ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?! - ​បន្ទាប់​ពី​មិន​អាច​ចូល​ស្រុក​បាន​លោក​សម​រង្ស៊ី​បានលើកឡើង​ពី​រឿង​ចិន​នៅ​ស្រុក​ខ្មែរ​វិញ​ - ​ផ្សោត​ទន្លេមេគង្គ​កើន​៩​ស្លាប់​៥​វិញ​ - ស្ងាត់ៗ​ដី​ឡូ​នេសាទ​លេខ​១៨​ត្រូវបាន​គេ​ឃុប​ឃឹត​គ្នាល​ក់​ឲ្យ​ក្រុមហ៊ុន​ចិន​បាត់​! - មន្ត្រី​ថោកទាប​ពីរ​រូប​អាង​អំនាច​ជា​រាជការ​ប្រើ​អំពើហិង្សា​ឃោរឃៅ​មកលើ​អ្នក​សារព័ត៍មាន​ក្រីក្រ TNM ស្ទើរតែ​ស្លាប់​ - រឿង​កញ្ញា ចរិយា​ចោទ​ផែ​សុវណ្ណ​រី​ទ្ធ​ថា​ក្បត់ចិត្ត ចុងក្រោយ​ថា​ជាការ​លេងសើច​លោក អ៊ឹម ជីវ៉ា ប្រាប់ អ្នកនាង ធី សុវណ្ណ​ថា ត្រូវ​រក​អ្នក​នៅ​ពីក្រោយ​ខ្នង​រឿងនេះ​មក​ផន្ទាទោស​! - ​ក្រពើ​កាន់សីល ដែល​លោក​ជំទាវ ហ៊ុន ស៊ី​ណាត ព្រលែង​បី​ថ្ងៃ​មុន​គេ​ជេរ​ពេញ​ភូមិ​អា​ឡូ​វ ចាប់​បាន​វិញ​ហើយ​… - ​សម រង្ស៉ី មិន​អាច​ឡើង​ជិះ​យន្តហោះ​ចេញ​ពី​ស្រុក​បារាំង​ចូល​ស្រុក​សៀម​បានទេ​តែ​លោក​ស្រីមូ​សុខ​ហួនៅ​ម៉ាឡេស៊ី​បាន​១​អាទិត្យ​!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

ឧកញ៉ា​គង់​ក្រឹង​និង​ក្មួយ​ប្រសារ​ប្រុស​ត្រូវ​ឃាត់ខ្លួន​ពាក់​ពន្ធ័​បទល្មើស​ព្រៃឈើ​!

[hupso]

ក្រចេះ ៖ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ល្ងាច​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៩​នេះ បានសម្រេច​ឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និង​កូនប្រសា​របស់​គាត់​ពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រៃ នៅក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​បន្ទាប់ពី​បាន​ចូលខ្លួន​បំភ្លឺ​តាម​ការកោះហៅ​។​

​ឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា​៖ «​ខណៈ​នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​របស់ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ និង​មាន​ការសម្របសម្រួល​ពី​អយ្យការ កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ធ្វើ​ការឃាត់ខ្លួន​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ចំនួន​២​រូប ក្នុងនោះ​មាន ជនសង្ស័យ ឧកញ៉ា គង់ គ្រឹង និង​ឈ្មោះ ម៉ាត់ ណា​ស៊ា​ត​»​។​

​លោក​អេង​ហ៊ី​អះអាងថា យោង​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​នៃ​ការស៊ើបអង្កេត មន្ត្រីនគរបាល​យុត្តិធម៌ អាច​ឃាត់ខ្លួន​បុគ្គល​ដែល​សង្ស័យ​ថា បាន​ចូលរួម​ក្នុង​បទល្មើស​។​

​ឧកញ៉ា គង់ គ្រឹង មាន​ទីលំនៅ​ភូមិ​ដី​ច្រាប​ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ជា​ម្ចាស់​រោង​សិប្បកម្ម ម៉ាត់​ណា​ស៊ា​ត​ដែល​ជា​មេ​រង​វរៈ​យោធា​ការពារ​ព្រុំ​ដែល​លេខ​២០៤​និង​ជា​ឈ្មួញ​ឈើ​នាំចេញ​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ល្បី​ឈ្មោះ​ម្នាក់​ដែរ​នោះ​គឺជា​ឧកញ៉ា​ទី​២​ដែល​ត្រូវ​ឃាត់ខ្លួន​បន្ទាប់ពី​ឧកញ៉ា​សឹង​សំអុល​ដែល​ជា​មន្ត្រី​ប៉េអឹម​ខេត្ត​មណ្ឌល​គី​រី​និង​ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​ជាង​១០​ប្លាយ​ឆ្នាំ​មកហើយ ៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.