ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- មន្ត្រីរដ្ឋបាល​ព្រៃឈើ​៣​រូប​រត់គេចខ្លួន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នៅ​មណ្ឌលគិរី​ - ​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​លើ​វិស័យ​កីឡា​ - ជនសង្ស័យ​ចំនួន​2​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ចាប់ខ្លួន​ - ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​រុះរើ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ - ​នាយករដ្ឋមន្ត្រី​ដក​យក​ដី​បឹង​ជើងឯក​វិញ​ធ្វើឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុនហូវ​វណ្ឌក​? - អភិបាលខេត្ត​រតនគិរី​ជម្រុញ​អោយ​អាជ្ញាធរ​គ្រប់​ស្រុក​ប្រារព្វ​ទិវា​ដាំ​កូន​ឈើ​ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ធម្មជាតិ​ឡើងវិញ​ - សេចក្តីអំពាវនាវ​​ស្ត្រី​ខ្មែរ​វ័យក្មេង​ម្នាក់​ត្រូវបាន​មេខ្យល់​បោកប្រាស​យក​ទៅ​អោយ​មានប្តី​ទងវ័យ​ខ្ចី​នៅ​ឯ​ប្រទេស​ចិន - ​តុលាកា​ខេត្ត​មណ្ឌលគិរី​សម្រេច​ឃុំខ្លួន​ឧកញ៉ា​ឈើ​ដ៏​ល្បីឈ្មោះ​នឹង​កូនចៅ​៣​នាក់​ហើយ​ - ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកា​បញ្ជា​ឈ្មួញ ២​រូបឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ ពាក់​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ - ​ក្រសួង​មហាផ្ទៃ​ដកហូត​អាជ្ញា​ប​ណ្ឌ័​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ចំនួន​៣៣
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ព្រះមហាក្សត្រ​អំពាវនាវ​និង​ជម្រុញ​ការដាំ​ដើមឈើ​នៅតាម​ទីប្រជុំជន​ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ​

[hupso]

​ក្រចេះ​៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​មាន​ព្រះបន្ទូល​ជំរុញ​ឲ្យ​អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ដាំ​ដើមឈើ ឲ្យបាន​គ្រប់ៗ​គ្នា នៅតាម​ទីប្រជុំជន​ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ​ដើម្បី​បាន​ម្លប់​ជា​ជម្រក​មនុស្ស​សត្វ បានជា​ឈើ​សំណង់ បង្កើន​ជីវជាតិ​ដី​កសិកម្ម ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ឈើ​ធម្មជាតិ ជួយ​ទប់​កម្លាំង​ខ្យល់​កន្ត្រាក់ និង​បម្រែបម្រួល​ធាតុអាកាស​ផងដែរ ។

​ក្នុងឱកាស​ដែល​ទ្រង់​យាង​ជា​ព្រះរាជធិបតី ប្រារព្ធ​ព្រះរាជ​ពិធី «​រុក្ខ​ទិវា​» ស្ថិតនៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ នា​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ព្រះមហាក្សត្រ បាន​មាន​ព្រះ​បន្ទូល​ថា «​គួរ​យកចិត្តទុកដាក់​រៀបចំ ដើម្បី​ឲ្យ​គូស្រក​រទើប​រៀប​អាពាហ៍ពិពាហ៍ ដាំ​ដើមឈើ​ទុក​ជា​អនុស្សាវរីយ៍ នៅ​សួន​អាពាហ៍ពិពាហ៍ ដែល​បាន​បង្កើតឡើង ដោយ​រដ្ឋបាល​ព្រៃឈើ​ឲ្យបាន​គ្រប់ៗ​គ្នា នៅតាម​ទីប្រជុំជន​ស្រុក ក្រុង ឃុំ សង្កាត់ ភូមិ​»​។​

​ព្រះមហាក្សត្រ​មាន​ព្រះបន្ទូល​បន្ដថា ការបាត់បង់​ព្រៃឈើ​គ្រប់​ប្រភេទ អាច​បណ្តាលឲ្យ​មាន​ទឹកជំនន់​ខ្យល់​កន្ត្រាក់ និង​រន្ទះ និង​ការរាំងស្ងួត​ដែល​បាន​ធ្វើឲ្យ​ទីត​ម្ក​ល់​ទឹក​ធានា សម្រាប់​តម្រូវការ របស់​មនុស្ស សត្វ ត្រូវ​រីងស្ងួត ឈានទៅរក​ការបាត់បង់​ប្រាក់ចំណូល សត្វព្រៃ ធនធាន​មច្ឆជាតិ​គ្រប់​ប្រភេទ ហើយ​អាច​បង្ក​ឲ្យមាន​ភាព​រហោស្ថាន និង​ការធ្លាក់ចុះ​គុណភាព​ដី​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.