ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- បាត់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ឥណ្ឌា​ប្រកាស​តម្លើង​ពន្ធ​នាំចូល​ទំនិញ​អាមេរិក​២៨​មុខ​ - ​ប្រជាពលរដ្ឋ​ស្រុក​កំពង់​លែង​ថា​លោក​ស៊ុម​សុជាតិ​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ប្រើ​កម្លាំង​នគរបាល​ចាប់​និង​គម្រាម​ពួក​គេ​បើ​ហ៊ាន​ចូល​មើល​តំបន់​ដែល​គេ​រំលោភ​យក​!? - ចិន​ចាប់​ជម្រឹត​ចិន​ត្រូវ​បាន​បង្ក្រាប​នៅ​ប៉ោយ​ប៉ែត​! - កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​រឹបអូស​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​ - ជន​ជួញដូរ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ​ពលករ​ប្តឹង​សាលាបង្រៀន​កូរ៉​អាន់​សាន់រឿង​បោក​ទៅ​តុលាការ​កំពង់ឆ្នាំង​! - ​ចត​ឡាន​ទុក​កូន​ពីរ​នាក់​ចុះ​ទិញ​គ្រឿង​ហូប​ក្បែរ​ផ្ទះ​ចោរ​ចូល​លួច​បើក​រត់​ផ្អើល​នគរបាល​១​ក្រុង​! - អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បរិស្ថាន​និង​ជំនាញ​សុរិយោដី​ខេត្ត បាត់មាត់​ស្ងាត់​ឈឹង​ករណី​មេ​ឈ្មួញ​រកស៊ី​ដី​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ប៉ក់​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​ព្រះរាជក្រិត្យ​និង​ជា​ដែនជម្រកសត្វព្រៃឱ​រាល់​រាប់​រយ​ហិចតា​ចំណុច​ជួរ​ភ្នំ​កញ្ជើ​របាយ​ - ​អភិបាល​រាជធានី ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ - ​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​យុវជន​សម្រាម​កាន់តែ​ទទួលបាន​ការគាំទ្រ​និង​ចូលរួម​ពី​ជនបរទេស​!

[hupso]

​ភ្នំពេញ ៖ នា​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ តាមរយៈ​ហ្វេ​សប៊ុក​ផេ​ក យុវជន​សំរាម គេ​បាន​ឃើញ​ឃ្លីប វីដេអូ​មួយ​បង្ហាញ​ពី​សកម្មភាព​របស់ យុវជន​សំរាម​នៅតាម​ប្រឡា​បង្ហូរទឹក​បឹងត្របែក ដោយ​មាន​ការចូលរួម​មក​ពី​អង្គការ​ផ្សេងៗ និង​ជនបរទេស ជប៉ុន បារាំង និង​អា​មេ​រិច មក​បោសសម្អាត រើស​សំរាម និង​ដាំ​ផ្កា ដែល​ជា​គំរូ​ល្អ​មួយ​ក្នុង​ការជួយ​ធ្វើឲ្យ​មាន​បរិស្ថាន​ល្អ ដើម្បី​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​ទីតាំង​ខាងលើ​។

​ម្ចាស់​ហ្វេ​សប៊ុក​មួយ​ឈ្មោះ​តេង​វាសនា​ផេ​ក​( Teng Veasna Pages) ក៏​ស​សេរ​សារ ភ្ជាប​ជាមួយ​រូបភាព​បញ្ជាក់​បន្ថែម​ឲ្យដឹង​ទៀត​ថា​៖ “​ថ្ងៃ​នេះ​យុវជន​យើង​បាន​រួមគ្នា​ជាមួយ​បងប្អូន​មក​ពី​អង្គការ​ផ្សេងៗ​រួមជាមួយ​ជនបរទេស​មក​ពី​ជប៉ុន​បារាំង​និង​អា​មេ​រិច​ដើម្បី​បោសសម្អាត រើស​សំរាម និង​ដាំ​ផ្កា រួមគ្នា​ថែរក្សា​ការពារ​បរិស្ថាន ដើម្បី​កម្ពុជា​ស្អាតៗ​”​។​

​មហាជន​ជាច្រើន​មាន​ការកោតសរសើរ​នូវ​ទឹកចិត្ត​របស់​ពួក​យុវជន​ក្មេងៗ​ទាំងនោះ ជាពិសេស​នោះ ជនបរទេស​ដែល​បាន​មកជួយ​សំអាត​បរិស្ថាន​នោះ ថែម​ទាំង​ជួយ​ឧបត្ថម្ភ​ទឹក​សុទ្ធ ដល់​ក្រុម​យុវជន​សំរាម​ទៀតផង​។ ដើម្បី​ជ្រាប កាន់តែច្បាស់​។​គេ​មិនដឹងថា​ហេតុ​ដូច​ម្តេច​បាន​ជា​មិន​ឃើញ​មាន​ការ​ចូល​ពី​អាជ្ញាធរ​ពិសេស​អង្គភាព​ជំនាញ​ខាង​សាធារណៈការ​រាជធានី​រួមចំណែក​នោះទេ​?​ឬ​ក៏​មិន​សប្បាយចិត្ត​ចមពោះ​សកម្មភាព​រំខាន​ការងារ​របស់​គេ​?៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.