ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រីរដ្ឋបាល​ព្រៃឈើ​៣​រូប​រត់គេចខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី​ - ​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​លើ​វិស័យ​កីឡា​ - ជនសង្ស័យ​ចំនួន​2​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​ - ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រុះរើ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ - ​នាយករដ្ឋមន្ត្រី​ដក​យក​ដី​បឹង​ជើងឯក​វិញ​ធ្វើឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុនហូវ​វណ្ឌក​? - អភិបាលខេត្ត​រតនគិរី​ជម្រុញ​អោយ​អាជ្ញាធរ​គ្រប់​ស្រុក​ប្រារព្វ​ទិវា​ដាំ​កូន​ឈើ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ធម្មជាតិ​ឡើងវិញ​ - សេចក្តីអំពាវនាវ​​ស្ត្រី​ខ្មែរ​វ័យក្មេង​ម្នាក់​ត្រូវបាន​មេខ្យល់​បោកប្រាស​យក​ទៅ​អោយ​មានប្តី​ទងវ័យ​ខ្ចី​នៅ​ឯ​ប្រទេស​ចិន - ​តុលាកា​ខេត្ត​មណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ឧកញ៉ា​ឈើ​ដ៏​ល្បីឈ្មោះ​នឹង​កូនចៅ​៣​នាក់​ហើយ​ - ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកា​បញ្ជា​ឈ្មួញ ២​រូបឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ ពាក់​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ - ​ក្រសួង​មហាផ្ទៃ​ដកហូត​អាជ្ញា​ប​ណ្ឌ័​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ចំនួន​៣៣
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

បុរស​ម្នាក់​ខឹង​ប្រពន្ធ​បាន​ដុត​ខោ​អាវ​បណ្តាល​អោយ​ឆេះ​ផ្ទះ រួច​រត់​ទៅ​ចង​ក​សម្លាប់​ខ្លួន​តាម​បានសម្រេច​

[hupso]

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង ៦:៣០​នាទី​ព្រឹក​ថ្ងៃទី​០៧​ខែកក្កដា ឆ្នាំ ២០១៩ នៅ​ភូមិ ឆ្ពឹស ឃុំ​ថ្ម​ពូន ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង ខណៈ​ប្តី​ចិត្ត​ខ្លាំង​ជាង​ប៉ែត​ដុត​សំលៀក​បំពាក់ចោល​បណ្តាល​អោយ​ភ្លើង​ឆេះ​ផ្ទះ​១​ខ្នង​ស្ទើរ​ទំហំ ៦ គុណ​នឹង ១២​ម៉ែត សង់​ពី​ឈើ ប្រក់​ក្បឿង​ស្ទើរតែ​ទង​ស្រុង​តែម្តង​។

​រីឯ​ទ្រព្យសម្បត្តិ​ខូចខាត​មាន ទូរ​ដាក់​សម្លៀកបំពាក់ មួយចំនួន ម៉ា​សុីន​ត្រជាក់ ១ គ្រឿង ទូរ​ទ្សន៍ ១​គ្រឿង សរុប​ជា​ទឹកប្រាក់​ចំនួន $30,000(​បី​ម៉ឺន​ដុល្លារ​អាមេរិក​)​។​

​ជន​បង្កើត​អោយ​ភ្លើង​ឆេះ​ផ្ទះ​នេះ​ឈ្មោះ បុឹង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ត្រូវជា​កូនប្រសារ និង​ជា​ប្តី​របស់​ឈ្មោះ សឿន ឡូត រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។​

​ប្រភព​ព៌តមាន​បាន​អោយ​ដឹងថា​:​នា​ថ្ងៃ​ទី​៤​ខែកក្កដា ឆ្នាំ​២០១៩ ប្តី​ប្រពន្ធ​មួយគូរ​នេះ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​ស្រួចស្រាវ ដោយ​កំហឹង​ឡើង​ជន់​ជោរ​ខ្លាំង ភាគី​ប្តី​ក៏​ស្ទុះ​ទៅ​ប្រមូល​សំលៀក​បំពាក់​ក្នុង​ផ្ទះ​មក​ដុត​តែម្តង ហើយ​ពេល​ដែល​ប្រពន្ធ​ចេញ​ក្រៅ​បាត់ លោក​ប្តី​ចិត្ត​សំបើម​យក្ស​បាន​ចង​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ទឹក​ដើម្បី​លា​លោកីយ​តាម​ក្តី​ប្រាថ្នា​ ។

សមត្ថកិច្ច​បាន​ចុះជួយ​ពន្លត់​អគ្គីភ័យ​ទាន់ពេលវេលា​ដោយ​មិន​បង្ករ​ឆ្លង​ទៅ​ផ្ទះ​ដទៃ​នោះ​ឡើយ ដោយសារ​សមត​កិច្ច​ប្រើប្រាស់​ទឹក​អស់​ចំនួន​៤​ឡាន​ឯណោះ​។​

​រីឯ​សាកសព​ជន​រងគ្រោះ​ក្រោយ​ដែ​សមត្ថកិច្ច​ធ្វើ​កោ​ល​វិច្ច័យ​រួច ក៏​បាន​ប្រគល់​សាកសព​អោយ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Filed in: សន្តិសុខ​ សង្គម
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.