ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ព្រះរាជអាជ្ញា​ខេត្ត​មណ្ឌល​គី​រី​បាន​ចេញ​ដីកា​បញ្ជា​ឈ្មួញ ២​រូបឲ្យ​ចូលខ្លួន​ឆ្លើយបំភ្លឺ ពាក់​នឹង​ការកាប់បំផ្លាញ​ព្រៃឈើ

[hupso]

ឈ្មួញ​ឈើ​០២ នាក់​ត្រូវបាន​តុលាការ​ចេញ​ដីកា​អោយ​ចូល​បំភ្លឺ​ករណី​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌល​គី​រី​ដូច​មាន​ខាងក្រោម​នេះ​:
១/-​ឈ្មោះ ណេង ម៉ៅ ភេទ​ប្រុស ​អាយុ​៥០​ឆ្នាំ មុខរបរ ជា​អ្នកចាត់ចែង ប្រមូល​ឈើ​ឱ្យ​ក្រុមហ៊ុន ម៉ា​ស្ទ័រ​ខេ​សាន់ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្បាល​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត ក្រចេះ ។​
២/-​ឈ្មោះ សាំង សុខុន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​អ្នកចាត់ចែង​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័រ​ខេ​សាន់​មាន​ទីលំនៅ​បច្ចុ ភូមិ​កោះសំរោង ឃុំ​កោះសំរោង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។

​អ្នក​ទាំង​ពីរ​នេះ​ជា​មេ​ឈ្មួញ​រក​សុ​ី​ឈើ​យ៉ាង​ល្បីល្បាញ នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។

​កន្លងមក​កម្លាំង​គណៈ​កម្មាធិការជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ​ក្រោម​ការ ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធាន​ធម្មជាតិ​បាន​ចាប់ខ្លួន​ឈ្មួញ​ឈើ​ចំនួន ០៤​នាក់ ក្នុងនោះ​ក៏​មាន​ឧកញ៉ា ស៊ឹង សំអុល ប្រធាន​ក្រុមហ៊ុន ព្រមទាំង​មេការ​២​នាក់ និង​ម្ចាស់​រថយន្ត​ម្នាក់ទៀត រួម​ទាំង​ធ្វើ​ការដកហូត រថយន្ដ​ជាង​៤៥​គ្រឿង​ផង​ដែរ ។

​បេសកកម្ម​បង្ក្រាប​យ៉ាង​មាន​ប្រសិទ្ធិភាព​នេះ ត្រូវបាន​មតិ​មហាជន គាំទ្រ​និង​អបអរសាទ​ចំពោះ​ចំណាត់ការ​ដ៏​ក្តៅគគុក​នេះ​ផងដែរ​។​

​ជាពិសេស​ចំពោះ​ការ​បង្គាប់​អោយ​ជន​ជួញដូរ​ឈើ ០២​រូប​ខាងលើ​ឱ្យ​ឆ្លើយបំភ្លឺ​ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ តើ​ព្រះរាជអាជ្ញា​ដោះ​លែង​ឬ​ក៏​រកឃើញ​បទល្មើស​ដាក់ទោស តាម​ផ្លូវច្បាប់ ៕

Filed in: ព័ត៌មានជាតិ
© 2950 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.