ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រីរដ្ឋបាល​ព្រៃឈើ​៣​រូប​រត់គេចខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី​ - ​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​លើ​វិស័យ​កីឡា​ - ជនសង្ស័យ​ចំនួន​2​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​ - ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រុះរើ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ - ​នាយករដ្ឋមន្ត្រី​ដក​យក​ដី​បឹង​ជើងឯក​វិញ​ធ្វើឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុនហូវ​វណ្ឌក​? - អភិបាលខេត្ត​រតនគិរី​ជម្រុញ​អោយ​អាជ្ញាធរ​គ្រប់​ស្រុក​ប្រារព្វ​ទិវា​ដាំ​កូន​ឈើ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ធម្មជាតិ​ឡើងវិញ​ - សេចក្តីអំពាវនាវ​​ស្ត្រី​ខ្មែរ​វ័យក្មេង​ម្នាក់​ត្រូវបាន​មេខ្យល់​បោកប្រាស​យក​ទៅ​អោយ​មានប្តី​ទងវ័យ​ខ្ចី​នៅ​ឯ​ប្រទេស​ចិន - ​តុលាកា​ខេត្ត​មណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ឧកញ៉ា​ឈើ​ដ៏​ល្បីឈ្មោះ​នឹង​កូនចៅ​៣​នាក់​ហើយ​ - ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកា​បញ្ជា​ឈ្មួញ ២​រូបឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ ពាក់​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ - ​ក្រសួង​មហាផ្ទៃ​ដកហូត​អាជ្ញា​ប​ណ្ឌ័​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ចំនួន​៣៣
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង​តម្រូវ​ឲ្យ​អ្នក​រស់នៅ​សំណង់​ចាស់​ទ្រុឌទ្រោម​ដែល​មាន​អាយុកាល​ជិត​១០០​ឆ្នាំ​ចាកចេញ​ត្រឹម​ថ្ងៃ ២៨ ខែមិថុនា ខ្លាច​ការបាក់​រលំ​!!

[hupso]

កំពង់ឆ្នាំង ៖ សំណង់​ផ្ទះល្វែង​មួយកន្លែង​បាន​កសាង​ជំនាន់​បារាំង​នៅ​ឆ្នាំ ១៩៣១ ដែល​មាន​អាយុ​ដល់ពេលនេះ​គឺ ៨៨ ឆ្នាំ​ហើយ ។​ពាក់ព័ន្ធ​និង​សំណង់​នេះ ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង និង​មិនមាន​គុណភាព មិន​អាច​បន្ត​ប្រើប្រាស់​រស់នៅ​បាន និង​មាន​ហានិភ័យ​ខ្ពស់ ដល់​ការ​ស្នាក់នៅ ដែល​មាន​ចំនួន ១៣ ល្វែង ស្ថិតនៅក្នុង​ភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង បាន​ចេញ​លិខិត​ជូនដំណឹង​បន្ទាន់​ជូនដំណឹង​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ទីតាំង​សំណង់​នោះ​អោយធ្វើ​ការចាក់ចេញ​ជាបន្ទាន់​។

​រដ្ឋបាល​ក្រុង​កំពង់ឆ្នាំង បានបញ្ជាក់​ថា ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​លើ​សំណង់​អាគារ​ផ្ទះ​ទាំង​១៣​ល្វែង (B134 ដល់ B 347 ) ដែល​មាន​ប្រជាពលរដ្ឋ​ស្នាក់​នៅ​ចំនួន ១២​គ្រួសារ អាជ្ញាធរ​ក្រុង​ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ជា​យថាហេតុ ដែល​កើតមានឡើង​ដោយសារ​ការបាក់​ស្រុត រលំ​សំណង់​អាគារ​នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​សំណង់​ខាងលើ​នេះ​ត្រូវ​ចាកចេញ​ចាប់ពី​ម៉ោង ៥​ល្ងាច​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃ ២៨ ខែមិថុនា ឆ្នាំ ២០១៩ នេះ​ជា​កំហិត ហើយ​មិន​អនុញ្ញាត​ដាច់ខាត ការ​ស្នាក់នៅ មិន​ត្រូវ​ដេក មិន​ត្រូវ​ជ្រក ឬ​ឈប់​សម្រាក និង​ផ្អាក​ធ្វើ​អាជីវកម្ម​លក់ដូរ ទោះ​បី​យប់​ឬ​ថ្ងៃ​ក៏ដោយ ។​

​ម្ចាស់ផ្ទះ​ទាំង​១៣​ល្វែង មាន​សិទ្ធិ​រក្សារ គ្រប់គ្រង​មើលថ្ងែ​ផ្ទះ​របស់ខ្លួន រងចាំ​រដ្ឋបាល​ក្រុង​រៀបចំ​នីតិវិធី​សុំ​ជម្រះ​ពីរ​គណៈកម្មការ​សារពើភ័ណ្ឌ ស្របតាម​ច្បាប់​។​
​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២៦ ខែ​មេសា​ឆ្នាំ ២០១៨ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ចេញ​សេចក្តីជូនដំណឹង​លេខ ១៧៥/១៨ ស​ជណ ស្ដីពី​ការត្រួតពិនិត្យ​វាយ​តម្លៃ​គុណភាព​សំណង់​អគារ​ស្នាក់នៅ​ចំនួន ១៣ ល្វែង របស់​ប្រជាពលរដ្ឋ​ចំនួន ១២​គ្រួសារ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ផ្សារ​ក្រោម ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​រដ្ឋបាលខេត្ត បានបញ្ជាក់​ថា​សំណង់​អគារ​ដែល​បាន​សាងសង់​តាំងពី​សម័យ​បុរាណ​មកដល់​បច្ចុប្បន្ន​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង មិនមាន​គុណភាព​អាច​បន្ត​ប្រើប្រាស់​បាន​។​

​ហើយ​នឹង​មាន​ហានិភ័យ​ខ្ពស់ ដល់​អ្នកស្នាក់នៅ ម្យ៉ាង​ទៀត​សំណង់​អគារ​នេះ មិន​អាច​ផ្តល់​លក្ខណៈ​អនុគ្រោះ អោយ​យើង​អាច​ធ្វើ​ការជួសជុល កែលម្អ សម្រាប់​ស្នាក់នៅ ប្រកបដោយ​សុវត្ថិភាព​ឡើយ ដោយ​សសរ ធ្នឹម និង​បេតុង​ប្លង់​សេ ជ្រាប​ទឹក ពុកផុយ ច្រេះ​ស៊ី​ដែក បេតុង​ងាយ​នឹង​បាក់​ស្រុត ដែល​គួរឲ្យ​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ។​ដើម្បី​ជៀសវាង នូវ​គ្រោះថ្នាក់​ជា​យថាហេតុ ដែល​អាច​នឹង​កើតមានឡើង​ដោយសារ​ការបាក់​ស្រុត រលំ សំណង់​អគារ​ពេលនេះ សូម​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្នុង​សំណង់​អគារ​ខាងលើនេះ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ឬ​គួរតែ​ចាកចេញ​ពី​ទីតាំង​សំណង់​ខាងលើ​នេះ​ជា​បណ្ដោះអាសន្ន​។​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.