ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់

[hupso]

ខេត្ត​បាត់ដំបង ៖ នៅ​ថ្ងៃ អង្គារ៍ ៦ កើត ខែ ស្រាព​ណ៍ ឆ្នាំកុរ​ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ៦ ខែ សីហា​ឆ្នាំ​ឆ្នាំ​២០១៩ វេលា​ម៉ោង​ម៉ោង​១៧​និង​១៥​នាទី នៅ​ចំណុច​ក្រុមទី​០៣ ភូមិ​ដើម​ដូង ឃុំ​មោង ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង អនុវត្ត​តាម​មតិ​ដឹកនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​មតិ​ណែនាំ​របស់​លោក​ឧត្តមសេនីយ៍ត្រី កុយ ហៀ​ង ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន លោក​វរសេនីយ៍ត្រី ស គឹម​ឡុង អធិការនគរបាល​ស្រុក​មោងឫស្សី​បញ្ជា​ដឹកនាំ​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​ក្នុង​អធិការដ្ឋាន​រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​មោង​បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ ញៀន​០១​ករណី ក្នុង​បទល្មើស​ជាក់ស្តែង ក្នុង​មូលដ្ឋាន​ខាងលេ​ី ដែល​ក្នុងនោះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន​០៣​នាក់​៖

១-​ឈ្មោះ លឿត សំណាង ហៅ​យឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កន្សៃ​បន្ទាយ ឃុំ​មោង ស្រុក​មោងឫស្សី​ខេត្ត​បាត់ដំបង​

២-​ឈ្មោះ​គឹម ចំរើន ហៅ​គោ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​ព្រុំ​២ ឃុំ​របស់​មង្គល ស្រុក​មោងឫស្សី ខេត្ត​បាត់ដំបង​

៣-​ឈ្មោះ​វ៉ាន់ ណាវី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។

​វត្ថុតាង​ចាប់​យក​បាន​៖
១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​ថង់​ប្លា​ស្ទិច​ពណ៌ ស​ថ្លា​ចំនួន​០៣​កូន​ថង់ មាន​ទម្ងន់​ស្មើ​២៣,៦៣​ក្រាម​
២-​ដែកកេះ​ចំនួន​០២
៣-​ថង់​សំរាប់​ច្រក និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

​ករណី​នេះ​នគរបាល​ស្រុក​មោងឫស្សី​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ផែន​ជំនាញ​ដេ​ី​ម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​៕

Filed in: សន្តិសុខ​ សង្គម
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.