នាព្រឹកថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 2019លោក អនុសេនី យ៍ឯក ស៊ំសុផាត មេបញ្ជាការរងអនុសេនាធំលេខ 2 បានដឹកនាំកម្លាំងចុះជួយ រំកិលផ្ទះប្ដូរទីតាំងជូនប្រជាពលរដ្ឋមួយខ្នង ដែលមានទីតាំងស្ថិតនៅក្នុងភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សកម្មភាពនេះបានបង្ហាញពីគំរូដ៏ល្អ និងគួរឲ្យគោរព សរសើរសម្រាប់បងៗកងទ័ព ដែលដៃម្ខាងលោកខិតខំការពារ អធិបតេយ្យភាព បូរណភាពដែនដីជាតិនិងដៃម្ខាងឆ្លៀតឱកាសដ៏មមារញឹកចុះជួយប្រជាពលរដ្ឋ ដែលមានភាពខ្វះខាត និងមានកិច្ចរវល់ចាំបាច់ផ្សេងៗ។
(ស៊ីណាត)