ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- បាត់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ឥណ្ឌា​ប្រកាស​តម្លើង​ពន្ធ​នាំចូល​ទំនិញ​អាមេរិក​២៨​មុខ​ - ​ប្រជាពលរដ្ឋ​ស្រុក​កំពង់​លែង​ថា​លោក​ស៊ុម​សុជាតិ​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ប្រើ​កម្លាំង​នគរបាល​ចាប់​និង​គម្រាម​ពួក​គេ​បើ​ហ៊ាន​ចូល​មើល​តំបន់​ដែល​គេ​រំលោភ​យក​!? - ចិន​ចាប់​ជម្រឹត​ចិន​ត្រូវ​បាន​បង្ក្រាប​នៅ​ប៉ោយ​ប៉ែត​! - កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​រឹបអូស​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​ - ជន​ជួញដូរ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ​ពលករ​ប្តឹង​សាលាបង្រៀន​កូរ៉​អាន់​សាន់រឿង​បោក​ទៅ​តុលាការ​កំពង់ឆ្នាំង​! - ​ចត​ឡាន​ទុក​កូន​ពីរ​នាក់​ចុះ​ទិញ​គ្រឿង​ហូប​ក្បែរ​ផ្ទះ​ចោរ​ចូល​លួច​បើក​រត់​ផ្អើល​នគរបាល​១​ក្រុង​! - អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បរិស្ថាន​និង​ជំនាញ​សុរិយោដី​ខេត្ត បាត់មាត់​ស្ងាត់​ឈឹង​ករណី​មេ​ឈ្មួញ​រកស៊ី​ដី​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ប៉ក់​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​ព្រះរាជក្រិត្យ​និង​ជា​ដែនជម្រកសត្វព្រៃឱ​រាល់​រាប់​រយ​ហិចតា​ចំណុច​ជួរ​ភ្នំ​កញ្ជើ​របាយ​ - ​អភិបាល​រាជធានី ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ - ​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

យុវជន​សង្ស័យ ២ រូប​ត្រូវ​ឃាត់ខ្លួន ពាក់ព័ន្ធ លួច​ទូរស័ព្ទ​មួយគ្រឿង ខណៈពេល​ម្ចាស់​កំពុង​សំរាក

[hupso]

ករណី​លួច​ទូរស័ព្ទ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្សារ​ត្រ​យឹង ភូមិ​ត្រ​យឹង ឃុំ​ពើក ស្រុក​អង្ភស្នួល ខេត្ត​កណ្តាល​ដោយ​ជនរងគ្រោះ​ឈ្មោះ វែន រតនា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ​អនាម័យ​ផ្សារ​ត្រ​យឹង ស្នាក់នៅ​ក្នុង​ផ្សារ​ត្រ​យឹង ភូមិ​ត្រ​យឹង ឃុំ ពើក ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​។​

​ជនសង្ស័យ​ចំនួន​០២​នាក់​១-​ឈ្មោះ​អ៊ែល ពន្លឺ ភេទ​ប្រុស​អាយុ​១៤​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ។ សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​ត្រយឹង​ឃុំ​ពើក ស្រុក អង្គស្នួល ខេត្ត កណ្តាល ២-​ឈ្មោះ​ឈឿន វ៉ាន​ដេត​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ត្រ​យឹង ឃុំ​ពើក​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល (​ឃាត់ខ្លួន​)​។ វត្ថុតាង​ចាប់​រឹបអូស​បាន​ទូរស័ព្ទ​OPPO​សេរី​A3​។​

​មុនពេល​កើតហេតុ​ជនរងគ្រោះ​មាន​ជម្ងឺ សំរាក​ក្នុង​បន្ទប់​នៅ​ក្នុង​ផ្សារ ឮសូរ​មនុស្ស​ដើរ បើកភ្នែក​មើល​បាន​ឃើញ​ឈ្មោះ​អ៊ែល ពន្លឺ​នេះ​នៅមុខ​បន្ទប់​ហើយ​ខ្លួន​ក៏​ដេក​បន្ត​ទៀត ដោយ​មិន​បាន​ពិនិត្យ​អ្វី​ឡើយ ។ ពេល​ភ្ងាក់ឡើង​ស្រាប់តែ​បាត់​ទូរស័ព្ទ​ដែ​ល​ទុក​នៅ​លើ​គ្រែ​ក្បាល​ដំណេក ដោយ​រក​សព្វកន្លែង​នៅ​តែ​រក​មិនឃើញ​ក៏​បើក​កាមេរ៉ា​សុវត្ថិភាព​បាន​ឃើញ​ឈ្មោះ​អ៊ែល ពន្លឺ​នេះ​។​

​នៅ​ថ្ងៃ​ទី​១១.៦.២០១៩​វេលា​ម៉ោង​១៥.២០​នាទី​ម្ចាស់​ទូរ​សព្ទ​ក៏ បាន​ហៅ ជនសង្ស័យ​ឈ្មោះ​អ៊ែល ពន្លឺ​មក​សួរ​ទើប​ដឹងថា ច្បាស់​ថា គឺ​អែល ពន្លឺ​ជា​អ្នក​លួច​ទូរស័ព្ទ​និង​បាន​យក​ទៅឲ្យ​ឈ្មោះ​ឈឿន វ៉ាន​ដេត ជា​អ្នក​ទុក​។​

​តាម​ចម្លើយសារភាព​របស់​ឈ្មោះ​អ៊ែល​ពន្លឺ បាន​សារភាព​ថា ខ្លួន​លួច​បាន តែ​ពេល​ថ្ងៃ​ដល់​ម៉ោង ៦ ល្ងាច ខ្លួន​យក​ទៅឲ្យ​ឈ្មោះ​ឈឿន វ៉ាន​ដេត​រក្សាទុក​។ ករណី​នេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង និង​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

Filed in: សន្តិសុខ​ សង្គម
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.