ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ឧបនាយក​រដ្ឋមន្ត្រី​កែវ​គឹ​យ៉ាន​លក់​ក្រុមហ៊ុនហ្ក្រែ​ន​ភ្នំពេញ​ឲ្យ​ក្រុមហ៊ុន​ជីប​ម៉ុង​ហើយ​! - ​និស្សិត​២​រូប​រួម​គ្នា​កសាង​រូបសំណាក​លោក​វេជ្ជ​បណ្ដឹត​ប៊ី​តរី​ច្នឺ​របិតា​សង្គ្រោះ​កុមារ​ខ្មែរ​! - ​នគរបាល​មកពី​សៀមរាប​តាម​ចាប់​ជន​បរទេស​ជួញដូរ​កុមារ​! - ​បន្ទាប់​ពី​ថ្វាយ​សា​តាំង​ឯកអគ្គរដ្ឋទូត​អាមេរិក​ចង់​បន្ត​ជួប​មន្ត្រី​រាជរដ្ឋាភិបាល​! - ​ទុកពេល​៤​អាទិត្យ​ឲ្យ​ចៅអធិការ​វត្ត​អណ្តូង​ថ្ម​មាស​ចាក​សិក្ខាបទ​តាម​ពុទ្ធានុញ្ញាត​ក្រោយ​កិច្ច​អន្តរាគ​ម​ន៏​ទល័​ច្រក ? - ​មន្ត្រីនគរបាល​កូនចៅ​លោក​អ៊ាវ​ចំរើន​វ៉ៃ​ប្រពន្ធរ​លូត​កូនរង​ការប្តឹង​ពី​បទ​ប៉ង​មនុស្សឃាត​! - នគរបាល​សេដ្ឋកិច្ច​ចុះបង្ក្រាប​ទូក​ដឹកឈើ​០១​គ្រឿង​ - ​ឯកឧត្តម ម៉ម ឈឿម អំពាវ​មន្ត្រីរាជការ​ក្រោម​ឱវាទ​ចូលរួម​គោរព​ច្បាប់​រដ្ឋធម្មនុញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - សម្តេច​តេជោ​អូ​ខេ​ឲ្យ​លក់​និង​ក្រោយមក​អូ​ខេ​ឲ្យ​លុ​បវិញ​ដី​ទីតាំង អគារ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ខេត្ត​កំពង់ស្ពឺ​ - ​រដ្ឋមន្ត្រីក្រសួង​សាធារណៈ​ការដក​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្ត​រតនៈគិរី​បន្ទាប់ពី​មាន​ការរិះគន់​ពី​តំណាងរាស្ត្រ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​បែក​រឿង​ពុករលួយ​លោក​ហុយ ទួច​មេ​ពេទ្យសត្វយ​ខេត្ត​បន្ទាយមានជ័យ បាន​លុយ​រាប់ពាន់​ដូល្លារ​ជា​ថ្នូរ​និង​នាំ​សាច់​ខូច​គុណភាព​ចូលមក​ពី​ប្រទេស​ថៃ​

[hupso]

បន្ទាយមានជ័យ ៖ ថ្មីៗ​នេះ ពលរដ្ឋ​ក្រីក្រ​ជា​ជនពិការ​អូស​រទេះនៅ​ច្រកទ្វារ​ព្រុំដែន​អន្តរ​ជាតិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​បាន​ទម្លាយ រឿង​ពុករលួយ​របស់​មន្ត្រី បសុព្យាបាល (​ពេទ្យសត្វ​)​ខេត្ត​បន្ទាយមានជ័យ​ថា បាន​តម្រូវ​ពលរដ្ឋ​បង់លុយ​ឲ្យ​ពួក​ខ្លួន​ចំនួន​៧០០​ដូល្លារ​ក្នុង​១​ខែ​ជា​ថ្នូរ​និង​ការអនុញាត​ឲ្យ​ដឹក​ទំនិញ​ខូច​គុណភាព​(​ទំនិញ​ហាមឃាត់​)​ចូល​ពី​ប្រទេស​ថៃ​?! ។

​ពលរដ្ឋ​ដែល​បាន​បង់លុយ​ឲ្យ​មន្ត្រី​ពេទ្យសត្វ​ខាងលើ​ឲ្យដឹងថា មុខ​ទំនិញ​ដែល​ពួកគាត់​នាំ​ចូល​នោះ​រួមមាន ប្រហិត​ផលិត​ពី​សាច់​មាន់ ប្រហិត​ត្រី និង​សាច់​មាន់​កសិកម្ម​ថៃ ដែល​ជាប់​បំរាម​មិន​ឲ្យ​នាំ​ចូល​មក​កម្ពុជា ។ ក្រុម​កម្មករ​ដដែល​បាន​បន្តថា មន្ត្រី​ដែល​ពុករលួយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែ​ត​នោះ ថា​មេ​ពេទ្យសត្វ ឈ្មោះ​ហុយ ទួច តម្រូវឲ្យ​បង់​លុយ​១​ខែ​៧០០​ដូល្លារ ។​មន្ត្រី​កាំកុងត្រូល​ដឹកនាំ​ដោយ លោក សាន​វិជ្ជា សា​រ៉ាវុធ ១​ខែ​តម្រូវឲ្យ​បង់​លុយ​១៤០០០០០​រៀល មន្ត្រី​គយ ប្រចាំការ​នៅ​ទីលាន ឈ្មោះ​អ៊ី ឃីម តម្រូវឲ្យ​បង់​លុយ​១​ខែ​២០០​ដូល្លារ​ផង​ដែរ ។​

​កម្មករ​អូស​រទេះ​បាន​បន្តថា​បើ​ពួកគាត់​មិន​បង់លុយ​ឲ្យ​ពួក​មន្ត្រី តាម​ស្ថាប័ន​ទាំងនោះ​ទេ គឺ​ពួកគេ​ចាប់​រទេះ ហើយ​សរសេរ​របាយការណ៍​ហើយ​ពួកគេ​គម្រាម ចាប់​ពួកគាត់​ដាក់ពន្ធនាគារ ដោយ​ចោទប្រកាន់​ពីបទ នាំចូល​ទំនិញ​ខូច​គុណភាព​ដែល​បាន​ហាមឃាត់ ប៉ុន្តែ​បើ​បង់លុយ​ឲ្យ​ដូច​សព្វថ្ងៃនេះ ចង់​ដឹក​អ្វី​ដឹក​ទៅ​គឺ​មិន​ចាប់​ទេ ។ កម្មករ​អូស​រទេះ​ថា​ក្នុង​១​ថ្ងៃៗ​ទំនិញ​ខូច​គុណភាព​ដែល​នាំចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា មិន​ក្រោម​ពី​២០​ទៅ​៣០​តោន​ឡើយ ។ ទំនិញ​ហាមឃាត់​ទាំងនោះ​ត្រូវ​ដឹកយក​ទៅ​ខេត្ត​សៀមរាប បាត់ដំបង កំពង់ធំ និង​ពោធិ៍សាត់ ។​ល​។

​ជុំវិញ​ប្រភព​បែក​ឪ​ទិន​ទឹកត្រី របស់​មន្ត្រី​ក្រសួង​កសិកម្ម ពេទ្យសត្វ ខេត្ត​បន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃ​ទី​១៣​ខែ​សីហា​ឆ្នាំ​២០១៩ លោក ហុយ ទួច​មិនអាច​ទាក់ទង​សុំ​ឲ្យ​លោក​បំភ្លឺ​រឿង​តម្រូវ​ឲ្យ​ពលរដ្ឋ​បង់​លុយ​ប្រចាំ​ខែ​នោះ​បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ចូល​ច្រើនដង​គ្មាន​អ្នក​លើក ។ ចំណែក​មន្ត្រី​នាយកដ្ឋាន​ខា​សា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ដែល​កន្លង​ទៅ​សម្តេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី តម្រូវ​ឲ្យ​ដក​ចេញពី​ច្រក​អន្តរជាតិ​ហើយ​នោះ​បែរជា​នៅ​ដាក់​ខែ​យកលុយ​ពី​ពលរដ្ខ ក្នុង​១​ខែ​១៤០០០០០​រៀល​ទៀត ក៏​មិន​អាច​សុំឲ្យ​លោក​ឆ្លើយត​បបាន​យ៉ាងណានៅ​ឡើយ​ដែរ ។​

​ក្រុមអ្នកតាមដាន​សង្គម​បាន​លើកឡើង​ថា ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ទាំងនេះ គួរតែ​ដាក់​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់ ឯកឧត្តម ឱម​យ៉ិនទៀង ដើម្បី​មាន​វិធានការ​ផ្លូវច្បាប់ ព្រោះ​ទង្វើ​របស់​ពួកគេ​ពិតជា​ជាប់​ពាក់ព័ន្ធ និង​ករណី​ពុករលួយ​ដែល​មិន​អាច​អន់​ឳ​ន​ឲ្យបាន​ទេ ។

​អង្គការ​សង្គម​ស៊ីវិល បាន​លើកឡើង​ថា បើ​រឿងរ៉ាវ​ខាង​ពិតប្រាកដ​មែន​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវតែ​ស៊ើបអង្កេត ព្រោះនេះ​ជា​កាត្តព្វកិច្ច របស់​អង្គភាព ប្រឆាំង​អំពើពុករលួយ ដែល​ត្រូវតែ​ធ្វើ បើ​ពុំនោះ​ទេ ពលរដ្ឋ​ក្រីក្រ​នៅតែ​រងគ្រោះ​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត​ឡើយ ។​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.