ការិយាល័យ​និពន្ធ 016 929 621 / 011 700 486 Email:nikahuch@yahoo.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- ពលរដ្ឋ​១៦​គ្រួសារ​រស់នៅ​លើ​ដី​ចំណី​ផ្លូវ​ក្នុង​ភូមិ​ក្រសាំង ដង្ហោយ​រក​ជំនួយ​ពី​អាជ្ញាធរ​និង​សប្បុរសជន​ - ​គយ​ច​លត័​ព្រែកចាក​កៀ​បប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​! - ​បំពាក់អាវុធ​ឲ្យ​ឧទ្យានុ​រ​ក្ស​នៃ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ - ​ស្ត្រី​ចំណាស់​ម្នាក់ ស្លាប់​ដោយសារ​លោក កែ សុខន មេ​ប៉ុស្តិ៍​វាលរេញ បាញ់​គំរាម​ជនសង្ស័យ​ចាប់​មិនទាន់បាន​? - ​រួច​ពី​គុក​អតីត​មេ​អង្គរក្ស័​សព​សម្តេច​ជាស៊ីម​ត្រូវប​ក្ស​តែងតាំង​ឲ្យ​ចុះ​ជួយ​ខេត្ត​ត្បូងឃ្មុំ​ - ជលផល​ខេត្ត​កំពង់ឆ្នាំង​និង នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ស្រុក​កំពង់លែង​ចុះបង្ក្រាប​ក្រោយ​ពី​រង​ការ​ចោទ​ថា​បើក​ដៃ​អោយ​មេ​ឈ្មួញ​រត់ការ​របាំង​លប​ក្នុង​និង​ក្រៅ​តំបន់​អភិរក្ស​ក្នុង​រដូវ​បិទ​នេសាទ​? - ឯកឧត្តម​ឈួ​រ ច័ន្ទ​ឌឿ​ន​និង​លោកជំទាវ​ព្រមទាំង​មន្ត្រីរាជការ អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១​នៅ​វត្ត​អារញ្ញិ​ការាម​ - ​ប្រធាន​មន្ទីរ ដែនដី​នគរូបនីយកម្ម​សំណង់​និង​សូរិយោដី​ខេត្ត​បន្ទាយមានជ័យ ថ្មី នឹង​ប្រកាស​នៅ​សប្តាហ៍​ក្រោយនេះ ជំនួស​លោក ប្រាក់ ប៉ូ​លី​ក្រោយ​ពី​បែក​រឿង​អាស្រូវ​?...!!! - ​សាកល​វិទ្យាល័​មួយ នៅ​ខណ្ឌ​សែន​សុខ ជា​សំបុក​ជនជាតិ​ចិន​លេងល្បែង​តាម​អ៊ីនធឺណិត​ក្រសួង​ការងារ​លែង​ទទួលស្គាល់​! - ​សង្គ្រាម​ឧកញ៉ា​ឡេង​ណា​វ៉ា​ត្រា​និង​ពលករ​កូរ៉េ​ចាប់​កក្រើក​ក្នុង​បណ្តាញ​សង្គម​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​តើ​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ឧត្តរមានជ័យ​មាន​វិ​ធាន​ការ​ដែរឬទេ ក្រោយ​បែកធ្លាយ​រឿង​លោក វុន វ៉ាន់ នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង​យក​ស្ថាប័នមួយ​នេះ​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រព្រឹត្ត​អំពើ​ពុករលួយ​

[hupso]

​ខេត្ត​ឧត្តរមានជ័យ ៖ មហាជន​លើកឡើងថា​តើ​លោក សូ​ត ស៊ី​សុខ​ឃាង មាន​វិធាន​យ៉ាងណា​ចំពោះ​ ​បុគ្គល​ឈ្មោះ វុន វ៉ាន់ ដែល​យក​ស្ថាប័ន​ក្រសួង​កសិកម្ម​មក​ធ្វើជា​ខែល ក្នុង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក តាមរយៈ​ការធ្វើ​ច្បាប់​សិប្បកម្ម និង​ទារ​ថ្លៃ​សេវា​ធា​រណៈ​លើក​ការកំណត់​របស់​ក្រសួង​រហូត​ដល់​ទៅ ៣ ដង ដែល​ជាហេតុ​ធ្វើអោយ​ក្រុម​អ្នក​ប្រកប​មុខរប​កែឆ្នៃ​ឈើ​គេចវេស មិន​ព្រម​ធ្វើ​ច្បាប់​អោយបាន​ត្រឹមត្រូវ​ទៅ​គោល​ការ​ថ្នាក់​ជាតិ​ឡើយ ។ ខ្លះ​ទៀត​បង្ខំចិត្ត​ខ្ចីលុយ​ធនាគារ​ដើម្បី​អោយ​ទៅ​លោក​វុន វ៉ាន់​តាម​ការកំណត់​តាមតែ​គេ​ទារ​ពី​ប្រាំបី​រយ​ដុល្លា​ទៅ​មួយ​ពាន់​ដុល្លា​(៨០០$ ទៅ​១០០០$) ដែល​ចំនួន​នេះ​ខុស ពី​ការកំណត់​របស់​ក្រសួង​ត្រឹមតែ​មួយ​លាន​ប៉ុណ្ណោះ​សម្រាប់​អាជីវ កម្ម​មួយកន្លែង​។​

ពលរដ្ឋ​អ្នកធ្វើ​សិប្បកម្ម​កែឆ្នៃ​ឈើ​នៅ​ស្រុក​អន្លង់វែង​ត្អូញត្អែរ​ថា​ពួកគាត់​ចង់​ធ្វើ​ច្បាប់​អោយបាន​ត្រឹមត្រូវ​ណាស់​តែ​ពេល​សួរ​ថ្លៃ​សេវា​លោក​វុន វ៉ាន់​ទារ​ថ្លៃ​ខ្ពស់កប់ពពក​។​

​ពួកគាត់​បន្ថែមទៀត​ថា​បើ​លោក សូ​ត ស៊ី​សុខ​ឃាង​ប្រធាន មន្ទីរ​កសិកម្ម​ខេត្ត​នៅតែ​បណ្តោយអោយ​លោក​វុន​វ៉ាន់​បន្ត​សកម្ម ភាព​ដូចខាងលើ​ទៀត តើ​ច្បាប់​រដ្ឋ​យក​ទៅ​ទុក​នៅ​កន្លៀត​ណា​?​រឺ​ទុក​អោយ​មន្ត្រី​ខិលខូច​គៀបសង្កត់​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ​តទៅទៀត​រឺ​?​។​

​គួរំលឹកថា កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា​ឆ្នាំ​២០១៩​មានការ​បែក ធ្លាយ​រឿង​លោក​វុន វ៉ាន់​នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ ស្រុក​អន្លង់វែង គៀបស៊ី​ទារ​ថ្លៃ​សេវា​សាធារណៈ​ពី​ពលរដ្ឋ​ម្នាក់​ចំនួន​ប្រាំបី​រយ​ដុល្លា​(៨០០$) ក្នុងការ​ធ្វើ​ច្បាប់​សិប្បកម្ម​កែឆ្នៃ​ឈើ​មួយ​កន្លែង​។​

​ជុំវិញ​ករណី​នេះ ក្រុម​ការងារ​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក សូ​ត ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរ​មានជ័យ​បាន​នៅ​ឡើយ​ទេ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​០១៩​នេះ ដោយ​ទូរ​សព្ទ​ខ​លអ​ត់​ចូល ៕

Filed in: ព័ត៌មានជាតិ
© 2019 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.