ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​រណា​ក៏​ដូច​ដែកអង្រូស មិន​អាច​រក​មន្ត្រី​ល្អ​បាន​

[hupso]

ខេត្ត​រតនគិរី ៖ នា​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ជា​យូរ​ខែ​ណាស់​មកហើយ មាន​ការប្រកាស​តែងតាំង​ផ្លាស់ប្តូរ​តួនាទី​ស្នងការ​នគរបាល​ខេត្ត​រតនគីរី​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង​នគរបាលជាតិ​និង​ឯកឧត្តម ថង សាវុន អភិបាល​នៃ​គណ​អភិបាលខេត្ត​រតនគិរី​។​

​នៅក្នុង​កម្មវិធី​នោះ​ឯកឧត្តម​ក៏​មាន​មតិ​ផ្តាំផ្ញើ​អោយ​ជម្រុញ​ឲ្យ​មន្ត្រី​នគរបាល​មូលដ្ឋាន​ទូទាំង​ខេត្ត​រតនគីរី​ត្រូវ​បង្កើន​កិច្ចសហការ​គ្នា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ទាំង​ត្រូវធ្វើ​យ៉ាងណា​បន្ត​រួម​គ្នា បំពេញ​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន ដើម្បី​រក្សា​ការពារ​អោយបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​រតនគិរី​ឲ្យមាន​ភាព​កក់ក្តៅ និង​ជា​ពិសេស​នោះ​ត្រូវ​បន្ត​ស្រាវជ្រាវ​ទប់ស្កាត់​និង​បង្ក្រាប​រាល់​បទល្មើស​កាប់​បំផ្លាញ់​ព្រៃឈើ​និង​ការដឹកជញ្ជូន​ផល​អនុផល​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ខ្សែ​បន្ទាត់​ព្រំដែន​នានា​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​ឧត្តមសេនីយ៍ទោ យិន ចំណាន នាយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរីរ​ដែល​ទើប​ចូល​កាន់តំណែង​ថ្មី បាន​ប្តេជ្ញា​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់​បំផុត​រាល់​ការដាក់ចេញ​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា ថ្នាក់ដឹកនាំ ជា​ពិសេស​ពង្រឹង​បទ​បព្ជា​ា​ផ្ទៃក្នុង​អង្គភាព​អោយ​កាន់តែ​មាន​ភាពរឹងមាំ សំដៅ បម្រើ ការពារ សន្តិសុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព និង​មាន​តម្លាភាព ។

​តែ​ផ្ទុយទៅវិញ បន្ទាប់​ពី​ឧត្តមសេនីយ៍ទោយិ​ន ចំ​យាន​បាន​មក​កាន់ដំណែង​ជា​នាយ​ស្នងការ​ខេត្ត​រតនគិរី​មិនទាន់​បាន​ប៉ុន្មាន​ខែ​ផង ក៏​មាន​លេឮរឿងអាស្រូវ​ជាច្រើន ដូចជា​ករណី​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​បើកដៃ​ឲ្យ​ឈ្មួញ​ដឹក​ជញ្ជូន​ផល​អនុផល​ឈើ​ខុសច្បាប់​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម កាន់តែ​កំរើក​ឡើង​វិញ​យ៉ាង​គគ្រឹកគគ្រេង​។​

​មិន​តែ​ប៉ុណ្នោះ​មាន​លេចលឺ​ល្បី​ថា​ឈ្មោះ​មេសា​ជា​កូនជឹង​លោកនាយ​ស្នងការ​ជា​អ្នក​ដើររក​សេដ្ឋកិច្ច​ជូន​លោកធំ​យើង​នៅ​ស្រុក​អណ្តូង​មាស​ថែមទៀត​ផង ៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.