ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​! - ​ទាល់តែ​ផ្ទុះ​ឆេះ​របួស​ប្រជាជន​និង​ភ្ញៀវ​ទើប​ដឹង​ថា​ស្ថានី​យ៍បញ្ចូល​ហ្គាស​រថយន្ត​នៅ​សៀមរាប​អត់​ច្បាប់​! - ត្រឹម​ជា​ថៅកែ​កាស៊ីណូ​ម៉េច​ថ្លើមធំ​ពាសមេឃ​ហ៊ាន​លួច​ត​បណ្តាញ​កាប្លិ៍​អុប​ទិក​ឆ្លងដែន​ខុសច្បាប់​ពី​ថៃ មក​កម្ពុជា​?! - ប្តឹង​មេ​ពន្ធដា​ខណ្ឌទួលគោក​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រឿង​ស៊ីដាច់​និង​កាង​ក្រុមហ៊ុន​ - ជំទាវ កែវ ម៉ាលី​សមាជិក​ព្រឹទ្ធសភា ក្សយ័ធន ត្រូវ​តុលាការ​ប្រកាស​លក់​ឡាយ​ឡុង​ទ្រព្យសម្បត្តិ​យក​លុយ​សង​បំណុល​ធនា​គារ​ - ឧកញ៉ា​គង់​ក្រឹង​និង​ក្មួយ​ប្រសារ​ប្រុស​ត្រូវ​ឃាត់ខ្លួន​ពាក់​ពន្ធ័​បទល្មើស​ព្រៃឈើ​! - ពិតជា​ក្លាហាន​មែន រថយន្ត សាំ​យ៉ុង ដឹកឈើ​ល្មើសច្បាប់ ត្រូវ បាន កម្លាំង សមត្ថកិច្ច ធ្វើការ​បង្ក្រាប​បាន​ភ្លាមៗ​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ឡាន​យក្ស​ដឹកឈើឩ​កញ៉ា​សឹង្ហ សំ អុល​ប៉េអឹម​ផ្ទៃ​ប្រទេស ក្រឡាប់​ផ្ងារជើង​លើ ផ្លូវ​នៅ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​មិន​រំខាន​សមត្តកិច្ច​! ប្រា​វ៉ូ​ឧកញ៉ា​ឈ្មួញ​ឈើ​ដែល​ខ្លាំង​!!

[hupso]

ខេត្ត​ត្បូងឃ្មុំ​ ៖​ មកដល់់​ពេល​នេះ​ម្សៀមន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ដែល​ជា​ឧកញ៉ា​ផង​ជា​ឈ្មួញ​ឈើប្រណិត​ផង​ត្រូវបាន​គេ​សម្គាល់​ឃើញថា​៖​ជា​មនុស្ស​ខ្លាំង​និង​មាន​អាទិភាព​ជាំ​ង​គេ​ក្នុង​ការកាប់​ដឹកជញ្ជូន​ឈើប្រណិត​យកទៅ​លក់​បើទោះបីជា​រាជរដ្ឋាភិបាល​ប្រកាសថា​អនុញ្ញាតិឲ្យ​មាន​តែ​ការនាំ​ចេញ​ឈើ​កែច្នៃ​ក៏ដោយ​។

​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​៥​មិថុនា​ឡាន​ដឹក​ខ្នាត​យក្ស ដឹកឈើ​ប្រភេទ​លេខ​មួយ​ឈើ​ឃ្លុំ របស់​ក្រុមហ៊ុន​ម៉ា​ស្ទរ័​ខេ​សាន់ដែល​គេ​ដឹងថា​មាន​លោក ឩ​កញ៉ា​សឹង​សំ​អុល​ជា​ថៅកែ​បាន ក្រឡាប់​ផ្ងារជើង ចាក់ចោល​ឈើ​ពេញ​ផ្លូវ​នៅ​ចំណុច​អន្លង់​ជ្រៃ ស្រុក​ពញ៉ា ក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​មិន​រំខាន មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​អ្វី​ឡើយ​ដែល​បង្ហាញ​ថា​សឹង​សំអុល​ចាយ​សេវា​ផ្លូវ​អស់ហើយ​។​

​ប្រភព​ពី​សមត្តកិច្ច​មូលដ្ឋាន​ដែល​ឡាន​ក្រឡា​ប់​ឲ្យ​ដឹងថា​៖ ឡាន​ដឹក​ឈើ​របស់ ឩ​កញ៉ា សឹង្ហ សំអុល ជា​ភេទ​រថយន្ត​ធន​ធំ​កែ​ទ្រុង​ខ្នាត​យក្ស ហើយ​ដឹក​ឈើប្រណិត​លេខ​មួយ ក្នុង​បំណង​លោតឆ័ត្រ​ទៅ​លក់​នៅ​ឯ​ប្រទេស​វៀតណាម​។​បើ​តាម​ការពិនិត្យ​ឡាន​ដឹកឈើ​ម្សៀឧ​កញ៉ា​និង​ជា​ឈ្មួញ​ឈើ​សឹង​សំ​អុល​មិន​មែន​ក្រឡាប់​ជា​លើក​ទី​១​នេះ​ទេ​។​

​កាលពី​ឆ្នាំ​២០១៦​មាន​ទាំង​ឡាន​ដឹក​ឈើ​ក្រឡាប់​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ថែមទៀត​ផង​។​តែ​គ្មាន​អ្នកណា​ធើ​ក្បាលវ៉ាល់​អី​សឹង​សំអុល​បាន​?​។​គួរំលឹកថា ឧកញ៉ា សឹង សំអុល​ដែល​នាយករដ្ឋមន្ត្រី​តេជោ​សែន​ធ្លាប់​លើក​ឈ្មោះ​ថា​ជា​ឈ្មួញ​ឈើ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១៦​មុន​នឹង​បង្កើត​ក្រុមចំរុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិភាគ​ឥ​សាន្ត​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍​សៅ​សុខា​មេ​ប៉េអឹម​ផ្ទៃ​ប្រទេស​។​ក្រោយមក​ឧកញ៉ា​រូបនេះ​ធ្លាប់ មាន​បណ្តឹង​រឿង​ករណី​កាប់បំផ្លាញ​ព្រៃឈើ និង​កែច្នៃ​ឈើប្រណិត​គ្រប់​ប្រភេទ ប្រព្រឹត្ត​នៅ​ភូមិ​-​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ឆ្នាំ​២០១៦ ក្នុង​ក្រុមហ៊ុន​ដាយ​ថា​ន់​។​

​កាលនោះ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្ត លោក ស៊ុយ សុភា​បាន កោះហៅ​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៧ អោយ​ឧកញ៉ា​សឹង​សំអុល​ចូល​ខ្លួន​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ នៅវេលា​ម៉ោង​៩​ព្រឹក​តែ លោក សឹង សំអុល មិន​ចូល​ខ្លួន​តាម​ការកំណត់​រហូត​ដល់​ប​ច្ច​ប្បន្ន​ដែល​បញ្ជាក់​ថា​គ្មាន​អ្នកណា​ធើ​ក្បាលវ៉ាល់​អី​សឹង​សំអុល​បាន​ឡើយ​សូម្បី​តេ​ជោ​សែន​?​។​

​បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ម្សឿ​ឧកញ៉ា​ខ្លាំង​សឹង​សំអុល​ថៅកែ​ក្រុម​ម៉ា​ស្ទរ័​ខេ​សាន់ដែល​រកស៊ី​ជួញ​ឈើ​រាប់​ឆ្នាំ​មកហើយ​នោះ​គាត់​មាន​មនុស្ស​សំខាន់​ក្នុង​ការជួយ​ចាត់ចែង​ជំនួញ​ឈើ​របស់​ខ្លួន​រួមមាន​ឈ្មោះ សាំង សុខុន​មន្ត្រី​ប៉េអឹម ត្រូវជា​ប្អូនថ្លៃ​គាត់​គឺជា​អ្នកចាត់ចែង​រឿង​ចំណាយ​លុយ​រៀបចំ​អោយ​ប្រជាជន​ចូល​កាប់​ផ្តួល​រលំ​ឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច នៅ​ស្រុក​កោះ​ញែក និង​តំបន់​ដែន​ជម្រក​សត្វ​ស្រែ​ពក ស្រុក​ពេជ្រា​ដា​។​មាន​មេការ ឈ្មោះថុ​ន​ដែល​គេ​ច្រើនឃើញ​កាលពីមុន បើករថយន្ត​នី​សាន់​ណា​វ៉ា​រ៉ា​( Nisanavera ) ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ ខ ម 6688​រត់ការ​.​។​

​ជាក់ស្តែង​ក្នុង​ប៉េសេ​ចេញ​ដោយ​មេព្រៃ​ខេត្ត​មណ្ឌល​គី​រី​សម្រាប់​លើក​នេះ​ក៏​មាន​បញ្ជាក់​ឈ្មោះ​ថុន​ជា​តំណាង​ក្រុមហ៊ុនម៉ា​ស្ទរ័​ខេ​សា​ន់ដែរ​។​ឧកញ៉ា​សឹង​សំអុល​ក៏​មាន​មន្ត្រី​ប៉េអឹម​ស្រុក​មេ​មុត​ម្នាក់​ឈ្ម៉​ស្រុន​ផឹង​ឡាយ​ចាំ​ជួយ​សម្រួល​ការងារ​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​លក់​ផងដែរ​។​នេះ​បើ​តាម​អ្នក​រកស៊ី​និង​សមត្តកិច្ច​និយាយ​នៅ​ស្រុក​ស្នួល​និយាយ​។​

​ប្រភព​ខាងលើ យើង​ដឹង​ទៀតថា រថយន្ត​ដឹកឈើ​ធុន​ធំ​របស់​ឧកញ៉ា សិ​ង្ហ សំអុល ច្រើន​តែ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ក្រុមហ៊ុន​ម៉ា​ស្ទរ័​ខេ​សាន់​នៅ​ស្រុក​កោះ​ញែក​ក្បែរ​ដែនជម្រកសត្វព្រៃ​ព្រិច កាត់​តាម​ស្រុក​ស្នួល ចូល​ក្នុង​ទឹកដី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ឈើ​ប្រណីត​របស់គាត់ គឺ​ច្រើន​នាំចេញ​ទៅ​លក់​ក្នុង​ប្រទេស​វៀតណាម តាម​ច្រក​ចាន់​មូល ច្រក​ដូនរ័ត្ន និង​ច្រក​ម៉ឺន​ជ័យ ។​

​បច្ចុប្បន្ន​ក្នុង​បរិវេណ ដី​សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន « មាស្ទ័​រ ខេ​សាន់ » ពុំ​មាន​នៅ​សល់​ឈើ សម្រាប់​កាប់​តទៅទៀត​ទេ ដូច្នេះ​ឈើ​ដែល​មេ​ឈ្មួញ សិ​ង្ហ សំអុល កាប់ និង​ដឹកជញ្ជូន​ទៅ​លក់ នៅ​ស្រុក​យួន​នោះ គឺជា​ឈើ​ដែល​កាប់ នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច​ដឹក​ចូល​ក្រុមហ៊ុន​។​កន្លងមក​មាន​សេចក្តីរាយការណ៍​ថា​ដើម្បី​បន្ត​អាជីព​ជំនួញ​ឈើ​ថៅកែ​ក្រុមហ៊ុន​ម៉ា​ស្ទរ័​ខេ​សាន់​ឧកញ៉ា​សឹង​សំអុល​បាន​ទិញ​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន ប៉ា​វី​ភី​វី អ៊ឹម​ផត អិ​ចផត​នៅ​ចំណុច​ស្រែ​សង្គម​ខេត្ត​មណ្ឌល​គី​រី​ដែល​មាន​មន្ត្រីជាន់ខ្ពស់​ជា​ខ្នងបង្អែក​ដើម្បី​កាប់​ដឹកជញ្ជូន​ឈើ​។​

​មិនអាច​សុំ​ការបកស្រាយ​ពី​ឧកញ៉ា​សឹង​សំអុល​និង​មន្ត្រី​ជំនាញ​អំពី​មូលហេតុ​ដែល​នៅតែ​អាច​មាន​ការកាប់​ដឹកជញ្ជូន​ឈើប្រណិត​ហ៊ុប​នាំ​ចេញ​បាន​ទេ​សង្ឃឹមថា​នឹង​មាន​ការបកស្រាយ​ពន្យល់​ជាមិនខាន​៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.