ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

បែកធ្លាយ​រឿង​មន្ត្រី​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង​ខាង​ស៊ី​ដាច់​ដី​របស់​ប្រជាពលរដ្ឋ​

[hupso]

កំពង់ឆ្នាំង ​៖​ មន្ត្រី​សុរិយោដី​ខេត្ត​កំពង់ឆ្នាំង​និង​មន្ត្រី​ភូមិបាល​ស្រុក​ទឹកផុស​មួយចំនួន​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​ដាក់ពាក្យ​ប្តឹង​ចោទប្រកាន់ថា​បាន​យក​តួនាទី​របស់​ខ្លួន​ឃុបឃិត​គ្នា​ប្រើល្បិច​លួច​ធ្វើឯកសារ​រំលោភ​យក​ដី​របស់​ប្រជាពលរដ្ឋ​រាប់រយ​ហិកតា​លក់​អោយ​ឈ្មួញ​។
​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ អនុវត្តន៍​ផ្លូវច្បាប់ ទៅលើ​មន្ត្រី​ទាំងនោះ​ដោយ​មិនមាន​ការលើកលែង ឡើយ ដើម្បី​ជា​គំរូ កុំ​អោយ​មន្ត្រី​ផ្សេង​ទៀត ធ្វើ​ត្រាប់​តាម​។​

​នៅក្នុង​ពាក្យបណ្តឹង​បាន​រៀបរាប់​ថា​៖​ខ្ញុំបាទ​ឈ្មោះ ទេព្យ ភិរក្ស ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ប្តឹង​ឈ្មោះ ប៉ិល ចន្ថា ទៅកាន់ ឯកឧត្តម ជា សុផារ៉ា​ឧបនាយក​មក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់ និង ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

-​ប្តឹង​ពី​បទ​លួច​លក់​អចលនវត្ថុ​របស់​អ្នកដទៃ បំផ្លិចបំផ្លាញ​និង​ប្រព្រឹត្ត​អំពើ​ពុករលួយ ។​-​ឈ្មោះ ទេព្យ ភិរក្ស បញ្ជាក់​តាម​ឯកសារ​អោយដឹងថា រូបគាត់​បាន​ទិញ​ដី​មួយ​កន្លែង ដែល​មាន​ម្ចាស់​ផ្សេងៗ​គ្នា​សរុប​ចំនួន ៥ ប័ណ្ណ ដែល​មាន​ឯកសារយោង បាន​ចុះ​វាស់វែង​ដោយ​មេភូមិ​.​មេឃុំ​.​មន្ត្រី​សុរិយោដី​ស្រុក ដែល​មានឈ្មោះ សុខ សម្បត្តិ .​កុយ សារ៉ន .​ង៉ែត សុ​វុទ្ធា​. អ៊ូច ហ៊ាង​. និង​អ្នកលក់​អ្នកទិញ ព្រម ទាំង​សាក្សី​អ្នក​ជាប់​ព្រំ​ទាំងអស់ បាន​ចូលរួម​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​បំផុត​។​
-​លុះដល់​ថ្ងៃ​ទី ២២ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ខ្ញុំបាទ​បាន​ធ្វើ​ពាក្យស្នើសុំ​វាស់វែង​ដី ដើម្បី​លក់​បន្ត​ហើយក៏​បាន​ពឹង​(​ឈ្មោះ ទួន គន្ធា ) ឲ្យ​យក​ឯកសារ​ទៅ​ដាក់​ភូមិបាល​ស្រុក​ទឹកផុស ។​

-​ពេល​ទៅ​ជួប​លោក សុខ ស​ម្ប​តិ្ត ប្រធាន​ភូមិបាល​ស្រុក​ទឹកផុស គាត់​តម្រូវឲ្យ​បង់​លុយ​ចំនួន ២០០ ដុល្លារ ថ្លៃ​សេវា​ឲ្យ​មន្ត្រី​ចុះ​វាស់វែង ៣​ថ្ងៃ​ក្រោយមក ឈ្មោះ កុយ សារ៉ន អនុប្រធាន​ភូមិបាល​ស្រុក​ក៏​បាន​ទូរស័ព្ទ​មក ឈ្មោះ ទួន គន្ធា ហៅ​ខ្ញុំបាទ​មកជួប​នៅ​កន្លែង​ដី ដែល​ត្រូវ​វាស់វែង ពេល​ខ្ញុំបាទ​មកដល់​ឈ្មោះ កុយ សារ៉ន បាន​តម្រូវឲ្យ​បង់​លុយ ៣០០ ដុល្លារ​បន្ថែមទៀត រួច​បញ្ជាក់ថា​នេះ​ជា​តម្លៃ​ខ្លួន​របស់​គាត់​មិន​ពាក់ព័ន្ធ​ជាមួយ​លុយ ២០០ ដុល្លារ​មុន​នោះទេ​។​

-​លោក កុយ សារ៉ន បញ្ជាក់ថា បើ​មិន​ឲ្យ​លុយ​ខ្ញុំ ខ្ញុំ​ក៏​មិន​វាស់​ឱ្យ​ដែរ ពេលនោះ​ខ្ញុំ​ក៏​សម្រេចចិត្ត​បង់លុយ​ឲ្យឈ្មោះ កុយ សារ៉ន​ចំនួន ៣០០​ដុល្លារ​បន្ថែមទៀត នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​បាន​ធ្វើ​ជា​សាក្សី​ដឹង​ឮ នៅ​ពេល​ខ្ញុំ​ប្រគល់​លុយ​រួច​ទើប​ឈ្មោះ កុយ សារ៉ន ចាប់ផ្ដើម​វាស់វែង​ដី​ឲ្យ​។​
-​រយៈពេល​២​ថ្ងៃ​ក្រោយមក ខ្ញុំបាទ​នឹង ឈ្មោះ ទួន គន្ធា ក៏​ទៅ​ជួប​ឈ្មោះ កុយ សារ៉ន នៅ​ភូមិបាល​ស្រុក ហើយ​លោក កុយ សារ៉ន ក៏​បាន​ប្រាប់ថា ដី​នេះ​មាន​ពាក់ព័ន្ធ នឹង​ដី​ឈ្មោះ ប៉ិល ចន្ថា ទៅវិញ មិន​អាច​លក់ដូរ​បាន​ទេ ទាល់តែ​ដោះស្រាយ​ជាមួយ​ឈ្មោះ​ប៉ិល ចន្ថា រួចរាល់​សិន​ទើប​អនុញ្ញាត​ឲ្យ​លក់ដូរ​។​

-​ពេល​នោះ​ខ្ញុំបាទ បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលាឃុំ ហើយ​ឈ្មោះ ប៉ិល ចន្ថា ក៏​បាន​មក​ជួប​ខ្ញុំ តែ​មិន​បាន​យក​ឯកសារ​ដើម​របស់​គាត់​ទាំងអស់​មក​បង្ហាញ​ខ្ញុំ​ទេ ថែមទាំង​បាន​ថត​យក​ឯកសារ​ដី​ខ្ញុំ ទាំងអស់​ទៅ​វិញ​ទៀត ។​-​បន្ទាប់មក​ឈ្មោះ ប៉ិល ចន្ថា មិន​បាន​ចូល​មក​ដោះស្រាយ​ទេ​ចាប់ពី​ថ្ងៃ​ទី ១៨ ខែ​មករា​ឆ្នាំ ២០១៩ រហូតដល់​បច្ចុប្បន្ន ខ្ញុំបាទ​បាន​ព្យាយាម​ទូរស័ព្ទ​ជាច្រើន​ដង​តែ​មិន​ព្រម​លើក បន្ទាប់មក​ក៏​បិទ​ទូរស័ព្ទ​ចោល ក្រោយមក​ក៏​បាន​ទៅ​ឈូស​ឆាយ​និង​ព័ទ្ធរបង​លើ​ដី​ខ្ញុំបាទ​យក​តែ​ម្ដង​ហើយ​ប្រាប់​ថា​ចង់​ប្តឹង​ដល់​ណា​ក៏​ប្ដឹងទៅ​។​

-​បើ​យោង​តាម​បណ្តឹង ឈ្មោះ ទេព្យ ភិរក្ស និង​តាម​ប្រវត្ត បាន​សបញ្ជាក់​អោយ​ដឹងថា ឈ្មោះ ប៉ិល ចន្ថា នេះ​ធ្លាប់​មាន​រឿងអាស្រូវ​ជាច្រើន ខាង​ដើរ​ធ្វើឯកសារ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​លក់​អោយ​ឈ្មួញ​។ ជាក់ស្ដែង មាន​ដូចជា​នៅ​ភូមិ​ដំណាក់​អំពិល​ឃុំ​ក្ដុល​សែន​ជ័យ​.​ភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង​.​និង​រំលោភ​យក​ដី​អតីត​រណ្ដៅ​សម្រាម​ខាង​កើ​ក​ខ្សាច់​ស​ក្នុង​ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ​ជាង​40​ហិច​តា​ជាដើម​។​ល​។​

​និយាយអោយចំ ឈ្មោះ ប៉ិល ចន្ថា នេះ​បាន​យក​តួនាទី​របស់​ខ្លួន​ជា​មន្ត្រី​សុរិយោដី​ខេត្ត​ដើរ​វាស់វែង យក​ដី​ប្រជាជន​ជាច្រើន​គ្រួសារ នៅ​ភូមិ​ក្រាំង​តា​មុំ អស់​រាប់រយ​ហិច​តា មក​ធ្វើជា​កម្មសិទ្ធិ របស់​ខ្លួន​ក្រោម​លេស​ថា​បាន​ទិញ​ដី​ពី​ប្រជាជន តែ​តាម​ការពិត​គឺ​យក​ដី​របស់​ប្រជាពលរដ្ឋ​ឆៅៗ​តែម្តង ដោយ​មិន​មាន​ឯកសារ​អ្វី​ទាំងអស់​។​

-​ករណីនេះ ឈ្មោះ ទេព្យ ភិរក្ស សំណូមពរ​ស្នើសុំ​ដល់​ថ្នាក់ដឹកនាំ សូមអោយ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង ពិសេស​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី​និង​ឯកឧត្តម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ជួយ​មាន​វិធានការ ចុះ​ធ្វើ​អធិការកិច្ច ទៅលើ​ឈ្មោះ ប៉ិល ចន្ថា និង​បក្សពួក​
-​និង​សូម​អោយ​ក្រសួង​ចាត់វិធានការ​និង​ដាក់វិន័យ ទណ្ឌកម្ម យ៉ាង​ធ្ងន់ធ្ងរ​បំផុត ទៅលើ​ឈ្មោះ ប៉ិល ចន្ថា និង​បក្យពួក​ដែល​ជា​មន្ត្រី​ពុករលួយ​អោយ​សមនិង​ទង្វើ​របស់​ខ្លួន​។​
​ជុំវិញ​ករណី​ខាងលើ​អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​បន្ថែម​បាន​ទេ​ពី​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំង​នោះ​ដោយ​គ្មាន​លេខ​ទូ​ស័ព្ទ​។​

​តែ​ទោះជា​យ៉ាងណា យើង និង​រង់ចាំ​ការបកស្រាយ​ជានិច្ច​របស់​មន្ត្រី​ដែល​ពាក់ព័ន្ធ​ក្នុង​បណ្ដឹង​ដោយ​យោងទៅលើ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.