ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

គ្រឿងញៀន​ចេះតែ​កើនឡើង​រដ្ធាភិបាល​និ​ង​អំពល់ទុក្ខ​

[hupso]

នៅវេលា​ម៉ោង​១០​និង​៤០​នាទី ថ្ងៃទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៩ នគរបាល​ការិយាល័យ​ជំនាញ​ខេត្ត​បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ​រួម​ជាមួយ​កំលាំង​ប៉ុសិ៍្ត​រ​ដ្ធ​បាលន​គរ​បាលឃុំ​ស្រែ​អង្គ្រង​បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ រក្សាទុក​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​កិច្ច​ប្រតិបត្តិការ​នេះ​មាន​ការសម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង​នៃ​សាលាដំបូង​ខេត្ត​រតនគីរី​នៅ​ចំណុច​ការដ្ឋាន​ទី​៧​ដី​ក្រុមហ៊ុន​ហង័​អាញ់ ស្ថិតនៅ​ភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ​ខេត្ត​រតនគិរី ដោយ​កំលាំង​ជំនាញ​អធិការដ្ឋាន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ឈ្មោះ សេង ចិត្ត​និង​ឈ្មោះ​សេន យ៉ា​ភេទ​ស្រី​(​ប្តី​ប្រពន្ធ​)​ដោយ​ត្រួត​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​០១​ថង់​តូច​ជាប់​នៅ​ខ្លួន​និង​ម៉ូតូ​០១​គ្រឿង​។​

​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​មក​សាកសួរ​ទើប​ឈាន​ដល់​ទៅ​ឆែកឆេរ​ទីតាំង​មួយ​កន្លែង​ជា​របស់​ឈ្មោះ​ខែ​ត វិមាឌ ដោយ​កិច្ចការងារ​នេះ​ក៏​មាន​ការ​រួមសហការ​ពី​កំលាំង​ប៉ុស្តិ​រដ្ឋបាល​នគរបាល​ត្រពាំង​ក្រហម និង​ក៏​មាន​ចូលរួម​ពី​សំណាក់​លោក​ស្រី​មេភូមិ​ភូមិ​៣​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​ខេត្ត​រតនគិរី ហើយ​កិច្ច​ប្តិបត្តិការ​នេះ​សមត្ថកិច្ច​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​0២​ថង់​ធំ​និង​ឃាត់ខ្លួន​ជន​ង្ស័​យ​ចំនួន​0៤​នាក់​មាន​ឈ្មោះ​ដូច​ខាងក្រោម​÷

១-​ជនសង្ស័យ​ឈ្មោះ សេង ចិត្ត ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅក្នុង​ក្រុមហ៊ុន​ហង័​អាញ់​ភូមិ​៣​ឃុំ ស្រែ​អង្គ្រង ស្រុក​កូន​មុំ​ខេត្ត​រតនគិរី​

២-​ឈ្មោះ​សេន យ៉ា ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​ជនជាតិ​ខ្មែរ​ឥស្លាម មាន​ទីលំនៅ​បច្ចុប្បន្ន​នៅក្នុង​ក្រុមហ៊ុន​ហង័​អាញ់ ភូមិ​៣​ឃុំ​ស្រែ​អង្គ្រង​ស្រុក​កូន​មុំ ខេត្ត​រតនគិរី មុខរបរ​កម្មករ​។​

៣ ឈ្មោះ ខែ​ត វិមាឌ ភេទ​ប្រុស​ជនជាតិ​ខ្មែរ​អាយុ​១៩​ឆ្នាំ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ភូមិ​៣​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ​ខេត្ត​រតនគិរី​មុខរបរ​មិន​ពិតប្រាកដ​។​

៤-​ឈ្មោះ សាន និត​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិ​ខ្មែរ​មាន​ទី​លំ​បច្ចុប្បន្ន​ភូមិ​៣​ឃុំ​ត្រ​ពាំ​ក្រហម ស្រុក​កូន​មុំ​ខេត្ត​រតនគិរី​មុខរបរ​មិន​ពិតប្រាកដ​។​

៥- ឈ្មោះ ផល សុខលី ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជន​ជា​ខ្មែរ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៣​ឃុំ​ត្រពាំង​ក្រហម​ស្រុក​កូន​មុំ​ខេត្តរតនគិរី​មុខរបរ​មិន​ពិតប្រាកដ​។

៦-​ឈ្មោះ​ហ្វឿ​ន ប៊ុនហ្វុង​ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ​ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៣​ឃុំ​ត្រ​ពាំ​ក្រហម ស្រុកូ​ន​មុំ​ខេត្តរតនគិរី​មុខរបរ​មិន​ពិតប្រាកដ​។​

​ជនសង្ស័យ​ទាំង ០៦ នាក់​បាន​ធ្វើ​តេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​ទាំង​០៤​នាក់​(+)​អវិជ្ជមាន​(-)២​នាក់ ឈ្មោះ សេង ចិត្ត​និង​ឈ្មោះ សេន យ៉ា​។​

​វត្ថុតាង​រួមមាន​:​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​សង្ស័យ​ជា​សារធាតុ​ញៀន​)​ចំនួន​03​ថង់​២​តូច​១​ទម្ងន់​១៧២•៧៨​ក្រាម​ម៉ូតូ​០៣​គ្រឿង ទូរ​សព្ទ​៣​គ្រឿង ដាវ​០១​ដើម​។​

​បច្ចុប្បន្ន ជនសង្ស័យ​រួម​នឹង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ការិយាល័យ​ជំនាញ​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​តុលាការខេត្ត ៕

Filed in: គ្រឿងញៀន
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.