ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​នាយករដ្ឋមន្ត្រី​ដក​យក​ដី​បឹង​ជើងឯក​វិញ​ធ្វើឲ្យ​ក្រុមហ៊ុន​ឧកញ៉ា​អ៊ឹង​ប៊ុនហូវ​វណ្ឌក​?

[hupso]

ភ្នំពេញ​ ៖ ​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​គឺជា​ឧកញ៉ា​ម្នាក់​ដេល​រងគ្រោះ​ផ្ទួនៗ​គ្នា​ពី​ការដក​យក​សិទ្ធ​វិនិយោគ​ដែល​ទទួលបាន​ពី​រដ្ឋ​។​ថ្មីៗ​នេះ​តាមរយៈ​លិខិត​ជូន​ដុះណឹង​(​ស​ជណ​)​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា​ដោយ​លោក​អ៊ុក​សុខុន​រដ្ឋលេខាធិការ បានសម្រេច​មោឃភាព​លើ​ប័ណ្ណកម្មសិទ្ធិ​ចំនួន​៥ របស់​ក្រុមហ៊ុន ING Holding ដែល​ក្រុមហ៊ុន​នេះ​កំពុង​អភិវឌ្ឍន៍ នៅ​តំបន់​បឹង​ជើង ផ្លូវ​៦០​ម៉ែត្រ ភាគខាងត្បូង​រាជធានី​ភ្នំពេញ​។​

​លិខិត​ដដែល បញ្ជាក់​ពី​មូលហេតុ​ដក​ថា ដោយសារ​ក្រុមហ៊ុន​របស់​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​មិន​អនុវត្ត​ការសម្រេច​របស់​រាជរដ្ឋាភិបាល​ពាក់ព័​ន្ធ​នឹង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ផ្ទៃ​បឹង​ជើងឯក ស្ថិត​ក្នុង​ខណ្ឌ​មានជ័យ និង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ការសម្រេច​ដក​សិទ្ធ​នេះ​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន ING Holding ជួប​វិបត្តិ​វណ្ឌ​ក​ជាមិនខាន​!​ព្រោះ​ដី​បឹង​ទំហំ​ជាង ២៥០០​ហិកតា​នោះ​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​កាត់​លក់​អស់​ជាច្រើន​ហើយ​!​។​សូមបញ្ជាក់​ថា​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​អតីត​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​កាលពី​អាណត្តិ​ទី​៤​និង​ជា​ប្រធាន​ក្រុង​ក្រុមហ៊ុអា​ហ្សឹ​ត​(AZ)​ដែល​ទទួលបាន​សិទ្ធ​វិនិយោគ​ថែទាំ​ផ្លូវជាតិ​លេខ​៤​ត្រូវបាន​ដក​សិទ្ធ​វិញ​កាល​ពី​រដ្ឋាភិបាល​អាណត្តិ​ទី​៥​។​

​សូម​បញ្ជាក់​ដែរ​ថា​៖​ដី​ខាងលើ​ត្រូវបាន​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​កសាង​ក្រុង​រណប ING City ដែល​ស្ថិតនៅ​តំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​មាន​ផ្លូវ​សម្តេច​តេជោ ហ៊ុន សែន ឬ ផ្លូវ ៦០ ម៉ែត្រ​បណ្តោយ​ប្រវែង​ជាង ៩​គីឡូម៉ែត្រ ពុះ​កាត់​ចំ​កណ្ដាល និង​មាន​ផ្លូវធំៗ​ចំនួន ២ ទៀត​ដោយ​ទី ១ ចេញពី​ផ្លូវ​ជាតិ​លេខ ២ ឆ្ពោះទៅ​កាន់​ផ្លូវ​លេខ ២៧១ និង ១ ខ្សែ​ទៀត​ចេញពី​ម្តុំ​រង្វង់​មូល​មុខ​សាលាខេត្ត​កណ្តាល ឆ្ពោះទៅ​កាន់​ផ្លូវ​លេខ ៣៧១ ដែរនោះ​កំពុង​មាន​ការវិវឌ្ឍ​ទៅមុខ​យ៉ាង​ឆាប់រហ័ស ។​

​បច្ចុប្បន្ន​គេ​ឃើញ​មាន​គម្រោង​ជាច្រើន​កំពុង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅ​ទីនោះ​ដែល​មាន​ដូចជា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន R&F Property ដែល​កំពុង​បើក​ការដ្ឋាន​សាងសង់​ក្នុងតម្លៃ​ទឹកប្រាក់​ចំនួន ៧០០ លាន​ដុល្លារ គម្រោង​បុរី Woodland បុរី​ប៉េង​ហួត​ដែល​កាលពី​ពេល​ថ្មីៗ​នេះ បាន​សម្ពោធ​បុកគ្រឹះ​សាងសង់​គម្រោង​ផ្សារ​ទំនើប​ថ្មី​មួយ​របស់​ខ្លួន​ឈ្មោះ PH Diamond Place ដែល​មាន​ទុន​វិនិយោគ​ចំនួន ៦០ លាន​ដុល្លារ​អាមេរិក​នៅ​លើ​ផ្ទៃ​ដី​ជិត ៦ ហិកតា ជាដើម​។ ទីនោះ​នាពេលនេះ​ក៏​មាន​ស្ថាប័ន​ធំៗ​មួយចំនួន​កំពុង​តាំង​នៅ​រួចទៅហើយ ដូច​ជា​សាលា​អន្តរជាតិ ISPP និង​សាល​តាំង​បង្ហាញ​រថយន្ត​ម៉ា​កមែ​សឺ​ដេស​ជា​ដើម​។​

​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​លើកឡើង​ថា ING City គឺជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការអភិវឌ្ឍ​លំនៅឋាន និង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ដើម្បី​ពង្រីក​កំណើន​សេដ្ឋកិច្ច​សង្គម​ទៅ​ថ្ងៃ​អនាគត​៖ «​ទោះ​យ៉ាងណា​ការលូតលាស់​នៃ​ការអភិវឌ្ឍ​ក្នុង​តំបន់​នេះ​ហាក់​នៅ​មាន​កម្រិត​នៅឡើយ ខណៈ​ដែល​គម្រោង​ភាគច្រើន​មាន​តែ​ក្នុង​គំនូរ​រូបភាព​តែ​មិន​ទាន់​ឃើញ​សាងសង់​ចេញ​ជា​រូបរាង​នៅឡើយ​នោះទេ​»​។​

​លោក ជា សុផារ៉ា បាន​បន្ត​ថា​តំបន់​នេះ​គឺជា​តំបន់​ដែល​លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ ជា​អ្នក​រៀបចំ​ការអភិវឌ្ឍ​ហើយ​ការអភិវឌ្ឍ​ដែល​លេច​ជា​ដុំកំភួន​នោះ គឺ​ផ្លូវ ៦០ ម៉ែត្រ​ហើយ​ការអភិវឌ្ឍ​ផ្លូវ​នេះ​ទៀតសោត​គឺធ្វើឡើង​លក្ខណៈ​បដិភាគ មានន័យ​ថា​អភិវឌ្ឍ​ឆ្លងកាត់​ដី​នរណា បដិភាគ​កន្លែង​ហ្នឹង ហើយ​ការអភិវឌ្ឍ​នេះ​គឺ​ធ្វើឡើង​តាំងពី​ជំនាន់​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស មកម្ល៉េះ ដោយ​មាន​ការពិភាក្សា​គ្នា​រវាង​ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ​។​តែ​អា​ឡូ​វ​ចប់​ហើយ​?!​។​

​មានការ​និយាយ​លេងសើច​ថា​ការឈាន​ដល់​ដំណាក់កាល​ចឹង​គឺ​មក​ពី​លោក​ឧកញ៉ា​អ៊ឹង​ប៊ុន​ហូ​វ​ខុស​គ្រូ​ហើយ​ដើរ​ជាន់​ពែរ​កាលពី​អាណត្តិ​ទី​៥?!៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.