ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ពលរដ្ឋ​១៦​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុង​ភូមិ​ក្រសាំង ដង្ហោយ​រក​ជំនួយ​ពី​អាជ្ញាធរ​និង​សប្បុរសជន​ - ​គយ​ច​លត័​ព្រែកចាក​កៀ​បប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​! - ​បំពាក់អាវុធ​ឲ្យ​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ - ​ស្ត្រី​ចំណាស់​ម្នាក់ ស្លាប់​ដោយសារ​លោក កែ សុខន មេ​ប៉ុស្តិ៍​វាលរេញ បាញ់​គំរាម​ជនសង្ស័យ​ចាប់​មិនទាន់បាន​? - ​រួច​ពី​គុក​អតីត​មេ​អង្គរក្ស័​សព​សម្តេច​ជាស៊ីម​ត្រូវប​ក្ស​តែងតាំង​ឲ្យ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​ - ជលផល​ខេត្ត​កំពង់ឆ្នាំង​និង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​ចុះបង្ក្រាប​ក្រោយ​ពី​រង​ការ​ចោទ​ថា​បើក​ដៃ​អោយ​មេ​ឈ្មួញ​រត់ការ​របាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​? - ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ឃើញ​មឈូស​បាន​ស្រក់​ទឹកភ្នែក​បុរស​ជេរប្រមាថ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា​បាន​មក​សុំ​ទោស​!

[hupso]

​ភ្នំពេញ ៖ ពាក្យស្លោក​បុរាណ​ពោល​ថា​កាលណា​មិនទាន់​ឃើញ​មឈូស​មិន​ស្រក់​ទឹកភ្នែក​ទេ​!​។​យ៉ាងណា​បុរស​ម្នាក់​ដែល​ប្រើ​គណនេយ្យ​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា “​អ៊ូ រិទ្ធី​តាខ្មៅ​” បាន​ចូល​មក​ខម​មិន​(Comment) វាយប្រហារ និង​ផ្ងើ​រសារម​កជេរ ដោយ​ប្រើ​ពាក្យអសុរស​ជាច្រើន អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគមន៍​សិល្បៈ​ខ្មែរ ខណៈ​អ្នកនាង​កំពុង​Live លក់​ផលិតផល​ដូច​សព្វមួយដង​ធ្វើឲ្យ​អ្នកនាង​ឈឺ​ចិត្ត​រហូតដល់​សំរក់​ទឹកភ្នែក​នៅ​មុខការ​Live​នោះ​ថែម​ទៀត​ផង​បាន​ទទួល​កំហុស​ហើយ ។

​ការព្រម​ទទួលកំហុស​នោះ​គឺ​បន្ទាប់​ពី អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​លោក ហេង ឡុង ប្រកាស​ប្រើ​វិធានការ​ក្តៅ ដោយ​រៀបចំ​ប្តឹង​បុគ្គល​ឈ្មោះ អ៊ូ រិទ្ធី នោះ​តែម្តង​ពី​បទ​ជេរប្រមាថ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដ៏​ទៃ​ទៅ​តុលាការ​។ ម្ចាស់​គណនេយ្យ​ហ្វេ​ស​បុក​ខាងលើ បាន​មក​សុំ​សម្របសម្រួល​ពី​សំណាក់ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​លោក ហេង ឡុង ដោយ​ធ្វើការ​ការលាយលក្ខណ៍អក្ស​រ​សុំទោស នៅមុខ​ក្រុមប្រឹក្សាវិន័យ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​លោក អ៊ូ រិទ្ធី ម្ចាស់​គណនេយ្យ​ខាងលើ​បាន​សុំ​បញ្ជាក់ថា មូលហេតុ​នៃ​ការ​ខម​មិន ជេរ​បែបនេះ​ដោយសារតែ​មាន​ការយល់​ច្រឡំ​។ មុនពេល​កើតហេតុ ខ្លួន​មាន​មានទំនាស់​ជាមួយ​គណនេយ្យ​ហ្វេ​ស​បុក​ផ្សេង​មួយទៀត ហើយ​ណាមួយ​ខ្លួន​មិន​សូវ​យល់​ពី​ការប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​ម្យ៉ាងទៀត​ខ្លួន​មាន​ជាតិ​សុរ៉ា​ចូលខ្លួន បាត់បង់​ស្មារតី ទើប​ហ៊ាន​ខម​មិន​បែបនេះ​!​។​

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.