ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

លោក​ឧកញ៉ា សុខ ប៊ុន និង​បក្សពួក​គ្មាន​ដី​សូម្បីតែ​មួយ​ហិកតា​នៅ​កោះរ៉ុង ដោយសារ​ឯកសារ​ក្លែងក្លាយ​ទាំងអស់​

[hupso]

ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី​ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែង​ក្នុង​សន្និសីទកាសែត​នា​រសៀល​ថ្ងៃ​សុក្រ​ទី ២៨ ខែ​មិថុនា​ថា​៖ លោក​ឧកញ៉ា សុខ ប៊ុន និង​បក្ខពួក​ចំនួន ៥​នាក់​ទៀត ជា​មន្ត្រីរាជការ​ថ្នាក់​ក្រោម​ជាតិ​គ្មាន​ដី​សូម្បីតែ​មួយ​ហិកតា​នៅ​កោះរ៉ុង ដោយសារ​ឯកសា​រទិញ​លក់​ដី​ចំនួន​ជាង ៥០០ ហិកតា​សុទ្ធតែជា​ឯកសារ​ក្លែងក្លាយ​។​

​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ឯកសារ​របស់​ក្រុម​ជនល្មើស​គឺធ្វើឡើង​ជាន់​លើ​ឯកសារ​ក្លែង​គឺ​បានន័យថា​ឯកសារ​ក្លែង​លើ​ឯកសារ​ក្លៃង​ទាំងអស់ ក្រោយពី​ACU ប្រើ​ពេល​ប្រមាណ ៥ សប្តាហ៍​ប៉ុណ្ណោះ​ដើម្បី​ការស៊ើបអង្កេត​និង​ចាប់​ខ្លន​បញ្ជូនទៅ​តុលាការ​។ នៅពេលដែល ACU ចាប់ខ្លួន​ពួកគេ​មក​ដល់​ការិយាល័យ ACU ហើយ​ធ្វើ​ការសួរចម្លើយ​រយៈពេល ៣​ថ្ងៃ​ទៅ​ពួកគេ​ព្រម​សារភាព​ទាំងស្រុង​ថា​ពិតជា​ក្លែង​ឯកសារ​ពិតប្រាកដ​មែន​។​

​លោក​បណ្ឌឹត​ឱម​យ៉ិនទៀង​ទេស​រដ្ឋមន្ត្រី​ក៏បា​ន​ប្រកាស​រក​ឈ្មោះ​លោក សាន្ត ប៊ុនធឿន​ចាងហ្វាង​កាសែត​អន​ឡាញ​សាន​ប៊ុន​ធៀន ដែល​ចេញ​មុខ​ទាមទារ​និង​ឡាយ​វីដេអូ​ឲ្យមាន​ការដោះលែង​ក្រុម​ជនល្មើស​ទាំង ៦ នាក់​នេះ​។ ប៉ុន្តែ​ក្នុង​សន្និសីទ​កាសែត​នេះ​មិន​មាន​វត្តមាន​របស់​លោក សាន្ត ប៊ុនធឿន នោះទេ​។ លោក​ទេសរដ្ឋមន្ត្រី​ក៏​បាន​អរគុណ​ដល់ សាន ប៊ុនធឿន ដែល​ជំរុញ​ឲ្យ​លោក​ឈាន​ដល់​ការធ្វើ​សន្និសីទកាសែត​បកអាក្រាត​រឿង​បទល្មើស​នៅ​កោះរ៉ុង​នេះ​បន្ថែម​ទៀត ជូន​ដល់​សាធារណជន​ឱ្យបាន​យល់​កាន់តែ​ច្បាស់​។​

​បើ​តាម​សេចក្ដីជូនដំណឹង​ស្ដីពី កិច្ចប្រជុំ​លើក​ទី​៤៧ អាណត្តិ​ទី​២ នៃ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) (​ថ្ងៃ​ព្រហស្បតិ៍ ១០​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩)​បានឲ្យដឹងថា ករណី​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​របស់​មន្ត្រី​ប្រាំ​រូប នៅ​ក្រុង​និង​សង្កាត់​កោះរ៉ុង និង​បទល្មើស​ក្នុង​វិស័យ​ឯកជន​មួយ​រូប​គឺ​លោក​សុខ ប៊ុន ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ពិនិត្យ​ល្អិតល្អន់​ដំណើរការ​ស៊ើបអង្កេត​ក​រ​ណី​នេះ​ពី​សំណាក់​នាយកដ្ឋាន​ស៊ើបអង្កេត​និង​ចារ​កម្ម នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជា​ពិសេស​អំពី​ឯកសារ​យ៉ាង​ច្រើន​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រមូលបាន​ភស្តុតាង​រឹងមាំ (​ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូនទៅ​តុលាការ​នៅ​ផុស​តាង​តែ​មួយ​ចំនួន​តូច​ទេ​) ការសារភាព​របស់​មន្ត្រី​ទាំង ៥ រូប​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជា​ច្រើន ។​

​ការរកឃើញ​ភស្តុតាង​នៃ​ការ​ក្លែង​ឯកសារ ដើម្បី បំផ្លាយ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត សំដៅ​យក​ដី​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ មិន​អាច​រកឃើញ​ភស្តុតាង​ទាំងនោះ​បាន​តាម​ការធ្វើ​កុសល​វិច្ច័យ​ទេ ហេតុ​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាំបាច់​រក​ភស្តុតាង​នៃ​អំពើ​ល្មើស​នេះ តាម​ការស៊ើបអង្កេត​វិញ​ទៅ​ទទួល​បាន​ជោគជ័យ​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​ណែនាំ​ដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​យកចិត្តទុកដាក់​ឲ្យ​បាន​រឹងមាំ​ថែម​ទៀត​លើ​កិច្ចការ​មួយចំនួន ហើយ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​យកចិត្តទុកដាក់​ធ្វើការ​បំភ្លឺ​ដល់​សាធារណៈមតិ ពី​ការ​កាឡៃ​សភាពការណ៍​ពី​សំណាក់​ក្រុម​តូច​មួយ​ដែល​មាន​បំណង​ញុះញង់ បំភាន់​មតិសាធារណៈ តាម​ការ​បំផ្លើស​តវ៉ា ឲ្យ​ដោះលែង​ជនល្មើស​ករណី​កោះរ៉ុង​ឲ្យបាន​ទាន់​ពេល​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​កោតសរសើរ​គ្រប់ផ្នែក​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទាំង​ការងារ​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ការងារ​អប់រំ​បង្ការ​ទប់ស្កាត់ ការងា​រកតិ​យុត្ត​ពាក្យប្ដឹង អន្តរជាតិ​និង​ការងារ​របស់​នាយកដ្ឋាន​ទាំងអស់ ជា​ពិសេស​ការងារ​ស៊ើបអង្កេត​ករណី​កោះរ៉ុង របស់​នាយកដ្ឋាន​ស៊ើបអង្កេត​និង​ចារកម្ម ដែល​សម្រេចបាន​ជោគជ័យ ក្នុង​រយៈពេល ៥ សប្តាហ៍​ប៉ុណ្ណោះ​។​

​សូម​ជម្រាប​ជូន​ថា ពាក់ព័ន្ធ​ករណី កោះរ៉ុង កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ កន្លងទៅនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន ចាប់​បញ្ជូន​ខ្លួន មនុស្ស​ចំនួន ៦​នាក់​ទៅ​តុលាការក្រុង​ភ្នំពេញ ពាក់ព័ន្ធ​ករណី រួមគំនិត​គ្នា​ជា​ប្រព័ន្ធ​ក្លែងបន្លំ​ឯកសារ​រំលោភ​យក​ដី​រដ្ឋ​ដោយ​ខុសច្បាប់ នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ រហូតដល់​ឆ្នាំ​២០១៩​នេះ​។​

​លោក រស់ ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​ដដែល បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លោក​ឧកញ៉ា សុខ ប៊ុន ជា​អគ្គនាយក ក្រុមហ៊ុន​អចលនទ្រព្យ សុខ ប៊ុន គ្រុប ពីបទ ក្លែងបន្លំ​ឯកសារ​សាធារណៈ​, ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ផ្តើមគំនិត​ក្នុង​អំពើ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ យោងតាម​មាត្រា ២៨, មាត្រា មាត្រា ៦០១, មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ចំណែក លោក អ៊ុង និត ជា​ប្រធាន​ក្រុមប្រឹក្សា ក្រុង​កោះរ៉ុង​, លោក សេង ហូ​លាង ជា​ចៅសង្កាត់​កោះរ៉ុង​, លោក ហែម សា​ឡេះ ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កោះរ៉ុង​, លោក កែ សោម ជា​ចៅសង្កាត់រង​ទី​២ និង​លោក កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ពីបទ បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត​, វីតិក្រម​, ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ ប្រព្រឹត្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​កោះរុង ខេត្ត​ព្រះសីហនុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ យោងតាម​មាត្រា ៥៩២, មាត្រា ៥៩៣, មាត្រា ៦០១, មាត្រា ៦២៩ និង​មាត្រា ៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ​៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.