ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- បាត់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ឥណ្ឌា​ប្រកាស​តម្លើង​ពន្ធ​នាំចូល​ទំនិញ​អាមេរិក​២៨​មុខ​ - ​ប្រជាពលរដ្ឋ​ស្រុក​កំពង់​លែង​ថា​លោក​ស៊ុម​សុជាតិ​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ប្រើ​កម្លាំង​នគរបាល​ចាប់​និង​គម្រាម​ពួក​គេ​បើ​ហ៊ាន​ចូល​មើល​តំបន់​ដែល​គេ​រំលោភ​យក​!? - ចិន​ចាប់​ជម្រឹត​ចិន​ត្រូវ​បាន​បង្ក្រាប​នៅ​ប៉ោយ​ប៉ែត​! - កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​រឹបអូស​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​ - ជន​ជួញដូរ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ​ពលករ​ប្តឹង​សាលាបង្រៀន​កូរ៉​អាន់​សាន់រឿង​បោក​ទៅ​តុលាការ​កំពង់ឆ្នាំង​! - ​ចត​ឡាន​ទុក​កូន​ពីរ​នាក់​ចុះ​ទិញ​គ្រឿង​ហូប​ក្បែរ​ផ្ទះ​ចោរ​ចូល​លួច​បើក​រត់​ផ្អើល​នគរបាល​១​ក្រុង​! - អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បរិស្ថាន​និង​ជំនាញ​សុរិយោដី​ខេត្ត បាត់មាត់​ស្ងាត់​ឈឹង​ករណី​មេ​ឈ្មួញ​រកស៊ី​ដី​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ប៉ក់​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​ព្រះរាជក្រិត្យ​និង​ជា​ដែនជម្រកសត្វព្រៃឱ​រាល់​រាប់​រយ​ហិចតា​ចំណុច​ជួរ​ភ្នំ​កញ្ជើ​របាយ​ - ​អភិបាល​រាជធានី ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ - ​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ជីគីមី​ក្លែងក្លាយ​ត្រៀម​លោតឆ័ត្រ​ឆ្លងដែន ចូល​ប្រទេស​កម្ពុជា​ត្រូវបាន​គយ​ថៃ​ចាប់​

[hupso]

​គយ​ថៃ​បាន​ចាប់​ជីគីមី​ចំនួន​៣០​កា​រ៉ុង​ដែល​ភាគី​ថៃ​បាន​អះអាងថា​ជា​ប្រភេទ​ជី​ក្លែងក្លាយ​ត្រូវបាន​កម្លាំង​ចម្រុះ​ថៃ​ធ្វើ​ការត្រួតពិនិត្យ​និង​ដកហូត​យក​ទៅ​រក្សាទុក ខណៈ​ដែល​ជីគីមី​ទាំងនេះ ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ដឹកយក​ទៅ​លាក់ទុក​នៅក្នុង​គុម្ពោធ​ព្រៃ​ក្បែ​ខ្សែ​បន្ទាត់​ព្រំដែន​បម្រុង​នាំ​ចូល​មក​កម្ពុជា ។​

​យោងតាម​របាយការណ៍​របស់​ភាគី​ថៃ​បាន​លើកឡើង​ថា​កិច្ចប្រតិបត្តិការ​ល្បាត​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ដឹកនាំ​ដោយ​លោក អន​អ៊ុន​ថា​វី ស័ព្ទ ប្រធាន​សាខាគយ​ប្រចាំ​ច្រក​អន្តរជាតិ​ភ្នំ​ដី​( ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង )​បាន​សហការ​ជាមួយ​ទាហាន​ឈុតខ្មៅ​លេខ​១៣ តម្រួត​អន្តោប្រវេសន៍ និង​បសុពេទ្យ ។​

​កិច្ច​ប្រតិបត្តិការ​នេះ​ប្រព្រឹត្តិ​ទៅ​នៅវេលា​ម៉ោង ១០ និង ៣០ នាទី ព្រឹក ថ្ងៃទី ៩​ខែ​មិថុនា​ឆ្នាំ ២០១៩​កន្លងមកនេះ​ដោយ​សមត្ថ​កិច្ខ​ថៃ​បាន​រកឃើញ​ការ៉ុង​ជីគីមី យីហោ​ក្បាល​គោ​ចំនួន ៣០ កា​រ៉ុង​ធំ​ដែល​ជន​មិន​ស្គាល់​មុខ​បាន​យកទៅ​លាក់ទុក​នៅ​ក្នុង​ព្រៃរបោះ​មួយ​កន្លែង​ស្ថិតនៅ​ខាងលិច​ផ្សារ​ខៅ​ឌិន ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

​បើទោះបីជា​កម្លាំងចម្រុះ​សួរ​រក​ម្ចាស់​បែបណាក៏ដោយ​ក៏​គ្មាន​នរណា​ម្នាក់​ចេញមុខ​អះអាង​ថា​ជា​របស់​ខ្លួន​នោះ​ដែរ​ទើប​សមត្ថកិច្ច​ចម្រុះ​បាន​នាំយក​ទៅ​ត្រួតពិនិត្យ​នៅ​កន្លែង​សាខាគយ ។​

​ជា​លទ្ធផល​សមត្ថកិច្ច​បាន​សន្និដ្ឋានថា​អាច​ជា​របស់​ឈ្មួញ​ណា​ម្នាក់​ដែល​គេ​បម្រុង​លី​ឆ្លងដែន​ចូលមក​ក្នុង​ប្រទេស​កម្ពុ​ជា​ដើម្បី​គេច​ពី​ការបង់ពន្ធ​និង​ជា​ពិសេស​ជីគីមី​ទាំងនោះ​ជា​ប្រភេទ​ជី​ក្លែងក្លាយ​ទើប​ពួកឈ្លួញ​លាក់លៀម​គេចវេស​ដូច្នេះ ។ បច្ចុប្បន្ន​ជី​ទាំងនេះ​ត្រូវបាន​នាំយក​ទៅ​រក្សាទុក​នៅ​អង្គភាព​គយ ស្រុក​អារញ្ញ​បា​ថេត ក្នុង​ខេត្ត​ស្រះកែវ​ហើយ ៕

Filed in: អន្តរជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.