ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- បាត់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ឥណ្ឌា​ប្រកាស​តម្លើង​ពន្ធ​នាំចូល​ទំនិញ​អាមេរិក​២៨​មុខ​ - ​ប្រជាពលរដ្ឋ​ស្រុក​កំពង់​លែង​ថា​លោក​ស៊ុម​សុជាតិ​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ប្រើ​កម្លាំង​នគរបាល​ចាប់​និង​គម្រាម​ពួក​គេ​បើ​ហ៊ាន​ចូល​មើល​តំបន់​ដែល​គេ​រំលោភ​យក​!? - ចិន​ចាប់​ជម្រឹត​ចិន​ត្រូវ​បាន​បង្ក្រាប​នៅ​ប៉ោយ​ប៉ែត​! - កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​រឹបអូស​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​ - ជន​ជួញដូរ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ​ពលករ​ប្តឹង​សាលាបង្រៀន​កូរ៉​អាន់​សាន់រឿង​បោក​ទៅ​តុលាការ​កំពង់ឆ្នាំង​! - ​ចត​ឡាន​ទុក​កូន​ពីរ​នាក់​ចុះ​ទិញ​គ្រឿង​ហូប​ក្បែរ​ផ្ទះ​ចោរ​ចូល​លួច​បើក​រត់​ផ្អើល​នគរបាល​១​ក្រុង​! - អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បរិស្ថាន​និង​ជំនាញ​សុរិយោដី​ខេត្ត បាត់មាត់​ស្ងាត់​ឈឹង​ករណី​មេ​ឈ្មួញ​រកស៊ី​ដី​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ប៉ក់​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​ព្រះរាជក្រិត្យ​និង​ជា​ដែនជម្រកសត្វព្រៃឱ​រាល់​រាប់​រយ​ហិចតា​ចំណុច​ជួរ​ភ្នំ​កញ្ជើ​របាយ​ - ​អភិបាល​រាជធានី ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ - ​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

រថយន្ត​សាំ​យ៉ុង​ដាច់​ប្រាំង​បុក​ផ្ទះ​ប្រជាពលរដ្ឋ

[hupso]

កាលពី​ម៉ោង​១០ និង​២០​នាទី​ព្រឹក ថ្ងៃ​ពុធ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រថយន្ដ​សាំ​យ៉ុង​មួយគ្រឿង​បាន​ដាច់​ហ្វ្រាំង​ហើយ​រុល​ទៅ​ចូលទៅ​ក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​បង្ក​អោយ​មនុស្ស​០៥ នាក់​រង​របួសស្រាល​និង​ក្នុងចំណោម​នេះ​ស្ត្រី​ម្នាក់​របួសធ្ងន់ ហើយក៏​មាន​ការខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ធំ​ផងដែរ​។​

​ប្រភព​ពត៌មាន​ពី​ម្ចាស់​រថយន្ដ​បាន​ប្រាប់​ឲ្យដឹងថា​មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ដ​ម៉ាក​សាំ​យ៉ុង​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y-9356 បើកបរ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន​ពេល​មក​ដល់​ផ្លូវបំបែក​ជា​បួន​ដែល​ជា​កន្លែងកើតហេតុ គាត់​ក៏​បាន​ចាប់​ហ្វ្រាំង​តែ​ហ្រាំង​មិនសុី​រថយន្ត​ក៏​រេ​ចង្កូ​តបុក​ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​អ្នកលក់​ចាប់ហួយ​បណ្ដាលឲ្យ​រង​របួសស្រា​ល​មនុស្ស​ចំនួន​០៥​នាក់​និង​ស្រី​ម្នាក់​របួសធ្ងន់​បាន​ប​ព្ជូ​ា​នទៅ​មន្ទីពេទ្យ​ភ្លាមៗ​។​

​គ្រោះថ្នាក់​រថយន្ត​ដាច់​ហ្រាំង​នេះ​ក្រៅពី​បង្ក​អោយ​មនុស្ស​របួស​ក៏​មាន​ការធ្វើ​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ធំ រីឯ​ថៃ​កុង​រថយន្ដ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានក៏​បាន​ធ្វើការ​វា​ស់វែង​និង​យក​រថយន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​រណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕

 

Filed in: សន្តិសុខ​ សង្គម
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.