង​ជំនាញ​សុរិយោដី​ខេត្ត បាត់មាត់​ស្ងាត់​ឈឹង​ករណី​មេ​ឈ្មួញ​រកស៊ី​ដី​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ប៉ក់​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​ព្រះរាជក្រិត្យ​និង​ជា​ដែនជម្រកសត្វព្រៃឱ​រាល់​រាប់​រយ​ហិចតា​ចំណុច​ជួរ​ភ្នំ​កញ្ជើ​របាយ​ - ​អភិបាល​រាជធានី ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ - ​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

បើក​ឡានកូ​រូឡា​បុក​រះផ្ទះ​វិង​វេ​រ​លុយ ផ្ទះ​អ៊ុតសក់​

[hupso]

បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ធ្លាក់​ភ្នែក​បើក​រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​ដូច​ព្យុះ​មកដល់​ផ្លូវ​កោង​បួង​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​រះ​ផ្ទះ​វី​ង​វេរ​លុយ ផ្ទះ​អ៊ុតសក់​និង​បង្គោល​ស្លាក​ផ្សាយ​ពាណិជ​កម្ម​ទូរស័ព្ទ​មិត្ត​ហ្វូន​បណ្តាល​ឲ្យ​រថយន្តរង​ការខូច​ខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្ក​ឲ្យមាន​របួស​ធ្ងន់ធ្ងរ​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​៦ ខែ​មិថុនា​ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​ពណ៌​សំបក​ឪឡឹក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-9417 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន ខ​ណះ មកដល់​ចំណុច​កើតហេតុ​ខាងលើ​គាប់​ជួន​និង​ផ្លូវ​កោង រថយន្ត​ក៏​បាន​រ៉េ​ចង្កូត​ទៅបុក​រះ​ចូល​ផ្ទះ​វី​ង​វេរ​លុយ ផ្ទះ​អ៊ុតសក់ និង​បង្គោល​ស្លាក​ផ្សាយ​ពាណិជ​កម្ម​ទូរស័ព្ទ មិត្ត​ហ្វូន បណ្តាល​ឲ្យ​រថយន្តរង​ការខូច​ខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បង្ក​ឲ្យមាន​របួសស្នាម​អ្វី​ធ្ងន់ធ្ងរ​។​

​ក្រោយ​កើតហេតុ​សមត្ថ​កិច្ខ​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​អោយ​ចុះមក​ធ្វើ​ការវាស់វែង​និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ដើម្បី​រង់ចាំ​ការដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នា​ពេល​ក្រោយ​៕

Filed in: គ្រោះ​ថ្នាក់​ចរាចរណ៍​
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.