ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

៩​មិថុនា​ថ្ងៃ​ហូប​នំ​បញ្ចុក​សាមគ្គីភាព និង​ឯកភាព​ជាតិ​ខ្មែរ​

[hupso]

នៅក្នុង​ឱកាស​ថ្លែង​សុន្ទរកថា​ទៅកាន់​និស្សិត​ជ័យលាភី នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ពុទ្ឋ​សាស្ត្រ នៅ​កោះ​ពេជ្យនា​ថ្ងៃទី ៦ មិថុនា ឆ្នាំ ២០១៩ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​អញ្ជើញ​ហូប​នំ​បញ្ចុក​សាមគ្គី ថ្ងៃទី​៩ មិថុនា​ឆ្នាំ​២០១៩ នេះ​នៅ​តាម​វត្ត​អារាម​សូម​ពុទ្ធបរិស័ទ​រៀបចំ​ចង្ហាន់​នំ​បញ្ចុក​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​។

​ចំណែក​ខ៊​បងប្អូន​ខ្មែរ​ឥស្លាម និង​ខាង​វិហារគ្រឹស្ទ​សាសនាវិញ ក៏​សូម​អញ្ជើញ​ហូប​នំ​បញ្ចុក​ទាំងអស់គ្នា​ផងដែរ​។

​ការ​ហូប​នំ​បញ្ចុក នៅ​ថ្ងៃ​ទី​៩ មិថុនា ខាងមុខ​នេះ​គឺជា​ការបង្ហាញ​ពី​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ​ខ្មែរ​ដែល​មិនគួ​លាប​ពណ៌​ដាក់គ្នា ជាពិសេស​នំ​បញ្ចុក​គឺជា​អាហារសំរន់​អត្តសញ្ញាណ​ជាតិ​របស់​ជាតិ​កម្ពុជា​យើង​។

​សម្ដេច​តេជោ​សែនក៏​បាន​បញ្ជាក់ផង​ដែរថា​:​បើឃ្លាន​គួរ កុំ​រង់ចាំ​ដល់​ថ្ងៃទី​០៩ មិថុនា​បាន​សេចក្តី​ថា​បើឃ្លាន​ថ្ងៃ​នេះ​ត្រូវតែ​ហូប​ថ្ងៃនេះ​តែម្តងទៅ ហើយ​ដល់​ថ្ងៃ​០៩ មិថុនា យើង​ហូប​ជុំ​គ្នា​ម្ដង​ទៀត​ក៏​វា​ជាការ​ប្រពៃ​ណាស់​។

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​ទុកជា​មុន​ដល់​ម្ចាស់ផ្ទះ​ជួល​កម្មករ និង​រោងចក្រ​សហគ្រាស​នានា ដែល​នឹង​រៀបចំ​នំ​បញ្ចុក​សម្រាប់​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី ហូប​ជុំគ្នា​មួយ​ពេល​អោយ​បាន​សប្បាយ​នៅ​ថ្ងៃ​ទី ៩ មិថុនា ខាងមុខនេះ ដែល​បង្ហាញ​ពី​សេចក្តីស្រឡាញ់ និង​សាមគ្គីភាព រវាង​ម្ចាស់​ផ្ទះជួល និង កម្មករ កម្មការិនី និង​ជាមួយ​ម្ចាស់​រោងចក្រ​សហគ្រាស​ផងដែរ​។​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.