ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ពលរដ្ឋ​១៦​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុង​ភូមិ​ក្រសាំង ដង្ហោយ​រក​ជំនួយ​ពី​អាជ្ញាធរ​និង​សប្បុរសជន​ - ​គយ​ច​លត័​ព្រែកចាក​កៀ​បប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​! - ​បំពាក់អាវុធ​ឲ្យ​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ - ​ស្ត្រី​ចំណាស់​ម្នាក់ ស្លាប់​ដោយសារ​លោក កែ សុខន មេ​ប៉ុស្តិ៍​វាលរេញ បាញ់​គំរាម​ជនសង្ស័យ​ចាប់​មិនទាន់បាន​? - ​រួច​ពី​គុក​អតីត​មេ​អង្គរក្ស័​សព​សម្តេច​ជាស៊ីម​ត្រូវប​ក្ស​តែងតាំង​ឲ្យ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​ - ជលផល​ខេត្ត​កំពង់ឆ្នាំង​និង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​ចុះបង្ក្រាប​ក្រោយ​ពី​រង​ការ​ចោទ​ថា​បើក​ដៃ​អោយ​មេ​ឈ្មួញ​រត់ការ​របាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​? - ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ពិតជា​ក្លាហាន​មែន រថយន្ត សាំ​យ៉ុង ដឹកឈើ​ល្មើសច្បាប់ ត្រូវ បាន កម្លាំង សមត្ថកិច្ច ធ្វើការ​បង្ក្រាប​បាន​ភ្លាមៗ​

[hupso]

ខេត្ត​ក្រចេះ ៖ រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ល្មើស​ច្បាប់​មួយ​គ្រឿង​ត្រូវបាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្នួល​ធ្វើការ​បង្ក្រាប​បាន​នៅ ព្រឹក​ថ្ងៃ​ពុធ​ទី ១៤ ខែ សីហា ឆ្នាំ ២០១៩ នៅវេលា​ម៉ោង ៧,៣០ នាទី ។​

​សមត្ថកិច្ច​ជំនាញ​បានឲ្យដឹងថា ដោយមាន​សេចក្ដីរាយការណ៍​ភ្លាមៗ​នោះ​កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល រួមសហការ​ជា​មួុយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ព្រមទាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​ស្នួល បាន​ធ្វើការ​ស្ទាក់​ចាប់រ​ថយ​ន្ត​សាំ​យ៉ុង​មួយគ្រឿង ពណ៌​សំបក​ឪឡឹក ដឹកឈើ​ល្មើសច្បាប់​ប្រភេទ​លេខ 2 ពេញ (​អត់​ស្លាក​លេខ​) នៅ​ចំណុច​ភូមិ​ក្បាល​ស្នួល​ឃុំ​ប៉ាល​ស្នួល​ស្រុក​ស្នួល ខេត្ត​ក្រចេះ (​ក្នុង​ចំការកៅស៊ូ​) ចំណែក​តៃកុង​ឡាន​រត់គេចខ្លួន​បាត់ ស្រមោល ។

​សមត្ថកិច្ច​បាន​បានឲ្យដឹងថា បច្ចុប្បន្ន រថយន្ត នឹង​ឈើ​ដែល​ត្រូវ​កងកម្លាំង​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​សង្កាត់ រដ្ឋបាល​ស្រុក​ស្នួល បាន​យក ទៅ​រក្សាទុក​ក្នុង​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល ដើម្បី​ធ្វើការ​វាស់វែង និង​ចាត់ការ​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ ៕

 

 

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.