ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ​ទូត​អាមេរិក​សង្ឃឹមថា​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​បាន​ស្តាប់​វិទ្យុ​អាស៊ី​សេរី​និង​វី​អូ​អេ​តាមរយៈ​វិទ្យុ​ក្នុងស្រុក​ - ​រឿង​លោក កឹម សុខា ជិត​ចប់​ហើយ ក្រោយ​ដំណើរការ​នីតិវិធី​ជាង​២​ឆ្នាំ - ម្សៀឬ​ទ្ធី​នាយផ្នែ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ទឹកផុស​ធើ​ឆ្អី​បានជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជា​មន្ត្រី​ប៉េអឹម​ដឹកឈើ​ទាំង​ថ្ងៃ​ចឹង​? - ឡាន​ករុណា​ពេជ្រ​ត្រូវ​គេ​គប់​បែក​កញ្ចក់​តែ​ម្ចាស់​មិន​ប្រាប់​ទីតាំង​កើតហេតុ​ - ​តេ​ជោចិត្ត​ល្អ​ចំពោះ​អ្នក​ចាញ់បោក​សមរង្ស៊ី​ពេល​សម្ពោធ​រោងចក្រ​ស៊ីម៉ង់តិ៍ «​ថៃ​ប៊ុន​រ៉ុង​» នៅ​ខេត្ត​កំពត​ - ​សាលា​រាជធានី​ឯកភាព​ប្លង់​សំណង់​ស្ពាន​ថ្មើជើង​ស្តុប​សន្ធរមុខ​ - ជនខិលខូច​មួយក្រុម​កំពុងតែ​ទន្ទ្រាន​និង​វាតទី​ធ្វើ​របង​ហ៊ុំព័ទ្ធ រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ ដី​ព្រៃ​របស់​រដ្ឋ​រាប់សិប​ហិច​តា​និង​ជា​ដី​១០%​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ព្រៃឈើ​តាំងពី​ជំនាន់​អាជ្ញាធរ​ខេត្ត​សម័យ​លោក​ទូច ម៉ា​រី​ម​និង​លោ​កឈួរ ច័ន្ទឌឿនបា​ន​សម្រេច​ដក​ហូត​ដាក់​ជា ទ្រព្យ​របស់​រដ្ឋ​តាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម​ក៏ដោយ​!? - លទ្ធផល​ទូក​ខេត្ត​កំពង់ឆ្នាំង ទាំង​២៥​ទូក ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ឆ្នាំ​២០១៩ - ប័ណ្ណ​ក្រីក្រ​គ្មាន​តម្លៃ​សម្រាប់​ពេទ្យ​ភ្នែក​នៅ​ខេត្ត​តាកែវ ទេ​ទាល់តែ​អស់​៥​ម៉ឺន​រៀល​ - ​រាជរដ្ឋាភិបាល អំពាវនាវ​ដល់​ពលរដ្ឋ ដែល​ចាញ់បោក​ក្រុម​ឧទ្ទាម ទណ្ឌិត សម រង្ស៊ី​ឲ្យ វិល​មក​កម្ពុជា​វិញ​?!
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

សមត្ថកិច្ច​ចុះ​ឆែកឆេរ​ផ្ទះ​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល​

[hupso]

ខេត្ត​ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ សីហា ២០១៩​នេះ កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​ឧកញ៉ា គង់ ក្រឹ​ង មក​ឆែកឆេរ​ផ្ទះ នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ខណៈ​កូនប្រសា​គាត់​ស្ថិតនៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត ។​

​គិត​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃ​ខែ​ដដែល​នេះ ចំណាត់ការ​របស់​កម្លាំង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លើ​ឧកញ៉ា គង់ ក្រឹ​ង យ៉ាងណា​នោះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ។​

​សូមបញ្ជាក់​ថា ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសារ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ កោះហៅ​ទៅ​សាកសួរ​ពេញ​១​ថ្ងៃ (​ថ្ងៃទី​១៥ ខែ​សីហា​នេះ​) ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ក្រចេះ ។​

​លោក​ឧកញ៉ា គង់ គ្រឹង និង​កូនប្រសារ ម៉ាត់ ណា​ស៊ា​ត ដែល​ជា​ម្ចាស់​រោង​សិប្បកម្ម ម៉ាត់ ណា​ស៊ា​ត មាន​ទីលំនៅ​ភូមិ​ដី​ច្រាប​ថ្មី ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវបាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កាលពី​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៩ បាន​ចេញ​លិខិត​កោះហៅ ឲ្យចូល​ឆ្លើយបំភ្លឺ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​ក្រចេះ ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ ចាប់តាំងពី​ខែ​កក្កដា ឆ្នាំ​២០១៩ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ១៥​នាក់ ទៅកាន់​តុលាការ ក្នុងនោះ មាន​ទាំង​ឧកញ៉ា​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ ស៊ឹង សំអុល ផង ។ រីឯ​មនុស្ស​ចំនួន ២១​នាក់​ផ្សេង​ទៀត ដែល​មាន​ទាំង​មន្ត្រី​នៅ​មន្ទីរ​ពាក់ព័ន្ធ​ផង កំពុង​តាម​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ នៅ​ភូមិភាគ​ឦសាន ពិសេស​ក្នុង​ខេត្ត​មណ្ឌល​គី​រី និង​ខេត្ត​ក្រចេះ ជាដើម ៕

 

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.