ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ពលរដ្ឋ​១៦​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុង​ភូមិ​ក្រសាំង ដង្ហោយ​រក​ជំនួយ​ពី​អាជ្ញាធរ​និង​សប្បុរសជន​ - ​គយ​ច​លត័​ព្រែកចាក​កៀ​បប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​! - ​បំពាក់អាវុធ​ឲ្យ​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ - ​ស្ត្រី​ចំណាស់​ម្នាក់ ស្លាប់​ដោយសារ​លោក កែ សុខន មេ​ប៉ុស្តិ៍​វាលរេញ បាញ់​គំរាម​ជនសង្ស័យ​ចាប់​មិនទាន់បាន​? - ​រួច​ពី​គុក​អតីត​មេ​អង្គរក្ស័​សព​សម្តេច​ជាស៊ីម​ត្រូវប​ក្ស​តែងតាំង​ឲ្យ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​ - ជលផល​ខេត្ត​កំពង់ឆ្នាំង​និង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​ចុះបង្ក្រាប​ក្រោយ​ពី​រង​ការ​ចោទ​ថា​បើក​ដៃ​អោយ​មេ​ឈ្មួញ​រត់ការ​របាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​? - ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ក្រោមលេស​ឈូស​ផ្លូវ​សហគមន៍​ឈ្មួញ​លួច​ឈូស​យក​ដី​ព្រៃ​បំរុង​សមត្តកិច្ច​ថាចាំ​ចុះ​ទៅ​មើល​!

[hupso]

​កំពង់ឆ្នាំង ៖ “​ដីព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍ “​ជាង​១០០០​ហិកតា​ស្ថិត ក្នុង​ឃុំ​ប្រស្និប ស្រុក​រលាប្អៀរ ត្រូវបាន​ឈ្មួញ​រំលោភ​យក​តែ​គ្មាន​អ្នក​អើពើ​។​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​១០ ក្រុម​អ្នកសារព័ត៌មាន​បាន​ទៅ​ពិនិត្យ​ឃើញថា ពិតជា​មាន​ករណី​ជនខិលខូច កំពុង​រំលោភ​ឈូសឆាយ បំពាន​យក​ដី​ព្រៃ​សហគមន៍​ក្រោមលេស​ធ្វើ​ផ្លូវ​លើ​ដី​សហគមន៍ ។

​ដី​ព្រៃ​សហគមន៍​ដែល​ឈ្មួញ​ឃុប​ឃឹត​ជាមួយ​អាជ្ញាធរ​ឈូស​រំលោភយ​ក​នៅ​ចំណុច​ទីតាំង​ខាងលើ​នោះ​មាន​ប្រមាណ​ជាង ១.០០០​ហិកតា ស្ថិតនៅក្នុង​៣​ភូមិ​ភូមិ​ត្រពាំង​អំពិល​/​ភូមិ​ប្រស្និប​/​ភូមិ​ស្អំ​/​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ហើយក៏​ជា​ដី​ដែល​ជា​ចំណី​អារម្មណ៍​យ៉ាង​ខ្លាំង​របស់​ក្រុម​ជនខិលខូច ។​

​ករណី​ដែល​គេ​បាន​ឈូសឆាយ​ក្រោមលេស​ធ្វើ​ផ្លូវ ដើម្បី​រំលោភ​យក​ដី​សហគមន៍ មិនមែន​ទើបតែ​ថ្ងៃនេះ​ទេ គឺ​មាន​រយៈពេល​យូរ​ខែ​មក​ហើយ​ដែល​ស្ថិតនៅក្នុង​ភូមិ​ប្រស្និប ចំណុច​”​លោកតា​មឺន​គង់​” ដែល​ដី​សហគមន៍​មាន​ប្រមាណ​ជាង ១០០០ ហិកតា “​ព្រំប្រទល់​ដែន​ព្រៃ​ជម្រក​ទុក​អចិន្ត្រៃយ៍ ស្ថិត​នៅក្នុង​ស្រុក​រលាប្អៀ​រ “​។​

​ក្រុម​អ្នកសារព័ត៌មាន បាន​រាយការណ៍​ជូន លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​មាន​ចំណាត់ការ ទៅលើ​គ្រឿងចក្រ​ទាំងនោះ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​មាន​ភាពយឺតយ៉ាវ ធ្វើឱ្យ​ក្រុម​ឈ្មួញ​ខិលខូច​ទាំងនោះ ដក​គ្រឿងចក្រ​ពីលើ​ទីតាំង​ដី​នោះ​រត់​អស់រលីង ។​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.