ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​ - ចែ​នាង​ជា​ឈ្មួញ​ឥ​វ៉ាន​ចាប់ហួយ​ម្នាក់​ដែល​រកស៊ី​យ៉ាង​អនាធិបតេយ្យ​ប្រចាំ​ស្រុក​គិរីវង់ ឃុំ​ព្រះបាទ​ជាន់​ជុំ ភូម​ព្រៃ​តា​ម៉ៅ ខេត្តតាកែវ - នោះ​រឿង​ធំ​ហើយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​ត្រួតពិនិត្យមេ​ប៉េអឹម​ខេត្តស្ទឹងត្រែង​រឿង​ធ្វើ​បាប​កូនចៅ​ - លោក ​ញ៉ាណ សារ៉ាត់ ប្រធាន​បរិស្ថាន​ស្រុក​សំបូរ ខេត្ត​ត​ក្រចេះ​យក​តួនាទី​កាង​បទល្មើស​ព្រៃឈើ​ - ​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត​ចុះ​ស្រាវជ្រាវ ប្រជាពលរដ្ឋ ៣៥ គ្រួសារ​ពិតជា​បាន​អាស្រ័យ​ផល រហូតមកដល់​បច្ចុប្បន្ន​ - ចោរលួច​ក្របី​៣​នាក់​សម្រួល​ជាមួយ​ម្ចាស់​ តែ​មិន​សម្រួល​តុលាការ គេចខ្លួន​១​ឆ្នាំ​វិលម​ក​ផ្ទះ​វិញ​ត្រូវ​តុលាការ​ចាប់​ឃុំ​មេធាវី​ជួយ​មិន​បាន​ - សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​ - ​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​! - ​លោក​អធិការនគរបាល​ស្រុក​អូរយ៉ាដាវ​រំលោភ​ច្បាប់ឯ​កព​ន្ធ​ភា​ព​!? - ចៅអធិការ​វត្ត​មាន​ស្រី​ខឹង​រឿង អ្នករត់​ម៉ូតូឌុប​មក​គោះ​លុយ​សម្លាប់ចោល​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ខេត្ត​ព្រះសីហនុ ភព​ពី​សមត្ថកិច្ច​ក្រុងព្រះសីហនុ​ថ្លែងថា មាន​ពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ បាន​ស្លាប់ ដោយសារ​រលំ​បាក់​រប​ង​សង្កត់​លើ​នៅ​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ

[hupso]

​ក្រុងព្រះសីហនុ ÷ នា​ព្រឹក​ទី​០៩ ខែ​សីហា ឆ្នាំ​២០១៩ ក្រោយ​ទទួលរង​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់​ថ្ងៃ​៨​សីហា​២០១៩​។ ជនរងគ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ធ្វេី​ការជា​កម្មករសំណង់ ក្នុង​នោះ​បុរស​ជា​ប្តី​ឈ្មោះ ស៊ុន គឹម​សាន្ត អាយុ​៥៤​ឆ្នាំ​និង​ស្ត្រី​ជា ប្រពន្ធ​ឈ្មោះ សេង ញេន អាយុ​៥៦​ឆ្នាំ​។

​សូមបញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃត្រង់​ថ្ងៃ​ទី​៩​សីហា​២០១៩​នេះ មាន​មនុស្ស​៣​នាក់​ហើយ​បាន​ស្លាប់ ក្រោយ​មាន​គ្រោះធម្មជាតិ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុងនោះ ក្រៅ​ពី​ជនរងគ្រោះ​ទាំង​២​នាក់​នៅ​ក្រុងព្រះសីហនុ​ក៍​មាន​ជនរងគ្រោះ​ម្នាក់​ទៀត​ជា​មេការ​ជនជាតិ​ចិន ឈ្មោះ ឆៃ គ័រ​ឈី​ង ភេទ ប្រុស អាយុ​៤៥​ឆ្នាំ ក៍​បាន​ស្លាប់​ដោយ​ការ​រលំ​របង​សង្កត់​លើ​ដូច​គ្នា​នៅ​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​។​

​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ក៍​បាន​ចេញ​ការអំពាវនាវ​អោយ​គ្រប់​ការដ្ឋាន​សំណង់​ផ្សេងៗ​បង្កើន​ការ​ប្រុងប្រយត្ន័ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ទីតាំង​ដែល​ប្រឈម​ខ្លាំង ស្របពេល​ដែល​វិធានការ​សង្គ្រោះ​នានា​កំពុង​ធ្វើ​ឡើង​យ៉ាងសកម្ម ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​អភិបាលខេត្ត​ព្រះសីហនុ ក្នុងនាម​ប្រធាន​គណបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​៕

 

Filed in: សន្តិសុខ​ សង្គម
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.