ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​អភិបាល​រាជធានី​ចុះ​មើល​សកម្មភាព​ស្តារ​ប្រឡាយ​បឹងត្របែក​

[hupso]

ភ្នំពេញ ​៖​ ព្រឹក​ថ្ងៃ​ទី ០៦ ខែ​សីហា ឆ្នាំ​២០១៩​លោក ឃួ​ង ស្រេង អភិបាល​រាជធានី ចុះ​ពិនិត្យ​ការកាយ​ស្តារ ប្រឡាយ​បឹងត្របែក និង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន លើ​ប្រឡាយ​រំកិល​ផ្ទះ​ចេញ ដើម្បី​រឿប​ចំ​បុក​ស៊ី​ផាយ​ស្ថាបនា​ប្រឡាយ​ឡើងវិញ ឲ្យ​ចរន្ត​ទឹកហូរ បាន​លឿន​ជៀសវាង​ការលិចលង់​លំនៅដ្ឋាន ។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា «​នៅ​ប្រឡាយ​បឹងត្របែក យើង មាន​ម៉ូទ័រ​បូមទឹក​រហូតដល់ ១១​គ្រឿង ប៉ុន្តែ​ការបូមទឹក​ទាំងនោះ មិន​អាច​ធ្វើ​សកម្មភាព​បាន​គ្រប់​ចំនួន​ម៉ូទ័រ​នោះទេ ដោយសារតែ​មាន​ការ កកស្ទះ​ទឹក​ហូរ​មិន​ទាន់​»​។​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើ​ការស្តារ​ប្រឡាយ និង​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ប្រឡាយ រំកិល​ផ្ទះ​របស់​ពួក​គាត់​ចេញ​ពី​មាត់​ប្រឡាយ ដើម្បី​យើង​បន្ត​បុក​ស៊ី​បាយ​ជញ្ជាំង​ប្រឡាយ​នេះ ឲ្យបាន​ប្រសើរ​ឡើង​។​

​លោក​អភិបាល​បន្តថា ពាក់ព័ន្ធ​នឹង​ការ ការងារ​រំដោះ​ទឹក​ចេញ​ពី​រាជធានី​ភ្នំពេញ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​ផែនការឲ្យ​ខណ្ឌ​ទាំង​៥ នៅ​កណ្ដាល​ក្រុង​ធ្វើការ​ស្ដារ​លូ ស្តារ​ប្រឡាយ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ឲ្យបាន​ល្អ​សំដៅ​ធ្វើ​យ៉ាងណាឲ្យ​ចរន្ត​ទឹកហូរ មក​ដល់​ស្ថានីយ​បូមទឹក​បាន​។​

​លោក ឃួ​ង ស្រេង ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​ថែរក្សា​បរិស្ថាន ពិសេស​គឺ​ការរក្សា​សំរាម​ទុកឲ្យ​បានល្អ កុំឲ្យ​សំរាម​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​លូ និង​ប្រឡាយទឹក ។ ប្រជាពលរដ្ឋ​ត្រូវ​រៀបចំខ្លួន ឲ្យបាន​ល្អ​ទៅ​តាម​ប្រទេស​ដែល​កំពុង មាន​ភាព​ស៊ីវីល័យ ពោល​គឺ​ត្រូវ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.