ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​រឿង​ដី​ជាន់​គ្នា​នៅ​ដំណាក់​ផ្ចឹក​ស្រុក​ទឹកផុស​កំហុស​អ្នកណា​?

[hupso]

កំពង់ឆ្នាំង ៖ មាន​ករណី​ទំនាស់​ដីធ្លី​ជាន់​ប្លង​គ្នា​មួយ​កើត​នៅ​នៅ​ចំណុច​ដំណាក់​ផ្ចឹក​ក្នុង​ភូមិ​តា​នៃ​ឃុំ​ជៀប​ស្រុក​ទឹកផុស​ខេត្ត​កំពង់ឆ្នាំង​ដែល​គេ​ជឿ​ថា​កើត​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នកបង្ក​។

​ជាក់ស្តែង​ដោយ​សំអាង​ថា​មាន​លិខិតបញ្ជាក់​ពី​សមត្តកិច្ច​អ្នកស្រី ជា ផល្លី​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​នៃ និង​គ្រួសារ​របស់​លោក ជួន ឌឹ​បប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​របង​ភាគី​នីមួយៗ​សុទ្ធ​អះអាងថា​៖​មាន​ឯកសារ​សំអាង​រៀងៗ​ខ្លួន​។​

​ខាង​អ្នកស្រី​ជា​ផល្លី​អះអាង​ថា​គាត់​មាន​ដី​ទំ​ហ៊ុំ​៥​ហិច​តា​នៅ​ចំណុច​ខាងលើ​ដែល​មាន​ឯកសារ​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​តា​នៃ​តាំងពី​ឆ្នាំ​២០០០​មក​ម្លេះ​។ ចំណែក​ខាង​គ្រូ​សារ​លោក​ជួន​ឌឺ​ប​ក៏​បាន​អះអាង​ថា​គាត់​មាន​ដី​នៅ​ចំណុច​ខាងលើ​ចំនួន​៥​ហិច​តា​ដួច​គ្នា​ដោយមាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ឃុំ​ជៀប​តាំងពី​ឆ្នាំ​២០០៨​ផងដែរ​។​

​និយាយ​រួម​ភាគី​ទាំងសងខាង​សុទ្ធតែ​អះអាងថា​មាន​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​ដូចគ្នា ។​រវាង​ភាគី​ទាំង​២​តើ​មួយណា​ជា​ម្ចាស់​ដី​ពិតប្រាកដ​??? សូម​អស់លោក​ជា​មន្រី​ជំនាញ​ពិសេស​អាជ្ញាធរ​និង​តុលាការ​មេត្ត​ជួយ​រក​យុត្តិធម៏​ជូន​ពួកគាត់​ផង​។​បើ​មិន​ដូច្នេះ​ទេ​រឿងក្ដី​នេះ​ថ្ងៃ​ណា​មួយ​នឹង​អាច​កើតមាន​ករណី​អំពើហឹង្សា​វាយតប់ កាប់​ចាក់​គ្នា​ជាក់​ជាមិនខាន​។

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.