ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

តើ​លោក​អៀរ គុយ​ម៉ុង​មាន​ទ្ធិ​ពលអ្វី​បានជា​ដីកានាំខ្លួន​ពាក់ព័ន្ធ​សំណុំរឿង​បណ្ដឹង​ជាច្រើន​ករណី រឿង​ដី ធ្លី​នៅ​ខេត្ត​កំពង់ឆ្នាំង​ហើយ​មិន​មាន​ទោស​នៅ​បន្ត​ធ្វើ​អោយ​ប្រជាពលរដ្ឋ​រង​ទឹកភ្នែក​?

[hupso]

(​កំពង់ឆ្នាំង​) ៖ ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពង់ឆ្នាំង​និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រាំង​លាវ​និង​នៅ​ឃុំ​ក្ដុល​សែន​ជ័យ​បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​ទៅ​លើ​ចំណាត់ការ​របស់​តុលាការ​រាជធានី​ភ្នំពេញ​ដែល​បានសម្រេច​ទុក​ឈ្មោះ អៀរ គុយ​ម៉ុង ហៅ​ក្ដាន់ ជា​ឈ្មួញ​ដី​ដ៏​មាន​ឥទ្ធិពល់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​និង កំពូល​ល្បិច​ខាង​ធ្វើឲ្យ​រាស្ត្រ​រង​ទឹកភ្នែក​ដោយ​សាបា​ត់​បង់​ដីធ្លី បំផ្លាញ​ដល់​គោលនយោបាយ​របស់​ប្រមុខ​ដឹកនាំ​សម្ដេច​តេជោ ហ៊ុន សែន ???​។

​នេះ​បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំ​ដែល​កំពុង​ប្រឈម​ការបាត់បង់​ដីធ្លី​ដោយសារ​លោក អៀ គុយ​ម៉ុង ហៅ​ក្ដាន់ រស់​នៅក្នុង​ឃុំ​ពង្រ ស្រុក​រលាប្អៀរ​និង​បក្ខពួក​រំលោភ​យក​ដីរ​បស់​ពួកគាត់ ។​

​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៧៦ គ្រួសារ មកពី​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លា​វ ស្រុក​រលាប្អៀ​ខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ថា ដី​ចំនួន ៤២​ហិច​តា នៅ​ចំណុច​អូ​តូច គឺជា​ដី​របស់​ពួកគាត់​ដែល​គ្រប់គ្រង​កាន់កាប់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ​ខ្លះ​បាន​កាន់កាប់​និង​អាស្រ័យ​ផល​ដោយ​លោក​មេភូមិ​បាន​ចែក​អោយ​តាំងពី​ឆ្នាំ​១៩៨២​និង​១៩៨៣ ។ ប៉ុន្តែ​ដល់​ឆ្នាំ​២០០៥​ស្រាប់តែ​លេច ឈ្មោះ អៀរ គុយ​ម៉ុង ហៅ​ក្ដាន់ ដែល​ជា​មេ​ឈ្មួញ​ដី​ដ៏​មាន​ឥទ្ធិពល់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​នោះ មក​អះអាង​ថា ជា​ដី​របស់​ខ្លួន​ទៅវិញ​?​។​ប្រជាពលរដ្ឋ​បន្តថា ប្ដឹង​នៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ខាង​ប្រជាពលរដ្ឋ​ចាញ់ រីឯ​នៅ​សាលាឧ​ទ្ទ​ប្រជាពលរដ្ឋ​ជា​អ្នក​ឈ្នះក្ដី និង​នៅ​តុលាការ​កំពូល​ខាង​ប្រជាពលរដ្ឋ​ជា​អ្នកឈ្នះ​ក្ដី​ទៀត​។​

​លុះ​មកដល់​ថ្ងៃទី​២៨ ខែ​០៦ ឆ្នាំ​២០១៩ មាន​ត្រាក់ទ័រ​មួយ​គ្រឿង​ចូល​មក​ឈូសឆាយ​ដី​ហ្នឹង ហើយក៏​មាន​ការចាប់​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​សោម ហូ​យ អតីត​ទាហាន​នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​សព្វថ្ងៃ​យោធិន យកគ្នា​ដាក់​ពន្ធានាគា​រហូតដល់​បច្ចុប្បន្ន​នេះ​មិនទាន់​ដោះលែង​នៅ​ឡើយ​។​
​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ខ​បាន​លើកគ្នា​មក​តវ៉ា​នៅ​ខាង​មុខ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​កំពង់ឆ្នាំង​។​

​ពួកគាត់​មាន​ការព្រួយបារម្ភ អំពី​ការឃាត់ខ្លួន​ទៅ​លើ​តំណាង​បងប្អូន​ប្រជាពលរដ្ឋ​ម្នាក់ទៀត ដែល​ត្រូវបាន​ស្នងការ​នគ​បាល​ខេត្ត​ចេញ​លិខិត​កោះហៅ ឲ្យចូល​បំភ្លឺ ដោយ​ក្រោម​ហេតុផល​ថា លើក​មុន​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ម្នាក់​រួច​មក​ហើយ គឺ​តាំងពី​(​ថ្ងៃទី ២៩ ខែ ៦ ឆ្នាំ ២០១៩​កន្លងទៅ​) ប្រជាពលរដ្ឋ​និយាយថា​ដោយ​គ្រាន់តែ​ហៅ​មក​សាកសួរ​ដូចគ្នា ហើយ​ក៏​ត្រូវបាន​ឃុំខ្លួន​តាំងពី​ពេលនោះ រហូតមក​ដល់​ច​ប្បន្ន​នេះ នៅ​មិ​ទាន់​ត្រូវបាន​ដោះ​នៅឡេ​ី​យ ។​

​សូមបញ្ជាក់​ថា ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ចេញ​លិខិត​កោះហៅ​(​លេខ ១១១​ចុះ​ថ្ងៃ​ទី ២៥ ខែកក្កដា​ឆ្នាំ ២០១៩) ដោយ​ឧត្ដមសេនីយទោ ខូវ លី ដោយយោង​ពាក្យបណ្ដឹង​របស់​ឈ្មោះ​តាំង គង់ ភេទ​ប្រុស​អាយុ ៦៣​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយជ្រុំ​ថ្មី ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​! បាន​កោះហៅ​ឈ្មោះ អ៊ុង សារ៉ាត់ ភេទ​ប្រុស​អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លា​វ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដោយ​ឲ្យចូល​ខ្លួន​នៅ​ថ្ងៃទី​២ ខែ​សីហា វេលា​ម៉ោង ៨​និង​០០ ដើម្បី​សាកសួរ​ជុំវិញ​ពាក្យបណ្ដឹង​របស់​ឈ្មោះ តាំង គង់ ពី​បទ​រំលោភ​បំពាន​លើ​ដី​កម្មសិទ្ធិ​។​
​សូមបញ្ជាក់​ថា ឈ្មោះ អៀរ គុយ​ម៉ុង ហៅ​ក្ដាន់ ជា​ឈ្មួញ​ដី​ម្នាកនេះ​មាន​ឥទ្ធិពល់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង កំពូល​ល្បិច​ខាង​ធ្វើឲ្យ​រាស្ត្រ​រង​ទឹកភ្នែក​ជាច្រើន​មក​ហើយ​។​

​ជាក់ស្តែង​ទំនាស់​ដីធ្លី​នៅ​ភូមិ​ទី​៧​សង្កាត់​ខ្សាម ក្រុង​.​ខេត្ត​កំពង់ឆ្នាំង ការពិត​បានបង្ហាញ​យ៉ាងច្បាស់ ថា ឈ្មោះ​អៀរ គុយ​ម៉ុង ពិត​ជា​ម្ចាស់​ដី​ក្លែងក្លាយ​ដែល​បានធ្វើអោយ​ប្រជាពលរដ្ឋ​រងគ្រោះ​រីឯ​រឿង​ប្រជាពលរដ្ឋ​ដែល​មួយ​ភាគ​ធំ​ជា​ឈ្មួញ​កួ​ចេ​រដី​ទិញ​ពី​អៀរ គុយ​ម៉ុង ទុក​លក់​បន្ត និង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត មាន​ប្រមាណ​ជាង​៣០​នាក់​នោះ គឺ​កំហុស​របស់​អាជ្ញាធរ​ភូមិ​និង​សង្កាត់ ម្យាង​វិញ​ទៀត លោក​អៀរ គុយ​ម៉ុង ជា​អ្នកទទួល​សុខ​ត្រូវ​ចំពោះមុខ​។​

​ខណៈ​ដែល​ប្រជាពលរដ្ឋ​ដឹង​រឿងរ៉ាវ​ពិត្យ​កាល​ពី​កន្លង​ទៅ​បាន​ធ្វើការ​កោត​ស​សើ​ចំពោះ​តុលាការ​រាជធានី​ភ្នំពេញ ដែល​លោក​ប្រកាន់​ភ្ជាប់​នូវ​ភាពយុត្តិធម៌ ហើយ​ចេញ​សាលក្រម សម្រេច​ឲ្យ​លោក លី ផេង ជា​អ្នក​ឈ្នះក្តី ពិតជា​ត្រឹមត្រូវ​សម្រាប់​រឿងក្ដី​នេះ​។​

​យោង សេចក្តី​សម្រច​របស់​ចៅក្រម​នៃ​តុលាកា​ររាជធានី​ភ្នំពេញ បញ្ចប់​-១/​ទទួល​ស្គាល់​ឈ្មោះ លី ផេង ជា​ម្ចាស់​កម្ម​សិទ្ធ លើ​ដី​ទំហំ ៥៧,៩៥៣ ម៉ែត្រការ៉េ មាន​ព្រុំប្រទល់​៖
-​ខាងជើង​ទល់នឹង​ដី​ឈ្មោះ ចាប រ៉េត ឈ្មោះ លាស់ យ៉ាន់ ឈ្មោះ ជៀម យឹម ។​-​ខាងត្បូង​ទល់​នឹង ឈ្មោះ ស្វាយ សយ ។​-​ខាងកើត​ទល់​នឹង​មាត់ទន្លេ​
-​ខាងលិច​ទល់​នឹង ថ្នល់​ព្រះរាម ស្ថិតនៅ​ភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ។​
២/​អោយ​ចុង​ចម្លើយ​ឈ្មោះ អៀរ គុយ​ម៉ុង សង​សំណង​ការខូចខាត និង​សំណង​ជំងឺ​ចិត្ត ចំនួន ៥០០០០​ដុល្លារ​(​ប្រាំ​ម៉ឺន​ដុល្លារ​) ទៅ​ដើមចោទ​ឈ្មោះ លី ផេង ការទាមទារ​លើសពីនេះ​ច្រានចោល​។​៣/​អោយ​ចុង​ចម្លើយ​ឈ្មោះ អៀរ គុយ​ម៉ុង ទទួលបន្ទុក​លើ​ប្រាក់​ប្រដាប់​ក្តី​
-​សាលក្រម​នេះ​បញ្ចប់​ការទាមទារ​ទាញ​ហេតុផល​ដោយ​ផ្ទាល់មាត់​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ចំពោះមុខ​មេធាវី តំណាង​អោយ​ដើមចោទ និង​មេធាវី​តំណាងអោយ ឈ្មោះ ជៀន ហៃ កំបាំង​មុខ​ចុង​ចម្លើយ ឈ្មោះ​អៀរ គុយ​ម៉ុង ។ សាលក្រម​នេះ​ប្រកាស់​ជា​សាធារណ​:​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ចៅក្រម ធា​ម ច័ន្ទ​ពិសិដ្ឋ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ប្រជាពលរដ្ឋ​ជាង ៤០ គ្រួសារ កំពុង​រងគ្រោះ ក្នុងករណី​ទិញ​ដីឡូត៍ ប៉ះ​ចំ​ម្ចាស់​ដី​ក្លែងក្លាយ​ឈ្មោះ អៀ គុយ​ម៉ុង ដែល​ពួកគាត់​ក្នុង​ម្នាក់ៗ អ្នកខ្លះ​ចំណាយលុយ​អស់ ១២០០០​ដុល្លារ និង​អ្នកខ្លះ​ទៀត​អស់​ជាង ៣​ម៉ឺន​ដុល្លារ អ្នកខ្លះ​ទៀត​ខ្ចីលុយ​ចងកា ពី​ធនាគារ​ទៅ​ទិញ​ដីឡូត៍ ពី​ឈ្មោះ អៀ​គុយ​ម៉ុង (​ហៅ​ក្ដាន់​) ពុះ​ដាក់លក់ មាន​ទីតាំង​ស្ថិតនៅ​ចំណុច ចុង​កោះ ភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​-​ខេត្ត​កំពង់ឆ្នាំង​។​

​សូម​រំលឹក​ថា កាល​ពី​កន្លងទៅ​ឈ្មោះ លី ផេង អះអាងថា គាត់​បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ សាយ សូ យក​ទៅ​កក់​ថ្លៃ​ដី ហើយ​សាយ សូ បាន​ឲ្យ​បន្ត​ឈ្មោះ អៀ គុយ​ម៉ុង យកប្រាក់​កក់​លើក​ទី​៣ ក្នុងនាម​តំណាង​ប៉ុណ្ណោះ​។ លោកតា ជៀម ហៃ ម្ចាស់​ដី​ដើម បានឲ្យដឹងថា ឈ្មោះ អៀ គុយ​ម៉ុង គ្រាន់តែ​ជា​តំណាង​ឲ្យឈ្មោះ លី ផេង យក​លុយ​កក់​ឲ្យ​គាត់​ដែល​ជា​ម្ខាស់​ដី គឺ​លើក​ទី​៣ (​ឈ្មោះ អៀ គុយ​ម៉ុង​) ក្នុងនាម​ជា​តំណាង​ឲ្យឈ្មោះ លី ផេង ដោយ​មាន​ឯកសារ​ដឹង​ឭ​ពី​អាជ្ញាធរ​ភូមិ​-​សង្កាត់​ត្រឹមត្រូវ​ទៀតផង​។ ទើប​ឈ្មោះ អៀ គុយ​ម៉ុង ឈ្លៀត​ឪ​កាស​លួច​ពុះ​ដី​ជា​ឡូត៍​លក់​តែម្ដង​៕

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.