ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

បាត់​ប្រពន្ធ័​អនុគ្រោះ​ពន្ធ​ឥណ្ឌា​ប្រកាស​តម្លើង​ពន្ធ​នាំចូល​ទំនិញ​អាមេរិក​២៨​មុខ​

[hupso]

ឥណ្ឌា​៖ ប្រទេស​ឥណ្ឌា​បានប្រកាស ដាក់​ពន្ធ លើ​ផលិតផល​ចំនួន​២៨​មុខ របស់​សហរដ្ឋអាមេរិក រួមទាំង អាល់​ម៉ុន ផ្លែ​ប៉ោម និង Walnut ចាប់ពី​ថ្ងៃ​អាទិត្យ​នេះ (១៦ មិថុនា​) បន្ទាប់​ពី​រដ្ឋការ​លោក​ដូណាល់​ត្រាំ​ដក​ផ្តល់​សិទ្ធិ ពាណិជ្ជកម្ម​សំខាន់ៗ ដែល​ក្រុង​វ៉ាស៊ីនតោន ផ្តល់​ឲ្យ​សម្រាប់​ក្រុង​ញូវដេលី​នា​ពេលកន្លងម​ក ។​នេះ​បើ​តាម​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ផ្សព្វផ្សាយ​ព័ត៌មាន ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។

​គួរបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា​ឆ្នាំ​២០១៩ លោក​ប្រធានាធិបតី ត្រាំ បាន​លុបចោល នូវ​សិទ្ធិ​ធ្វើ​ពាណិជ្ជកម្ម ក្រោម​ប្រព័ន្ធ​អនុគ្រោះ ទូទៅ​ហៅថា (GSP) សម្រាប់​ប្រទេស​ឥណ្ឌា ដែលជា​អ្នក​ទទួលផល​ដ៏​ធំ​បំផុត នៃ​គម្រោង​ដែល​អនុញ្ញាត ឱ្យ​ការនាំចេញ​ដោយ​មិន​បង់ពន្ធ រហូត​ដល់​ទឹកប្រាក់ ៥,៦​ពាន់​លាន​ដុល្លារ ។​ប្រទេស​ឥណ្ឌា បាន​ហៅ​ថា “​ជា​អកុសល​” ហើយ​បាន​សន្យា នឹង​លើក​កម្ពស់ ផលប្រយោជន៍​ជាតិ​របស់ខ្លួន ។​

​សូម​បញ្ជាក់​ដែរ​ថា​៖ លោក Mike Pompeo រដ្ឋមន្ត្រីការបរទេស​អាមេរិក នឹង​ត្រូវ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា ក្នុង​ខែ​មិថុនា​នេះ​។ លោក Pompeo ធ្លាប់បាន​និយាយ​ថា អាមេរិក​ស្វាគមន៍​ការចរចា​គ្នា ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ជាមួយ​ឥណ្ឌា​។ លោក ត្រាំ បានសម្រេច​កាត់ឈ្មោះ​ឥណ្ឌា​ចេញពី​ផែនការ GSP ព្រោះ​លោក​អះអាងថា ឥណ្ឌា​មិន​បើកចំហរ​ទីផ្សារ​ធំ​ទូលាយ​គ្រប់គ្រាន់ សម្រាប់​ក្រុមហ៊ុន​អាមេរិក​៕

Filed in: អន្តរជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.