ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

អគ្គីភ័យ​លេប​ត្របាក់​សាលាបឋមសិក្សា យុគន្ធរ​ចំនួន​(២​ខ្នង​) ឃុំ​ឆ្នុកទ្រូ​

[hupso]

គួរអោយ​រន្ធត់​ចិត្ត​ព្រឹក​ឡើង​កូន​សិស្សស្រី ប្រុស​ធ្លាប់តែ​ស្លៀកពាក់​ស្អាត ស្ពាយ​កាបូប​សិស្សា គ្រប់ៗ​គ្នា ធ្វើដំណើរ​តាម​មធ្យោបាយ​ផ្សេងៗ ដើម្បី​ស្រូប​យក​ចំណេះវិជ្ជា​ពី​លោកគ្រូ​អ្នកគ្រូ ប៉ុន្តែ​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​នេះ មិន​ដូច​មុន​ទេ នៅ​ព្រឹក​នេះ​ក្មួយៗ​មួយចំនួន​ងើប​ពី​ព្រឹក រៀបខ្លួន​ទៅ​រៀន​ដដែល ដោយ​ភ្លេច​គិត​ថា​សាលារៀន​របស់​គេ​ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេច​ទាំងស្រុង​កាលពី​ម្សិលមិញ​។​

​ការតស៊ូ​ព្យាយាម របស់​កុមារ​តាម​ដង​ទន្លេ ក្នុង​ការរៀនសូត្រ អស់​ជាច្រើន​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​រលាយ​ត្រឹម រយៈពេល​១​ម៉ោង ដោយ​អគ្គឺភ័យ​លេប​ត្របាក់​តែ​មួយពព្រិចភ្នែក អស់​ទាំងស្រុង​។​

​សាលាបឋមសិក្សា​យុគន្ធរ ចំនួន​២ ខ្នង ស្ថិតនៅ​ភូមិ​ឆ្នុក​ទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌​ខេត្តកំពង់ឆ្នាំង​សង្ស័យ​អាច បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គីសនី​ផ្ទាំង​សូ​ឡា កាលពី​ព្រឹក​ថ្ងៃទី​០៩​ខែ​ឧសភា ឆ្នាំ ២០១៩ វេលា​ម៉ោង​១០​និង​៣០ នាទី​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​លោក សាំង គឹម​ស៊ន​មេឃំ​ុ​ឆ្នុក​ទ្រូ បាន​ប្រាប់​តាម​ទូរស័ព្ទ​កាលពី ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៩​ថា​:​ការឆេះ​នេះ​គេ​មិន​ទាន់​ស្រាវជ្រាវ​ពី​មូលហេតុ​អោយដឹង​ច្បាស់លាស់​នៅឡើយ​ទេ​គ្រាន់តែ​សង្ស័យ ផ្ទាំងសិលា​ដាក់​យូរ​ហើយ​អាច​ជា​មូលហេតុ​នៃ​គ្រោះ​អគ្គីភ័យ​នេះ ៕

Filed in: សន្តិសុខ​ សង្គម
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.