ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​រឿងស្រី​បែក​មុខ​ព្រោះ​ប្តី​វ៉ៃ​មកពី​ឃើញ​មាន​រូបថត​ក្បត់ចិត្ត​?!

[hupso]

ភ្នំពេញ ៖ រឿងរ៉ាវ​ស្ត្រី​ម្នាក់​ដែល​គេ​ឃើញ​បែក​មុខមាត់​ជិះ​ផា​សអាប់​ដោយសារ​ត្រុវ​ប្តី​វ៉ៃ កាលពី​ព្រលប់​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​ជិត​ជ្រោះ​បាត់​ស្នេហ៍ ភូមិ​ឡឥដ្ឋ​ទី​១ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌប្ញស្សីកែវ នោះ ពេលនេះ​សមត្ថកិច្ច​បាន​តាម​ប្រមាញ់​ចាប់ខ្លួន​បុរស​ជា​ប្តី​បានហើយ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​ក្នុង​ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌប្ញស្សីកែវ ។

​ប៉ុន្តែ​ក្រោយពី​មក​ដល់​សមត្តកិច្ច​វា​បែរជា​ផ្ទុះ​រឿងរ៉ាវ​ថា មូលហេតុ​ដែល​ឈាន​ដល់​ហិង្សា​នេះ​គឺ​ផ្តើមចេញ​ពី​រឿង​ប្រពន្ធ​លួច​មាន​ប្រុស​សហាយ ហើយ​បុរស​ជា​ប្តី​នោះ​ថែមទាំង​មាន​ភ័ស្តុតាង​រូបថត​ឱប​គ្នា​យ៉ាង​ស្អិតល្មួត​រវាង​ប្រពន្ធ​និង​ប្រុស​សហាយ មក​បង្ហាញ​សមត្ថកិច្ច​ទៀតផង​។​

​បុរស​ជា​ប្តី​ដែល​រង​ការចោទប្រកាន់ថា បាន​វ៉ៃ​ច្របាច់ក ឆូត​មុខ​ប្រពន្ធ រួច​យក​លុយ​៣០០​ដុល្លារ និង​ទូរស័ព្ទ​២​គ្រឿង​ទៅ​បាត់​នោះ មានឈ្មោះ​ហន សម្ផស្ស អាយុ​២៤​ឆ្នាំ មុខរបរ​តៃកុង​រថយន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​ទ្រា ឃុំ​ស្វាយជ្រុំ ស្រុក​មេសាង ខេត្ត​ព្រៃវែង​។ ស្ត្រី​ជា​ប្រពន្ធ​មាន​ឈ្មោះ​អា​ត លី​ណា អាយុ​២៣​ឆ្នាំ មុខរបរ​ធ្វើ​ការងារ​នៅ​បារ៍​បារាំង មាន​ស្រុកកំណើត​នៅ​ខេត្ត​រតនគិរី ស្នាក់​នៅ​បន្ទប់​ជួល​កើតហេតុ​ខាងលើ និង​មាន​កូនស្រី​ម្នាក់​ក្នុង​បន្ទុក​អាយុ​ជាង​១​ខួប​។​

​ជនសង្ស័យ​ជា​ប្តី​បាន​អះអាង​ថា ការចោទប្រកាន់​របស់​ប្រពន្ធ​ថា​ខ្លួន​វាយដំ និង​យក​កាំបិត​ឆូត​មុខ​នោះ មិនមែន​ជា​ការពិត​ទេ ហើយ​មូលហេតុ​ដែលនាំឱ្យ​ផ្ទុះ​ហិង្សា គឺ​ដោយសារ​ប្រពន្ធ​មាន​សហាយ ហើយ​ខ្លួន​ជា​ប្តី​ថែមទាំង​មាន​ភ័ស្តុតាង​ច្បាស់លាស់​ទៀតផង​។ ព្រម​ជាមួយ​នេះ ទាំង​ស្ត្រី​ជា​ម្តាយ​ក៏​ដូចជា​ប្អូនស្រី​បង្កើត​របស់​ជនសង្ស័យ ក៏​បាន​កាន់​រូបថត​១​សន្លឹក បង្ហាញ​ពី​សកម្មភាព​ស្ត្រី​ជា​ប្រពន្ធ​ជនសង្ស័យ​ឈរ​ថត​ញញឹម​ខ្ជឹប​ឱប​ប្រុស​ស្នេហ៍​យ៉ាង​ស្អិតល្មួត ខណៈ​ដែល​ប្រុស​ស្នេហ៍​រូបនោះ (​ដោះអាវ​) កំពុង​ដាក់​អារម្មណ៍​បិទ​ភ្នែក ឱប​ថើប​ថ្ងាស​គូស្នេហ៍​យ៉ាង​ត្រជាក់​ល្ហឹម​។​

​នៅ​មុនពេល​កើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៩ ខ្លួន​បាន​កើតមាន​ទំនាស់​ជាមួយ​ប្រពន្ធ ដោយសារតែ​ខ្លួន​បាន​សួរនាំ​ប្រពន្ធ​រឿង​រូបថត​ដែល​ប្រពន្ធ​របស់​ខ្លួន​មាន​សហាយ​ថត​ឱប​ជាមួយ​ប្រុស​ថ្មី​យ៉ាង​ល្អូកល្អិន​។ ខណៈនោះ ស្រី​ជា​ប្រពន្ធ​បាន​ស្ទុះ​មក​ច្រាន​ខ្លួន និង​វាយ​នឹង​អំបោស ហើយ​ជេ​រអា​ឆ្កែ ទើប​ខ្លួន​ខឹង​ទ្រាំ​មិនបាន វាយ​មួយ​ដៃ​សង​វិញិ បណ្តាល​ឱ្យ​ប្រពន្ធ​ដួល​ត្រូវ​កូនសោ​រងរបួស​បែក​មុខ​តែម្តង​។ កន្លងមក ឱ្យ​តែ​ឈ្លោះ​គ្នា ខ្លួន​តែង​រង​ការ​ធ្វើ​បាប​ពី​សំណាក់​ប្រពន្ធ​ជារឿយៗ ហើយ​តាមពិត ខ្លួន​មិន​បាន​ប្រចណ្ឌ​ប្រពន្ធ​ហួសហេតុ​ដូច​ការចោទប្រកាន់​នោះ​ទេ តែ​រឿង​គឺ​ផ្តើមចេញ​ពី​ប្រពន្ធ​របស់​ខ្លួន​មាន​ប្រុស និង​ថត​ឱប​គ្នា​ទៀតផង ដោយ​មិន​គិតថា ខ្លួន​មាន​ប្តី​និង​មាន​កូន​ទៅ​ហើយ​នោះ​ទេ​។​

​ជនសង្ស័យ​ជា​ប្តី បាន​បន្តថា ខ្លួន​និង​នារី​ជា​ប្រពន្ធ​បាន​រស់នៅ​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​២០១៦ ដោយ​ទៅ​សែន​នៅ​ផ្ទះ​ខាង​ស្រី​ក្នុង​ខេត្ត​រតនគីរី​។ ការរស់នៅ​ជាមួយ​គ្នា​បាន​កូនស្រី​១ អាយុ​១​ឆ្នាំ និង​៦​ខែ មិន​នឹកស្មានថា ប្រពន្ធ​ទៅ​មាន​ប្រុស​ថ្មី​បែប​នោះ ហើយ​ថែមទាំង​ចោទប្រកាន់ថា ខ្លួន​បាន​វាយ​និង​យក​កាំបិត​ឆូត​មុខ​នាង​ទៀត​។ ហេតុនេះ​ដើម្បី​បំភ្លឺ​ពី​ការពិត ខ្លួន​បាន​ទាក់ទង​ហៅ​អ្នកយក​ព័ត៌មាន​ទៅ​បំភ្លឺ​ដល់​បន្ទប់​ជួល ក៏​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​តែម្តង​។​

​នៅ​ចំពោះមុខ​អ្នកយក​ព័ត៌មាន ស្ត្រី​ឈ្មោះ​ក្រួច នាង អាយុ​៥២​ឆ្នាំ ដែល​ត្រូវជា​ម្តាយ​ជនសង្ស័យ​ជា​ប្តី បានឱ្យដឹងថា កូនប្រុស​របស់​ខ្លួន​ជា​មនុស្ស​ស្លូតត្រង់ នេះ​ជា​រឿង​អយុត្តិធម៌ ហើយ​សូមឱ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ឱ្យ​កូនប្រុស​របស់​គាត់​ផង​។​ចំណែក​ប្អូនស្រី​ជនសង្ស័យ​ក៏​បាន​ឱ្យដឹង​ដែរ​ថា ការទាស់ទែង​គ្នា​នេះ​គឺ​ផ្តើមចេញ​ពី​បងថ្លៃ​ស្រី​របស់​ខ្លួន​មាន​សហាយ ហើយ​បងប្រុស​មិន​បាន​វាយ​ទេ គឺ​គ្រាន់តែ​យកដៃ​រុញ​ប៉ុណ្ណោះ​។​

​តាម​សម្តី​ស្ត្រី​ឈ្មោះ​អា​ត លី​ណា បានឱ្យដឹងថា ដោយសារតែ​ត្រូវ​ប្តី​កំណាច​កំពូល​ប្រចណ្ឌ​ចេះ​តែ​រករឿង​ឈ្លោះប្រកែក​ប្រើ​អំពើហិង្សា​វាយដំ​ដូច​សត្វ​ធាតុ ទើប​នាង​ទ្រាំ​លែង​បាន​ក៏​វេច​បង្វេច​ចុះចោល​ប្តី មក​សម្ងំ​រស់នៅ​ជាមួយ​បងស្រី​បង្កើត​ខ្លួនឯង ធ្វើឱ្យប្តី​ខឹងសម្បា​តាម​រក​រឿង​មិន​ឈប់ លុះ​តាម​មក​សុំ​ត្រូវ​គ្នា​បបួល​ឱ្យ​នាង​ទៅ​រួមរស់​ជុំគ្នា​វិញ តែ​នាង​មិន​ព្រម ស្រាប់តែ​ប្តី​កំណាច​ផ្ទុះ​កំហឹង​ចាប់​ច្របាច់​ក​វាយដំ​នាង​យ៉ាង​ចាស់ដៃ និង​ថែម​ទាំង​យក​កាំបិត​ឆូត​ផ្ទៃមុខ បណ្តាលឱ្យ​រងរបួស​ធ្ងន់​ថែម​ទៀត​។​តាំង​ពី​រួមរស់​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ប្រមាណ​ជាង​៣​ឆ្នាំ​មកនេះ នាង​តែង​ទទួល​នូវ​ការ​វាយ​ធ្វើបាប​ពី​បុរស​ជា​ប្តី សរុប​មិន​តិច​ជាង​១០​លើ​ក​នោះ​ទេ ព្រោះតែ​ប្តី​នេះ​មាន​ចិត្ត​ប្រចណ្ឌប្រព​ន្ធ​ខ្លាំងណាស់​។​

​ស្ត្រី​ខាងលើ បាន​អះអាង​ថា ក្រោយ​កើតហេតុ នាង​ត្រូវបាន​បងស្រី និង​អ្នកជិតខាង​ជួយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត តាម​ម៉ូតូ​កង់​បី​ភ្លាមៗ និង​ត្រូវ​គ្រូពេទ្យ​ដេរ​មុខរបួស ត្រង់​ច្រមុះ​ដេរ​៤​ថ្នេរ ត្របកភ្នែក​ដេរ​២​ថ្នេរ​។ សម្រាប់​ជនសង្ស័យ​ជា​ប្តី​ទោះជា​ដោះសា​រចឹង​ក៏​ដោយ​ក៏​សមត្តកិច្ច​នៅ​ឃុំ​ខ្លួន​នៅ​ឡើយ​ដើម្បី​រង់ចាំ​ការសម្របសម្រួល​មុននឹង​បញ្ជូនទៅ​តុលាការ​៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.