ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រីរដ្ឋបាល​ព្រៃឈើ​៣​រូប​រត់គេចខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី​ - ​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​លើ​វិស័យ​កីឡា​ - ជនសង្ស័យ​ចំនួន​2​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​ - ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រុះរើ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ - ​នាយករដ្ឋមន្ត្រី​ដក​យក​ដី​បឹង​ជើងឯក​វិញ​ធ្វើឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុនហូវ​វណ្ឌក​? - អភិបាលខេត្ត​រតនគិរី​ជម្រុញ​អោយ​អាជ្ញាធរ​គ្រប់​ស្រុក​ប្រារព្វ​ទិវា​ដាំ​កូន​ឈើ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ធម្មជាតិ​ឡើងវិញ​ - សេចក្តីអំពាវនាវ​​ស្ត្រី​ខ្មែរ​វ័យក្មេង​ម្នាក់​ត្រូវបាន​មេខ្យល់​បោកប្រាស​យក​ទៅ​អោយ​មានប្តី​ទងវ័យ​ខ្ចី​នៅ​ឯ​ប្រទេស​ចិន - ​តុលាកា​ខេត្ត​មណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ឧកញ៉ា​ឈើ​ដ៏​ល្បីឈ្មោះ​នឹង​កូនចៅ​៣​នាក់​ហើយ​ - ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកា​បញ្ជា​ឈ្មួញ ២​រូបឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ ពាក់​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ - ​ក្រសួង​មហាផ្ទៃ​ដកហូត​អាជ្ញា​ប​ណ្ឌ័​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ចំនួន​៣៣
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ទិវា​ដាំ​ដើមឈើ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​​ឯកឧត្តម​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​អម​ដោយ​ឯកឧត្តម​សាយ​​សំ​អាល់​រដ្ឋមន្ត្រីក្រសួង​​បរិស្ថាន

[hupso]

រតនគិរី ៖ រដ្ឋ​ម​ន្រី្ត​ក្រសួង​ចំនួន​ពីរ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​សមាគម​អភិរក្យស​ត្វ​ដំរីអៃ​រាវ​ត្តា​(AIRAVATA)​ដែល​បាន​បង្កើត​តំបន់​អេកូ​ទេសចរណ៍​និង​រៀបចំ​អោយមាន​កន្លែង​បង្កាត់​ពូជ​ដំរី​ដ៏​ធំ​នៅ​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​អនាគត រដ្ឋ​ម​ន្រី្ត​ក្រសួង​ព័ត៌មាន​ឯកឧត្តម ខៀវ កាញារីទ្ធ និង​រដ្ឋ​ម​ន្រី្ត​ក្រសួង​បរិស្ថាន ឯកឧត្តម សាយ សំ​អាល់ នា​ព្រឹក​ថ្ងៃទី​៨ ខែកក្កដា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ដាំ​កូន​ឈើ​ដែល​រៀបចំឡើង​ដោយ​សមាគម​អភិរក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា​(ARIAVATA)​។​ពិធី​ដាំ​កូនឈើ​ខាងលើ​ប្រារព្ធ​ធ្វើ​នៅ​ទីតាំង​តំបន់​អេកូ​ទេសចរណ៍​ភូមិ​កា​ទៀង​ឃុំ​ល្បាំង​២​ស្រុក​លំផាត់​ខេត្ត​រតនគិរី​ដោយ​មាន​ការចូលរួសំ​ណា​ក់ឯក​ឧត្តម​មួង​ប៉ាង អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម​ថង​សាវុន​អភិបាលខេត្ត​មន្រី្តរាជការ​ជុំវិញ​ខេត្ត​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​សរុប​ប្រមាណ​ជិត​១០០០​នាក់​។​

​មានប្រសាសន៍​នាឱកាស​នេះ​ឯកឧត្តម​សាយ​សំ​អាល់​រដ្ឋ​ម​ន្រី្ត​ក្រសួង​បរិស្ថាន​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាគម​អភិរក្ស​សត្វ​ដំរី​ក្នុង​ខេត្ត​រតនគិរី ដែល​បាន​ចូលរួម​ជា​
​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិរក្ស​សត្វ​ដំរី​ក៏ដូចជា​ការចូលរួម​កា​រពារ​និង​អភិរក្ស​បរិស្ថាន​តាមរយៈ​ការបង្កើត​អោយ​មានតំ​​បន់​អេកូ​ទេសចរណ៍​ដ៏​មាន​សក្តានុពល​ក្នុង​ដែន​អភិរក្ស​របស់ខ្លួន​ស្ថិតក្នុង​ភូមិសាស្ត្រ​នេះ​។​

​ឯកឧត្តម​បាន​សម្តែង​នូវ​កា​៛​គាំទ្រ​ចំពោះ​សមាគម​អភិរក្ស​សត្វ​ដំរី​អៃ​រា​វត្តា​ដែល​បាន បង្កើត​តំបន់​អេកូ​ទេសចរណ៍​និង​រៀបចំ​អោយមាន​កន្លែង​បង្កាត់​ពូជ​ដំរី​ដ៏​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា ក្នុង​ទឹកដី​ភាគ​ឥ​សាន្ត​មួយ​នេះ​ហើយ​ក្នុងនាម​ក្រសួង​បរិស្ថាន​ឯ​ឧត្តម​រដ្ឋមន្រី្ត​នឹង​ផ្តល់​ថវិកា​ក្នុង​​មួយឆ្នាំ​២០,០០០​ដុល្លារ​(២​ម៉ឺន​ដុល្លារ​) ដល់​សមាគម​ដើម្បី​អោយ​មាន​លទ្ធភាព​បន្ថែម​ទ្រទ្រង់​ដល់​កិច្ចដំណើរការ​របស់​ខ្លួន​ប្រកបដោយ​និរន្តរភាព​។​

​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋ​ម​ន្រី្ត​ក្រសួង​ព័ត៌មាន​និង​ជា​ប្រធានកិត្តិយស សមាគម​អភិរក្ស​សត្វ​ដំរី អៃ​រា​វត្តា​ក៏​បាន​ថ្លែង​នូវ​ការគាំទ្រ​ផង​ដែរ​នូវ​គម្រោង​ខាងលើ​។​ដោយ​ឯកឧត្តម​បានចាត់ទុក​គម្រោង​បង្កើត​តំបន់​អេកូ​ទេសចរណ៍​និង​ការអភិរក្ស​សត្វ​ដំរី​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការថែរក្សា​បាន​នូវ​ធនធាន​ធម្មជាតិ​និង​បង្កើន​ចំនួន​សត្វ​ដំរី​កាន់តែ​ច្រើនឡើង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។​ហើយ​ជាពិសេស​ជាងនេះទៀត​អាចជួយ​កាត់បន្ថយ​ភាព​ក្រី​ក្រី​ក្នុង​សហគមន៍​តាមយៈ​ការ​ប្រាក់ចំណូល​បាន​ពី​អេកូ​ទេសចរណ៍​ក្នុង​តំប​នេះ​។​

​ឯកឧត្តម​រដ្ឋ​ម​ន្រី្ត ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នេះ​សមាគម​អភិរក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា​(ARIAVATA)​មាន​សត្វ​ដំរី​ចំនួន​៤​ក្បាល់​(​ឈ្មោល​៣​ញី​១)​សម្រាប់​ធ្វើការ​បង្កាត់​ពូជ​ហើយ​នៅពេល​អនាគត​អៃ​រាវ​ត្តា​(ARIAVATA)​និង​ជៀវ​(​ទិញ​)​ពី​ខេត្ត​សូរិ​នប្រទេស​ថៃ ឫ​ពី​ប្រទេស ភូមា​បន្ថែមទៀត​ដើម្បី​យក​មក​បង្គាត់ពូជ​អោយមាន​ចំនួន​កាន់តែ​ច្រើន​។​

​បើ​តាម​ការលើកឡើងរ​បស់​លោកស្រី រ័ត្ន ខៃ ចិន្តា ប្រធាន​សមាគម​អភិរក្ស​សត្វ​ដំរី​អៃ​រា​វត្តា​បាន​អោយដឹងថា​សមាគម​នេះ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៥​ដោយ​ក្រុម​គ្រួសារ​លោក​ស្រី​ផ្ទាល់​ហើយ​អៃ​រាវ​ត្តា​(AIRAVATA)​នេះ​គឺ​ដោយហេតុ​ថា​ក្រុមគ្រួសារ​លោក​ស្រី​ស្រលាញ់​បរិស្ថាន​ធម្មជាតិ​និង​ស្រលាញ់​សត្វ​ដំរី​និង​ចង់អោយ​មាន​វត្តមាន​សត្វ​ដំរី​ក្នុងប្រទេស​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ​នា​ថ្ងៃ​អនាគត​។​លោកស្រី​បន្ត​ថា សមាគម​បាន​ការចូលរួម​ដោយ​ស្ម័ក្រចិត្ត​ពី​អ្នក​បង្ហាត់បង្រៀន​ដំរី​ក៏​ដូចជា​អ្នក​មើល​ថែ​ដំរី​ពី​ក្រៅ​ប្រទេស​មក​ជួយ​បង្ហាត់​(​ហ្ម​)​ដំរី​ក្នុង​សមាគម​ដើម្បី​អោយ​អ្នក​មើល​ថែ​ដំរី​(​ហ្ម​)​របស់​យើង​មាន​បច្ចេកទេស​ត្រឹមត្រូវ​ផងដែរ​។​

ដោយឡែក ​ការដាំ​កូនឈើ​ក្នុង​ដែន​អភិរក្ស​អេកូ​ទេសចរណ៍​នា​ថ្ងៃេ​នេះ​សមាគម​បាន​នាំយក​ កូន​ឈើ​មាន​តម្លៃ​ជាង​២០០០​ដើម​មក​ដាំ​សង្ឃឹមថា វា​នឹង​ក្លាយទៅជា​ជម្រក​នៃ​សត្វ​ដំរី​និង​ទាក់ទាញ​បាន​នូវ​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​មក​ទស្សនា​កំសានស​ប្បាយ​នៅ​ទឹកដី​ខេត្ត​រតនគិរី​របស់​យើង​។​

​សូមបញ្ជាក់​ថា ក្នុង​ពិធី​នេះ​ឯកឧត្តម ខៀវ កាញារីទ្ធ និង​ឯកឧត្តម សាយ សំ​អាល់ ក៏​បាន​បំពាក់​មេដាយ​ការងារ និង ប័ណ្ណសរសើរ​ជូន ប្រធាន​សមាគម​និង​សប្បុរសជន​នានា​ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សមាគម​អភិរក្ស​សត្វ​ដំរី​អៃ​រាវ​ត្តា នេះ​ផង​ដែរ​៕
​ដោយ ៖ ចាប សំអាន​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.