ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- បាត់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ឥណ្ឌា​ប្រកាស​តម្លើង​ពន្ធ​នាំចូល​ទំនិញ​អាមេរិក​២៨​មុខ​ - ​ប្រជាពលរដ្ឋ​ស្រុក​កំពង់​លែង​ថា​លោក​ស៊ុម​សុជាតិ​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ប្រើ​កម្លាំង​នគរបាល​ចាប់​និង​គម្រាម​ពួក​គេ​បើ​ហ៊ាន​ចូល​មើល​តំបន់​ដែល​គេ​រំលោភ​យក​!? - ចិន​ចាប់​ជម្រឹត​ចិន​ត្រូវ​បាន​បង្ក្រាប​នៅ​ប៉ោយ​ប៉ែត​! - កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ចុះ​រឹបអូស​ឈើ​ប្រភេទ​លេខ​១​ជាច្រើន​កំណាត់ ដែល​ឈ្មួញ​លាក់ទុក​ក្នុង​ចំការ​ស្វាយចន្ទី នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​ - ជន​ជួញដូរ​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​ក្របួច​ - ​ពលករ​ប្តឹង​សាលាបង្រៀន​កូរ៉​អាន់​សាន់រឿង​បោក​ទៅ​តុលាការ​កំពង់ឆ្នាំង​! - ​ចត​ឡាន​ទុក​កូន​ពីរ​នាក់​ចុះ​ទិញ​គ្រឿង​ហូប​ក្បែរ​ផ្ទះ​ចោរ​ចូល​លួច​បើក​រត់​ផ្អើល​នគរបាល​១​ក្រុង​! - អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បរិស្ថាន​និង​ជំនាញ​សុរិយោដី​ខេត្ត បាត់មាត់​ស្ងាត់​ឈឹង​ករណី​មេ​ឈ្មួញ​រកស៊ី​ដី​ជើង​ខ្លាំង​ប្រចាំ​ស្រុក​ទឹកផុស​ឈ្មោះ​ប៉ក់​ឈូសឆាយ​បំផ្លាញ​ដីព្រៃ​ព្រះរាជក្រិត្យ​និង​ជា​ដែនជម្រកសត្វព្រៃឱ​រាល់​រាប់​រយ​ហិចតា​ចំណុច​ជួរ​ភ្នំ​កញ្ជើ​របាយ​ - ​អភិបាល​រាជធានី ចុះ​ពិនិត្យ ពន្លឿន​ការដ្ឋាន​ស្តារ​ប្រឡាយ និង​ដាក់លូ​មេ ដើម្បី​រំដោះ​ទឹកភ្លៀង​នៅ​សង្កាត់​កា​កាប​ទី​១, ទី​២ ខណ្ឌ​ពោធិ៏​សែនជ័យ និង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ - ​សង្ស័យ​ថា​គណៈបញ្ជាការ​ឯកភាព​ខេត្ត​រតនៈគិរី​បាន​ប្រយោជន៍​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ហូ​ជី​វ៉ៃ​ណុប​ណាក់​ស្រេង​ប្រណី​ចេញទៅ​ស្រុក​យួន​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​គម្រប់​ព្រះ​ជន្មាយុ​៨៣ យាង​ចូល​៨៤​ព្រះវស្សា​

[hupso]

កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​សម្តេច​ព្រះមហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ ក្រហម​កម្ពុជា​គម្រប់​ព្រះ​ជន្មាយុ​៨៣ យាង​ចូល​៨៤​ព្រះវស្សា ត្រូវបាន​ប្រារព្ធ​ឡើង នៅ​សាលា ខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតីភាព​ឯកឧត្តម​ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​និង​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោកជំទាវ ឯកឧត្ត​ហ៊ី ណាត​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត និង​លោកជំទាវ កែ ច័ន្ទ​មុនី អនុប្រធាន​សាខា​កាកបាទក្រហម​ខេត្ត ព្រមទាំង​មាន​ការចូលរួម​ពី លោក លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​និង បងប្អូន​ខ្មែរ​ឥស្លាម​ក្នុង​ខេត្ត​កំពង់ឆ្នាំង​សរុប​២៨៧​អង្គ​/​នាក់​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ឈួ​រ ច័ន្ទឌឿនបា​ន​អាន​សារ​ថ្វាយព្រះព​រដោយ​មាន​ខ្លឹមសារ​ថាៈ​ទូលបង្គំ​​ជា​ខ្ញុំ​ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​ប្រជាពលរដ្ឋ ទូទាំង​ខេត្ត​កំពង់ឆ្នាំង មាន​សេចក្តីសោមនស្ស​រីករាយ​ជាទីបំផុត ក្នុង​ឱកាស​ដ៏​សែន​នក្ខត្តឫក្ស​និង​ថ្លៃថ្លា​បំផុត​នៃ​ទិវា​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​សម្ដេច​ព្រះមហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​ពេល​នេះ​។ ក្នុង​ទិវា​ដ៏​ឧត្តុងឧត្តម​និង​មហា​ថ្លៃថ្លា​នេះ ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់គ្នា សូម​ធ្វើ​អភិ​វនន្ទ​ន​កិច្ច ថ្វាយព្រះពរ​បវរ​មហា​ប្រសើរ សិរី​សួស្តី​ជ័យ​មង្គល វិបុល​សុខ​គ្រប់ប្រការ និង​សូម​លើក​ហត្ថា​ទាំង​ទ្វេរ​បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆ័ត្រ និង​វត្ថុ​សក្តិ​សិទ្ធិ​ក្នុង​លោក ព្រមទាំង​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរគ្រប់​ព្រះអង្គ ព្រះ​បរម​រតន​កោដ្ឋ សូម​ជួយ​ប្រោស​ប្រសិទ្ធពរ និង​បីបាច់​និង​អភិបាល​រក្សា ព្រះអង្គ​ជាទី​គោរព​និង​សក្ការៈ សូម​ព្រះអង្គ​មាន​ព្រះរាជ​ព្រះ​សុខភាព​បរិបូណ៌ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះជន្ម​វស្សា​យឺនយូរ និង​ទ្រង់​បំពេញ​ព្រះរាជកិច្ច​ក្នុង​ព្រះនាម​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា ទទួលបាន​ព្រះមហា​ជោគជ័យ និង​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ក្នុង​ព្រះនាម​ព្រះវររាជ​មាតា​នៃ​ប្រជារាស្ត្រ​ខ្មែរ ជានិច្ច​និរន្តរ៍​តទៅ​។​

​នៅក្នុង​កម្មវិធី​នេះ​ដែរ​ថ្នាក់ដឹកនាំ​បាន​ថ្វាយ​កន្ត្រក់​ដល់​សម្តេចម៉ែ និង បាន​រាប់​បាត​ប្រគេន​ព្រះសង្ឃ និង​ឧបត្ថម្ភ​ថវិកា​ដល់​យាយជី​តាជី​ទាំងអស់​ដែល​បាន​ចូលរួម​ផងដែរ​៕ រី ភា​រិទ្ធិ​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.