ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​សម្តេច​តេជោ​ហ៊ុន​សែន​ប្រកាស​ពី​ចំនួន​ថវិការ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​និង​អ្នករងគ្រោះ​ព្រោះ​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​កម្លាំង​សង្គ្រោះ​ម្នាក់​បាន​១០០​ដុល្លារ​និង​នារី​បាន​២០០​ដុល្លារ​ដែរ​

[hupso]

ភ្នំពេញ ៖ បន្ទាប់ពី​បាន​ចុះ​ផ្ទាល់​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​សង្គ្រោះ​មនុស្ស​ដែល​រងគ្រោះ​ព្រោះ​បាក់​រលំ​អគារ​កំពង់​សាសង​សង់​កំពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា នេះ សម្តេច​តេជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី មានប្រសាសន៍​តាមរយៈ​ហ្វេ​សប៊ុក​ផេ​ក ថា “​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់ ក្នុង​ហេតុ​ការបាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ធ្វើអោយ​ប្រជាជន​ជា​ទី​ស្រឡាញ់​របស់​យើង​ស្លាប់​២៨​នាក់​របួស​២៦​នាក់​។

​សម្តេច​ឲ្យដឹងថា “​ខ្លួន​ខ្ញុំ​បាន​អំពាវនាវ​សុំ​សប្បុ​ជន​ជួយ​ឧបត្ថម្ភ​បន្ថែម​ដែល​មក​ដល់​ម៉ោង​១២ ថ្ងៃ​២៥ ខែមិថុនា នេះ ទទួល​ទឹកប្រាក់​គិត​ជា​ដុល្លា​ចំនួន​២.១៩៨.៤០០​ដុល្លារ​អាមេរិក​ក្រៅពី​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ​និង​សម្តេចម៉ែ​ជាទី​គោរព​សក្ការៈ​និង​ជំនួយ​ឧបត្ថម្ភ​របស់​ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទ​ក្រហម​ក​ម្ពជា​” ។​

​ថវិការ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ជូន​អ្នក​របួស​ក្នុង​ម្នាក់​១​ម៉ឺន​ដុល្លារ​សម្រាប់​២៤​នាក់ ។ ចំណែក​២​នាក់​ទៀត​ដែល​ស្ថិតក្រោម​គំនរ​បាក់បែក​ប្រមាណ​ជិត​៦០​ម៉ោង​ដែល​នៅ​រស់រាន​មានជីវិត​ដោយសារ​ការជួយ​សង្គ្រោះ​ត្រូវ​បាន​ឧបត្ថម្ភ​ក្នុង​ម្នាក់​ចំនួន​៣​ម៉ឺន​ដុល្លារ​។ សរុប​អ្នករបួស​ចំណាយ​អស់​៣០​ម៉ឺន​ដុល្លារ​។​

​សម្តេច​តេជោ មានប្រសាសន៍​បន្ត​ថា “​ថវិកា​នៅសល់​១.៨៩៨.៤០០​ដុល្លារ​អាមេរិក ត្រូវ​បែងចែក​ស្មើៗ​គ្នា​សម្រាប់​អ្នកស្លាប់​ចំនួន​២៨​នាក់​ដែល​ក្នុង​មួយ​នាក់​ទទួល​ចំនួន​៦៧.៨០០​ដុល្លារ​នេះ មិន​គិត​ពី​ថវិកា​រាជរដ្ឋាភិបាល​១​ម៉ឺន​ដុល្លារ ដែល​ជូន​ដល់​គ្រួសារ​អ្នក​ស្លាប់​មួយ​ចំនួន​ក្រោយ​១​ថ្ងៃ​នៃ​ថ្ងៃកើតហេតុ​ផង​ទេ​”​។​

​លោក សេង ទៀង នាយករង​ខុទ្ទកាល័យ​របស់​សម្តេច​តេជោ នឹង​រៀបចំ​ជូន​ក្រុមគ្រួសារ​សព​តាមរយៈ​ធនាគារ​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ក្រុមគ្រួសារ​សព​។​
​សម្តេច​តេជោ សូម​អរគុណ​ចំពោះ​សប្បុ​សជន​ទាំងអស់​ដែល​បាន​ជួយ​ជា​ថវិកា​សម្រាប់​ជនរងគ្រោះ​ទាំង​អ្នកស្លាប់​ទាំង​អ្នក​របួស​ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​។​

​ជាថ្មី​ម្តងទៀត សម្តេច សូម​អរគុណ​និង​កោត​ស​សើរ​ចំពោះ​កម្លាំង​ដែល​បាន​ចូលរួម​ជួយ​រុករក​និង​ជួយ​សង្គ្រោះ​ដែល​បាន​បង្ហាញ​នូវ​ការទទួលខុសត្រូវ ផ្តល់​នូវ​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជនរងគ្រោះ​ក្នុងឋានៈ​ជា​ជន​រួម​ឈាម​ដូចគ្នា ។ សូម​អរគុណ​ផងដែរ​ដល់​កម្មករ​និង​អ្នកបច្ចេកទេស​ចិន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះ​តាំងពី​ការចាប់ផ្តើម​រហូតដល់​ការងារ​ត្រូវបាន​បញ្ចប់​។​សម្តេច​រំលឹក​ពាក្យ​សុភាសិត​ខ្មែរ​មួយ​ឃ្លា​ថា​៖ “​ស្រឡាញ់​គ្នា​ក្នុង​គ្រាក្រ​ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​”​។​

​ក្រៅ​ពី​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ ដោយ​ករណីរ​លំបាក់​អគារ​កម្ពស់ ៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ សម្តេច​ក៏​បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង ដែល​បាន​ជួយ​រុករក និង​សង្គ្រោះ​ជិត ២​ពាន់​នាក់ ដោយ​បុរស​ម្នាក់ៗ ទទួល​ថវិកា​១០០​ដុល្លារ ចំណែក​នារី​ទទួលបាន​២០០​ដុល្លារ​ផង​ដែរ​កាលពី​យប់​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​។ នេះ​បើ​តាម​សម្តេច​ប្រកាស​តាមរយៈ Facebook នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​។​

​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​៖ «​ក្នុង​ការចូលរួម​យោបល់​តាមរយៈ Comment មាន​បងប្អូន​មួយចំនួន សំណូមពរ​មក​ខ្ញុំ​ឱ្យ​ជួយ​ឧបត្ថម្ភ ចំពោះ​កម្លាំង​ចូលរួម​បំពេញការងារ​រុករក និង​ជួយ​សង្គ្រោះ​ផង​។ នេះ​ពិតជា​សំណូមពរ​ត្រឹមត្រូវ​ព្រោះ​បើ​គ្មាន​កម្លាំង ដែល​ពោ​ពេញ​ដោយ​ភាពក្លាហាន​មិន​ខ្លាច​នើយហត់​នេះទេ យើង​មិន​អាច​ស្រោចស្រង់​ជីវិត​អ្នក​ដែល​នៅរស់ និង​យក​សាកសព​បាន​ទេ​»​។​

​សម្តេច​បញ្ជាក់​ទៀត​ថា «​ខ្ញុំ​បាន​យក​ថវិកា​ខ្ញុំ​ជាង ១៥​ម៉ឺន​ដុល្លារ​ចែក​ជូន​បងប្អូន ១៤៨៧​នាក់ តាំង​ពី​យប់មិញ​មកម្ល៉េះ ដោយ​បុរស​ទទួល ១០០​ដុល្លារ ក្នុង​ម្នាក់ នារី​ទទួលបាន​២០០​ដុល្លារ​ក្នុង​ម្នាក់ៗ​។ ភរិយា​ខ្ញុំ និង​កូនៗ​ខ្ញុំ​បាន​ជួយ​ផ្តល់​បាយ​ម្ហូបអាហារ​ទឹក​ផឹក​ទឹកក្រូច ក្នុងពេល​ប្រតិបត្តិការ​មុនពេល​ខ្ញុំ​ទៅដល​កន្លែងកើតហេតុ​»​។​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.