ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

នាយ​ឧត្តមសេនីយ៍​សៅ​សុខា​៖​អ្នក​ដែល​ប្រឆាំង​ជាមួយ​នឹង​កិច្ច​ការពារ​ព្រៃឈើ រាប់​ទាំង​អ្នកសារព័ត៌មាន​ផង​នោះ នឹង​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវច្បាប់​?!

[hupso]

មណ្ឌលគិរី​៖ នៅ​ថ្ងៃ​ទី​១០​កក្កដា​នេះ​រថយន្ត​សម្រាប់​ដឹក​ឈើ​ល្មើសច្បាប់​ចំនួន ៤​គ្រឿង​ក្នុង​ចំណោម​៤០​គ្រឿង​របស់​ឧកញ៉ា​សឹង​សំអុល ដែល​រកឃើញ​នៅក្នុង​ព្រៃ​ជ្រៅ ស្ថិត​ក្នុង​ក​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ត្រូវបាន​កម្លាំង​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ​ធ្វើ​ការកម្ទេច​ចោល​នៅ​នឹង​កន្លែង​តែម្តង​ដោយ​ប្រើ​ម្សៅ TNT​។​នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍អេង​ហ៊ី​អ្នកនាំពាក្យ​ប្រាប់​។

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​៩​កក្កដា​ឆ្នាំ​២០១៩​កម្លាំងចំរុះ​របស់​នាយ​ឧត្តមសេនីយ៍សៅ​សុខាបា​ន​បង្ក្រាប​ការប្រព្រឹត្ត​បទល្មើ​សព្រៃ​ឈើ​នៅ​ក្នុង​ស្រុក​កោះ​ញែក​ខេត្តរតនៈគិរី​ដោយ​ចាប់​បាន​ឧកញ៉ា​មេ​ជួញ​ឈើ​ដ៏​ល្បី​ឈ្មោះ​សឹង្ហ​សំអុល​និង​បរិ​វ៉ា​ចំនួន​៣​នាក់​។​រថយន្ត​នៅ​សល់​និង​បំផ្លាញចោល​ដូច​គ្នា​ឯ​អ្នកប្រព្រឹត្ត​ត្រូវ​បញ្ជូន​មក​តុលាការ​រាជធានី​ភ្នំពេញ​។​

​ទាក់ទង​ការបង្ក្រាប​នេះ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ប្រកាស​ប្រាប់​កាសែត​ថា «​អ្នក​ដែល​ប្រឆាំង​ជាមួយ​នឹង​កិច្ច​ការពារ​ព្រៃឈើ រាប់​ទាំង​អ្នកសារព័ត៌មាន​ផង​នោះ នឹង​ត្រូវ​ប្រឈម​មុខ​តាម​ផ្លូវច្បាប់​។ គេ​កាប់​ឈើ​អស់លោក​ស្រែក​អាឡេអាឡូ ដឹក​ត្រូវ ក៏​ស្រែក ដឹក​មិនត្រូវ​ក៏​ស្រែក ឥលូវ​ខ្ញុំ​បង្ក្រាប​អស់លោក​ស្រែក អស់លោក​ត្រូវតែ​ទទួលទោស​តាម​ផ្លូវច្បាប់ ដែល​ជា​ការ​រួមផ្សំ​ជាមួយ​បទល្មើស​។ ប្រទេស​នេះ ប្រទេស​កម្ពុជា ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា គ្មាន​នរណា​នៅ​ពីលើ​ផ្លូវ​ច្បាប់​នោះ​ទេ​។​

​បទបញ្ជា​រហូត​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ បាញ់​សម្លាប់​អ្នក​ដែល​កាប់​ឈើ តែ​រហូត​មកដល់ពេលនេះ ខ្ញុំ​មិន​ទាន់​សម្លាប់​មនុស្ស​ទេ ខ្ញុំ​បំផ្លាញ​តែ​មធ្យោបាយ គ្មាន​បំបាត់​ចោល​មធ្យោបាយ ដើម្បី​ការពារ​បទល្មើស តែ​ជនល្មើស​បាន​ចូល​ពន្ធនាគារ​រួចហើយ ដូច្នេះ​មធ្យោបាយ​បទល្មើស​ត្រូវកម្ទេច​ក្រវាត់​ចោល​។ បើសិនជា​អស់លោក​ពូកែ​បែបនេះ សូម​ឲ្យមក​ធ្វើ​ខ្លួនឯង​។ ខ្ញុំ​ត្រូវ​ដោះដូរ​តម្លៃ​ជាតិ ធនធានធម្មជាតិ និង​ទទួលខុសត្រូវ​ជា​មន្ដ្រី​អនុវត្ត​ច្បាប់ និង​បទបញ្ជា​រាជរដ្ឋាភិបាល​ស្របតាម​ច្បាប់ ជាមួយ​ជនល្មើស​មិន​ថា​ខ្មែរ ឬ​បរទេស​ទេ សុំទោស​ម៉ោង​នេះ ជួយ​ផ្សព្វផ្សាយ​កុំឲ្យ​មាន​ការ អ្នក​កាប់​ឈើ ហើយ​មធ្យោបាយ​ដែល​មាន​រួចហើយ សូម​យក​ទៅ​រកស៊ី និង​ប្រើប្រាស់​តាម​ផ្លូវច្បាប់​»​។​

​គេ​មិនដឹងថា​តើ​បេសកកម្ម​របស់​គណៈកម្មកា​រ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ​បញ្ចប់​ត្រឹមហ្នឹង​ឬ​បន្ត​រក​អ្នកទទួលខុសត្រូវ​ទៀត​ដែរ​ឬ​អត់​នោះទេ​ព្រោះ​កាលពី​ថ្ងៃ​ទី​៣១​កញ្ញា​ឆ្នាំ​២០១៨ កន្លងមក លោក​ស្វាយ​សំ​អ៊ាង​អភិបាល​ខេត្ត​មណ្ឌល​គី​រី​ប្រកាស​ថា​អាណាចក្រ​លោក​គ្មាន​បទល្មើស​ព្រៃឈើ​នោះ​ទេ​បើទោះបី​សម្តេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា​លោក​មាន​រូបភាព​នៃ​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​ក៏ដោយ​។​អា​ឡូ​វ​ស្រាប់តែ​រកឃើញ​មេក្លោង​ចឹង​ទៅវិញ​?​។​

​សូម​បញ្ជាក់​ដែរ​ថា​កាល​ពី​កុម្ភៈ​ឆ្នាំ​២០១៧​មន្ត្រី​សមត្ថកិច្ច​ប្រដាប់​អាវុធ​ជាង ១០ នាក់​ត្រូវបាន​រកឃើញ​ថា​ជាប់​ពាក​ពន្ធ័​ក្នុង​ការឃុបឃឺត បើកដៃ​ឲ្យ​ឈ្មួញ​យួន​៧​នាក់​ជាមួយ​គ្រឿងចក្រ​ចូល​មក​កាប់​ឈើ​ខុស​ច្បាប់​នៅ​តំបន់​អូរ​ហ៊ុច​ស្រុក​អូររាំងក​ខេត្ត​ណ្ឌ​ល​គី​រី​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន ១៧ ម៉ឺន​ដុល្លារ​ពី​ជនជាតិ​វៀតណាម​ឈ្មោះ អ៊ុក ញ៉ ។​

​ក្រោយពី​ចាប់​បាន មន្ត្រីនគរបាល និង​យោធា​ព្រំដែន​លេខ ១០៣ ជាង ១០ នាក់​ដែល​មានខ្លួន​បាន​បិត​សាប៊ូ​រត់ចោល​អង្គភាព ។ នេះ​បើ​តាម​របាយការណ៍​លទ្ធ​ផល​ស្រាវជ្រាវ​ដែល​ចុះ​ហត្ថ​លេខ​ដោយ​នាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​ផ្ញើជូន​សម្តេច​ក្រឡាហោម​ស​ខេង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី ៩ ខែ​មីនា​។​តែ​មន្ត្រី​ទាំងនោះ​គ្មាន​អ្នកណា​មាន​ទោស​ធ្ងន់ធ្ង​ឡើយ​គឺ​គ្រាន់តែ​ផ្លាស់ចេញ​តែប៉ុណ្ណោះ​។​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.