ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ប្រជាពលរដ្ឋ​ស្រុក​កំពង់​លែង​ថា​លោក​ស៊ុម​សុជាតិ​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ប្រើ​កម្លាំង​នគរបាល​ចាប់​និង​គម្រាម​ពួក​គេ​បើ​ហ៊ាន​ចូល​មើល​តំបន់​ដែល​គេ​រំលោភ​យក​!?

[hupso]

កំពង់ឆ្នាំង ៖ អគ្គស្នងការ​នគរបាល​ជាតិ និង ក្រសួង​កសិកម្ម ពិសេស ប្រមុខ​រាជរដ្ឋាភិបាល គួរតែ​ធ្វើ​ការស៊ើបអង្កេត ស្រាវជ្រាវ​ឲ្យបាន​ល្អិតល្អន់ ស្ដី​អំពី​ការរំលោភ​បំពាន​ដីព្រៃ​លិច​ទឹក​ក្នុងស្រុក កំពង់លែង​រាប់ពាន់​ហិកតា​បង្កឡើង​ដោយ​មន្ត្រីជាន់ខ្ពស់​នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ផង ។

​ករណី​នេះ​ប្រហែលជា​មាន​ការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធទើច​ធ្វើទៅបាន​?​។ ព្រោះ​ការ​ឈូស​ឆាយ​រំលោភ​យក​ដី​នៅ​ចំណុច​នោះ មិន​មាន​មន្ត្រី​សមត្ថកិច្ច​ណា​ហ៊ាន​ចាប់​ជនល្មើស​យកមក​ផ្ដន្ទាទោស​ឡើយ​?​។ ជាក់ស្តែង​កន្លងមក​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត លោក លី ឡា នាយខ័​ណ្ឌ រដ្ឋបាល​ជលផល​និង លោក ចេង ចាន់ដូណា អភិបាលរង ស្រុក​កំពង់លែង​ក៏​ធ្លាប់បាន​ចុះ​ទៅ​ត្រួតពិនិត្យ​និង​អង្កេត​ធ្វើការ​ហាមឃាត់​នៅ​តំបន់​នោះ​ជា​ញឹក​ញ៉ាប់​ប៉ុន្តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទាល់តែសោះ​មិន​ដឹង​មូលហេតុ​អ្វី​។​?

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​ធ្លាប់បាន​អះអាង​ថា ករណី​រំលោភ​យក​ដី​នៅ​តំបន់​គោគ​ព្រះ​យកមក​ធ្វើជា​កម្មសិទ្ធិ​ទោះ​១០​ទៅ ២០ ឆ្នាំក្រោយ​ក៏​មិន​ទាន់​ហួសពេល​ដែរ​!?​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ផ្ទៃដី ដ៏​ធំ​ល្វឹងល្វើយ​ទាំងនេះ​ត្រូវបាន​គេ​ប្រើ​រូបភាព​ជួល​ឲ្យ​ប្រជាពលរដ្ឋអ​ស់​មួយចំនួនធំ​ទៅហើយ ដើម្បី​ជា​ការ​បំភ័ន្ត​ភ្នែក​ថ្នាក់លើ​បាត់ទៅហើយ​។​

​កន្លងទៅ​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី ៥ គេ​នៅ​ចាំបាន​ថា​សម្ដេច អគ្គមហាសេនាបតី តេជោ​ហ៊ុន​សែន​បាន​មានប្រសាស​ន៍​ផ្ដាំផ្ញើ​ឲ្យ​អភិបាលខេត្ត​មួយចំនួន​ខិតខំ​ការពារ​ដី​របស់​រដ្ឋ​ឱ្យ​បានល្អ ។​លោក​ជា​សុផារ៉ា​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ក៍​ធ្លាប់​បាន​ចេញ​លិខិត​ជា​ផ្លូវការ​ជូន​ទៅ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ទាំងអស់ឲ្យ​ជួយ​ការពារ​ដី​របស់​រដ្ឋ​ឲ្យបាន​គង់វង្ស​និង​ធ្វើ​របាយការណ៍​ច្បាស់លាស់​ជូន​ទៅ​ដល់​ក្រសួង​ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង​កុំអោយ​បាត់បង់​ដោយ​ប្រការ​ណាមួយ​បន្ថែមទៀត​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ក៏​ធ្លាប់​បាន​ចេញ​លិខិត​ជូន​ទៅ​ដល់​មន្ត្រី​ថ្នាក់ក្រោម​ទាំងអស់ឲ្យ​ជួយ​ពិនិត្យ​និង​ការពារ​ដី​ដែនជម្រកសត្វព្រៃ​ដីព្រៃ​សហគមន៍​និង​ដី​គម្រប​ព្រៃឈើ​ទាំងអស់​ដើម្បី​កុំឱ្យ​មាន​ការឈ្លានពាន​បន្ត​ពី​ក្រុម​មនុស្ស​មួយចំនួន​យកមក​ធ្វើជា​កម្មសិទ្ធិ​ឯកជន​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​បាន​បំពាន​។​តែ​បែ​ជា​បទល្មើស​រំលោភ​យក​ដី​នៅ​ស្រុក​កំពង់លែង​រាបពាន់​ហិកតា​បែ​ជា​ចៅហ្វាយខេត្ត​សំងំ​ឈឹង​ទៅវិញ​?​។​

​ប្រភព​ច្បាស់​ការណ៍​មួយទៀត​បានឲ្យដឹងថា​លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សុជាតិ ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​គឺជា​អ្នករំលោភ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​គោគ​ព្រះ​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​ពិតប្រាកដ​។​ជាក់ស្តែង​នៅ​ទីនោះ​គេ បាន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​នគរបាល​ដែល​ស៊ីប្រាក់ខែ​របស់​រដ្ឋ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន​ដែល​ផ្ទុយទៅនឹង​ច្បាប់​ដោយ​មិន​ខ្លាចញញើត ។ កន្លងមក​លោក ឧត្តមសេនីយ៍ត្រី ស៊ុម​សុជាតិ​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ក៏​ធ្លាប់​បាន​មន្ត្រីជលផល​ប្តឹង​ចូលទៅ​តុលាការ​ខេត្ត​កំពង់ឆ្នាំង​ជុំវិញ​រឿង​ការ លួច​ឈូសឆាយ​រំលោភ​យក​ដី​នៅ​ចំណុច​គោក​ព្រះ​ក្នុង​ទឹកដី​ស្រុក​កំពង់លែង​ខេត្ត​កំពង់ឆ្នាំង​តែ​មិន​អាច​ធើ​អី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​រូបនេះ​បាន​ឡើយ​។​

​ភាព​ល្បីល្បាញ​របស់​ខេត្ត​កំពង់ឆ្នាំង រឿង​រំលោភ​បំពាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​ក្នុង​តំបន់ ៣. ដី​គម្រប​ព្រៃឈើ និង ដី​ដែនជម្រកសត្វព្រៃ​យកមក​ធ្វើជា​កម្មសិទ្ធិ កំពុង​តែ​ទទួល​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​នៅក្នុង​ខេត្ត​ផ្ទាល់​តែម្ដង ។​ជុំវិញ​ករណី​ខាងលើ​នេះ​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​អ្នកសារព័ត៌មាន​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក ឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ​ស្នងការរង​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដើម្បី​បំភ្លឺ​តែ លោក​ស៊ុម​សុជាតិ​បាន​បដិសេធចោល​ទាំងស្រុង​ថា​ព័ត៌មាន​ខាងលើ​នេះ​មិនមែន​ជា​ការពិត​ទេ​។​-​ផ្ទុយ​មក​វិញ​នៅ​ទីតាំង​នោះ ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​ណា ចូល​ទៅ​កាប់​រ៉ុក​រាន​ដីព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ​.​នឹង​ត្រូវ​កម្លាំង​នគរបាល​មួយចំនួន​ដែល​ឈរជើង​ជា​អ្នកយាម​ផ្លូវ​ឲ្យ​លោក ស៊ុម សុជាតិ​ស្នងការរង នគរបាល​ខេត្ត​កំពង់ឆ្នាំង​និង ចាប់​ជា​បន្ទាន់ដោយ​ប្រគល់​អោយ​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ទៀត​?​។​

​ទោះជា​មាន​ការបដិសេធ​ក្តី​ប្រជាព​លរ​ដ្ឋ​នៅ​តែ​ទទូច​អំពាវនាវ​ដល់ ស្នើរ​សុំ អគ្គស្នងការ​នគរបាល​ជាតិ​.​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​បើ​អាច​អស់លោក​ប្រតិភូ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ គួរ​មាន​វិធានការ ស៊ើបអង្កេត​លើ​ករណី​ខាងលើ​នេះ​ដោយ​កុំ​បណ្ដែតបណ្ដោយ​អូសបន្លាយ​។​ពីព្រោះ​ព្រៃ​លិច​ទឹក​កាន់តែ​បាត់បង់​ច្រើនឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​និង​អនុវត្ត​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ទាំងអស់​នេះ​និង​ជា​គំរូ​ដល់​ល្អ​សម្រាប់​អ្នក​បន្តវេន​កុំឲ្យ​ធ្វើ​ទង្វើ​បែប​នេះ ។​

​រឿង​ដែល​គួ​ព្រួយបារម្ភ​គឺ​បើ​អ្នកសារព័ត៌មាន​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ណា​ហ៊ាន​និយាយ​រិះគន់​ការពិត​មួយចំនួន​ក្នុង​ខេត្ត​កំពុង​រង​ការគំរាមកំហែង​ពី​សំណាក់​មន្ត្រី​ខិលខូច​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ផងដែរ​គឺ​ផ្ទុយទៅនឹង​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន​សែន ធ្លាប់​បាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ត្រូវ​ហ៊ាន​និយាយ​ពិត​ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.