ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​សាលា​រាជធានី​និង​ទូត​ជប៉ុន​ប្រកាស​ដាក់ឲ្យ​ដំណើ​ការ​ប្រព័ន្ធគ្រប់គ្រងច​រាចរណ៍​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ​

[hupso]

ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ និង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៩​បាន​ដាក់ឲ្យ​ដំណើរការ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ ដែល​បាន​សាងសង់​ក្នុង​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ឥត​សំណង របស់​ប្រទេស​ជប៉ុន ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់ ប្រជាពលរដ្ឋ​បាន​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ការរំខាន​ដោយ​បញ្ហា​កកស្ទះ​ចរាច​រណ៍​។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា គម្រោង​នេះ​គឺ​មាន​ភាព​វ័យឆ្លាត តាមរយៈ​ការ​តម្លើង​ការបំពាក់​ស្តុប​ថ្មី​នៅ​ចំណុចប្រសព្វ​ចំនួន​១១៥​ទីតាំង ការបំពាក់​កាំ​មេ​រ៉ា​ចាប់​យក​រូបភាព​ចរាច​រណ៍ ហើយ​វិភាគ​ទិន្នន័យ និង​ការកសាង​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរណ៍ ដើម្បី​ងាយ ស្រួល​ក្នុង​ការបញ្ជា​ចរាចរណ៍​ពី​ចំងាយ​។​

​សូមបញ្ជាក់​ថា «​ស្ថិតិ​យានយន្ត​នៅ​រាជធានី​ភ្នំពេញ មាន​រហូតដល់​ជាង ២​លាន​គ្រឿង​ក្នុងនោះ រថយន្ត​ជាង ៥​សែន​គ្រឿង ម៉ូតូ​មាន​ជាង ១​លាន​សែន​គ្រឿង ហើយ​បើ​យក​យានយន្ត​ទាំងនោះ មក​តម្រៀ​គ្នា នៅលើ​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ដាក់​មិន​អស់​ទេ​»​។​

​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត នៃ​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា ប្រព័ន្ធ​គ្រប់​គ្រង់​ចរាចរណ៍​បែប​ទំនើប​កំពុង​ដើរតួនាទី​យ៉ាង សំខាន់​ក្នុង​ការដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍ នៅក្នុង​រាជធានី​ភ្នំពេញ​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​លោក​បាន​បន្តថា គម្រោង​នេះ​រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ជំនួយឥតសំណង​រហូតដល់​ជាង ១៥​លាន ៧​សែន​ដុល្លារ ហើយ​ត្រូវបាន​ដាក់ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​កាលពី​ចុង​ឆ្នាំ​២០១៨ កន្លងទៅ ៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.