ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ភាពស្អិតល្មួត​រវាង​ចិន​និង​រុស្ស៊ី​បង្ក​ការព្រួយបារម្ភ​ពី​សហភាព​អឺរ៉ុប​

[hupso]

រុស្ស៊ី​បារាំង​៖ លោក​ប្រធានា​ធីបតី​ចិន ស៊ី ជីន​ពីង កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ​ត្រូវបាន ប្រធានា​ធីបតី​រុស្ស៊ី វ្លា​ឌី​មៀរ ពូ​ទីន (Vladimir Putin) ធ្វើ​ពិធី​ខួបកំណើត​អាយុ ៦៦​ឆ្នាំ​មុន​កិច្ចប្រជុំ​កំពូល​ស្តីពី​កិច្ចសហប្រតិបត្តិការ និង​ការកសាង​ជំនឿ​ទុកចិត្ត​នៅ​អាស៊ី (CICA) នៅក្នុង​ទីក្រុង Dushanbe ប្រទេស​តាជី​គី​ស្ថាន ដោយ​មាន​កាដូ និង​នំ​ខេ​កមួយ ដែល​មាន​អក្សរ​ជា​ភាសា​ចិន​ដែល​បង្ហាញ​ពី​ភាពស្ងិតល្មួត​នៃ​ចំណង​ទាក់ទង​រវាង​ប្រទេស​ដែល​រង​ការប្រឆាង​ពី​អាមេរិក​ដូចគ្នា​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន CGTN នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​។

​ទូរទស្សន៍​រដ្ឋ​ចិន បានបង្ហាញ​រូបភាព​របស់លោក ស៊ី ជីន​ពីង និង​លោក ពូ​ទីន បាន​កាន់​កែវស្រា​សាំ​ប៉ា​ញ ជល់​កែវ​ជាមួយ​គ្នា នៅ​ឯ​សណ្ឋាគារ​ស្នាក់នៅ​មួយកន្លែង ស្ថិត​នៅ​ទីក្រុង Dushanbe រដ្ឋធានី​នៃ​ប្រទេស​តាជី​គី​ស្ថាន​ដែល​ជា​កន្លែង​មេដឹកនាំ​ទាំង​ពីរ​ចូលរួម​កិច្ចប្រជុំ​។ ភាពស្អិតល្មួត​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពី​បង្ក​ឲ្យមាន​ការព្រួយបារម្ភី​សហគម​ន៍​អឺរ៉ុប​។​

​ប្រធានាធិបតី​បារាំង​លោក អ៊ែ​ម៉ានុយ​អ៊ែល ម៉ា​ក្រុង (Emmanuel Macron) បាន​ស្នើ​ឲ្យ​អឺរ៉ុប​គួរតែ​ពិចារណា​ឡើងវិញ ហើយ​ងាក​ទៅ​កសាង​ទំនុកចិត្ត​ជា​មួយ​រុស្ស៊ី ដោយ​មិន​គួរ បណ្តោយ​ឲ្យ​រុស្ស៊ី​ទៅ​ស្អិតល្មួត​ជាមួយ​ចិន​នោះ​ឡើយ​។ សារព័ត៌មាន​រុស្ស៊ី Sputnik កាលពី​ថ្ងៃ​ពុធ ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​បានឲ្យដឹងថា​៖​លោក Macron បាន​អំពាវនាវ ថា «​អឺរ៉ុប​ត្រូវតែ​គិតគូរ​ឡើង​វិញ អំពី​ការកសាង​ទំនុកចិត្ត និង​ទំនាក់ទំនង​ផ្នែក​សន្តិសុខ​ជាមួយ​រុស្ស៊ី និង​មិន​គួរ​យល់​ស្រប​តែ​ជាមួយ​គំនិត​របស់​អង្គការ NATO ឡើយ​»​។​

​លោក​ប្រធានាធិបតី​បារាំង បាន​ទទូច​ឲ្យ​ភាគី​ទាំងពីរ គួរ​រក្សា​កិច្ចពិភាក្សា​បែប​យុទ្ធសាស្ត្រ​ជាមួយ​រុស្ស៊ី បើទោះបីជា​មាន​ភាព​មិន​ត្រូវរ៉ូវ​គ្នា​មួយ​ចំនួន​ក្តី ខណៈ​វា​មិនមែន​ជា​រឿង​ល្អ​នោះ​ឡើយ ដែល​បណ្តោយ​រុស្ស៊ី​ឲ្យទៅ​ជិត​ស្និទ្ធចិន​។​ប្រធានាធិបតី​បារាំង អ៊ី​ម៉ាន់​នូ​អែល ម៉ា​ក្រុង បាន​អំពាវនាវ​ដល់​ទីក្រុង​ប្រ៊ុច​សែល​ឱ្យ​បង្កើត “​ច្បាប់​ថ្មី​នៃ​ការទុកចិត្ត និង​សន្តិសុខ​” ជាមួយ​ក្រុង​ម៉ូស្គូ របស់​រុស្ស៊ី​ដោយ​និយាយថា បើ​មិន​ដូច្នោះ​ទេ “​វា​មិន​ល្អ​ទេ​ដែល​ទុក​ឱ្យ​រុស្ស៊ី​នៅ​ជាមួយ​ចិន​” ។​

​គួរ​ជម្រាប​ថា លោក Macron បាន​ថ្លែង​ដូច​ខាងលើ​នេះ​បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ជួប​និង​ពិភាក្សា​គ្នា​អំពី​ឱកាស នៃ​ការពង្រឹង​ចំណងទាក់ទង ឲ្យ​កាន់តែ​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ ចំពោះមុខ​ការបង្ក​ព្យុះភ្លៀង កាន់តែ​ខ្លាំង​ឡើងៗ​ពី​សហរដ្ឋអាមេរិក​។ ប្រទេស​ចិន និង​រុស្ស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង បង្កើត​ទំនាក់ទំនង​យុទ្ធសាស្ត្រ ដែល​មិន​ធ្លាប់​មាន​ពីមុនមក​នោះឡើយ ដោយ​ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​ជម្រុញ​ឲ្យដល់​ជាង ២០០​ពាន់​លាន​ដុល្លារ ខណៈ​វិស័យ​ចម្បងៗ​ផ្សេង​ទៀត​រួម​ទាំង​កិច្ចការពារ​សន្តិសុខ​រួមគ្នា ក៏​នឹង​ត្រូវ​លើកក​ម្ព​ស់​ឲ្យ​ខ្លាំង​ជាង​មុន​ផងដែរ​។​

Filed in: អន្តរជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.