ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ល្បែងស៊ីសង បញ្ជល់មាន់​នឹង​ចាក់​អាប៉ោង​នៅក្នុង​ស្រុក​អូរ​ជុំ រីក​ដុះ​ដូច ផ្សិត​ - ឯកឧត្តម ឆេង ឡៃ ឣ​ភិបាល​រង​ខេត្ត​ពោធិ៍សាត់ ដឹកនាំ​ក្រុម​ការងារ​ចម្រុះ​ចុះ​រុះរើ រោង​ច​ញ្ចឹម​ទា​និង​បង្គោល របង​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដោយ​គ្មាន​ដី​ការរុះរើ​ - បើកបរ​លឿន​ពេក​កាច់ចង្កូត​មិន​ទាន់​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារជើង​ - នគរបាល​ស្រុក​បរ​កែវ​ចាប់​បង្ក្រាប​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ និង​បំភ្លេច​បំផ្លាញ​សម្ភារៈ​របស់​ប្រជា​ពលរដ្ធ​ - ជន​ល្មោភកាម​ចាប់រំលោភ​មិន​បាន​សម្រេច​ត្រូវ​សមត្ថកិច្ច ស្រុក​បរ​កែវ​ចាប់ខ្លួន​ - ល្បែងស៊ីសង សៃវៀន​ជល់​មាន់ អាប៉ោង និង​យូគី​កូន​សត្វ ក្នុង​ទឹកដី ស្រុក​លំផាត់ ដែល​មាន​ម្ចាស់​ទីតាំង ឈ្មោះ គឿន​ - - ពិធី​ប្រកាស​តែងតាំង​មុខតំណែង នាយករង​រដ្ឋបាល ប្រធាន អនុប្រធាន​ការិយាល័យ​អង្គភាព នៃ រចនាសម្ព័ន្ធ​រដ្ឋបាល ក្រុង​កំពង់ឆ្នាំង​ - ស្រី​ម្នាក់​បាន​ដេកស្លាប់​នៅលើ​គ្រែ​ក្នុង​បន្ទប់​ជួល​មួយកន្លែង​ - ​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង​covid19​ជូន​មន្ត្រី​សុខាភិបាល និង​មន្ត្រី​ប៉ូលិស​ខេត្ត​រតនគិរី​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​លោក ហ៊ុយ ទូច មេ​ពេទ្សសត្វ​ខេត្ត​បន្ទាយមានជ័យស​ប្បាយ​ដៃ​បើក​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​មាន់​ទា​តាម​ច្រករបៀង​ពេញបន្ទុក​

[hupso]

បន្ទាយមានជ័យ ៖ សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ស្រុក​អូរជ្រៅ​ដែល​សុំ​មិន​បេញ្ចេញ​ឈ្មោះ បានឲ្យដឹង​ថា​សប្វថ្ងៃ​ជ្រូក​មានទា​សម្រុក​ដឹក​ចេញពី​ស្រុក​សៀម​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​អូរ​បី​ជាន់ ជាពិសេស​នៅ​ច្រករបៀង​ព្រៃ​ចាន់​ចូល​មក​លក់​ក្នុងស្រុក​ខ្មែរ​យ៉ាង​គគ្រឹក​ដោយ​រលូន​។

​អា​រឿង​ឈ្មួញ​នាំ​ចូល​មាន​ទា​ជ្រូក​គ្មាន​ការត្រួតពិនិត្យ​នេះ​កន្លងមក​លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្ត​បន្ទាយមានជ័យ តែងតែ​ដោះសា​យករួចខ្លួន​ដោយ​អះអាង​ថា ក្រុមការងារ​របស់​លោក​មាន​គ្នា​តិច​មិន​អាច​ទប់ស្កាត់​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។ ប៉ុន្តែ​ប្រភព​ពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ និយាយថា ទាល់តែ​មាន​ការឃុបឃិត​ពី​លោក ហ៊ុយ ទូច ទើប​ឈ្មួញ​ហ៊ាន​នាំចូល​ជ្រូក​មាន់​ទា​រស់​និង​គោ ពី​ស្រុក​សៀម​តាម​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុង​ឃុំ​អូរ​បី​ជាន់ ជាពិសេស​នៅ​ច្រករបៀង​ព្រៃ​ចាន់​។​

​ជាមួយគ្នា​នោះ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៩១១ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រី​របស់​ខ្លួន​នៅ​ច្រករបៀង​ព្រៃ​ចាន់ និង​ច្រករបៀង​ផ្សេងៗ​ទៀត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ហ៊ុយ ទូច ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​សុខ​ស្រួល​។​

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ បានឲ្យដឹងថា ជា​រៀងរាល់​យប់​មាន​ឈ្មួញ​ដឹកជញ្ជូន​មាន់​ទា​ជ្រូក​និង​គោ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ព្រៃ​ចាន់ ដែល​ជា​តំបន់​គ្រប់គ្រង​ដោយ​អង្គភាព​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ដែល​មាន​លោក សូ ចាន់ណា​រី ជា​មេបញ្ជាការ​អង្គភាព​នេះ​។ ក្រុម​ឈ្មួញ​ដែល​ដឹក​ជញ្ជូន​ជ្រូក​មាន់​ទា​និង​គោ ចូល​តាម​ច្រករបៀង​ព្រៃ​ចាន់ បាន​ប្រាប់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​អូរ​បី​ជាន់ ថា​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់​មេ​ច្រករបៀង​ព្រៃ​ចាន់ និង​តាម​ស្នាក់ការ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ច្រើន​កន្លែង​ទៀត​ទើប​អាច​ទៅដល់​គោលដៅ​។​

​មន្ត្រី​ពេទ្យសត្វ​តម្រូវឲ្យ​ក្រុម​ឈ្មួញ​នាំ​ចូល​ជ្រូក​មាន់​ទា​និង​គោ ពី​ស្រុក​សៀម​បង់លុយ​ច្រើន​ជាង​គេ​ដោយ​អះអាងថា លោក ហ៊ុយ ទូច មេ​ពេទ្យសត្វ​ខេត្ត​បន្ទាយមានជ័យ ជា​អ្នក​តម្រូវឲ្យ​ធ្វើ​បាន​បែប​នេះ​?​។​មិនដឹងថា​តើ​លោក អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដឹង​រឿង​បទល្មើស​ឆ្លងដែន​នៅ​តាម​ច្រករបៀង​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ដែល​នៅតែ​កើតឡើង​ចឹងដែរ​ឬ​អត់​នោះ​ទេ​?​។​

Filed in: ព័ត៌មានសំខាន់ៗ
© 2021 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.