ការិយាល័យ​និពន្ធ 097 60 74 706 / 061 74 00 08 Email:pvknweb@gmail.com / Website:www.pvknweb.com
ព័ត៌មាន​ថ្មី
- សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពានបេតុង​ខ្សែកាប​ឆ្លងកាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​ - ​សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ - សម្តេច​តេជោ ហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន អញ្ជើញ​ជួបប្រជុំ​ជាមួយ​អន្តរ​សភា​អាស៊ាន​ - មន្ត្រីរាជការ​អញ្ជើញ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ខួប​លើក​ទី​៦៩ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ស្វាគមន៍​នាយករដ្ឋមន្ត្រី​វៀតណាម មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ផ្តល់​ស្រូវ​ពូជ និង​ស្បៀងអាហារ ជូន​កសិករ​ជាង​៣​ពាន់​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ និង​ស្បៀងអាហារ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ខេត្ត​បាត់ដំបង​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ​ជាង ៥០០​តោន និង​ស្បៀង ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ នៃ​ខេត្ត​បន្ទាយមានជ័យ​ - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​ខេត្ត​សៀមរាប​
របាយការណ៍​ស្ដីពី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ប្រចាំ ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០១៧ ៖ ​យោង​តាម​ទិន្ន័យ​ដែល​ទទួលបាន​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ថ្ងៃនេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១០​លើក ក្នុង​នោះ​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​ចំនួន​១០​នាក់​ស្រី​០១ របួសធ្ងន់​ចំនួន​០៨​នាក់​ស្រី​០១ ដែល​បង្កឡើង​ដោយ​ម៉ូតូ​ចំនួន​០៥​លើក រថយន្ត​តូច​ចំនួន​០២​លើក រថយន្ត​ធំ​ចំនួន​០៣​លើក ហើយ​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ម៉ូតូ​ចំនួន​១០​គ្រឿង រថយន្ត​តូច​ចំនួន​០២​គ្រឿង រថយន្ត​ធំ​ចំនួន​០២​គ្រឿង និង​គោយន្ត​ចំនួន​០១​គ្រឿង​៕​

​ពិធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក ម្ចាស់​ដី ដំណើរការ​សាងសង់​សួនច្បារ​ថ្មី​

[hupso]

​កំពង់ឆ្នាំង​៖ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទីក្រុង​ទេសចរ ណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​២​នេះ អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​ធ្វើ​សួនច្បារ​ថ្មី​យ​មួយ​បន្ថែម​ទៀត​នៅ​លើ​ទី​តាំ ង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​មុខ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង ស្ថិតនៅ​សង្កាត់​ខ្សាម ក្រុងក​កំពង់ឆ្នាំង​ជាប់​ព្រំប្រទល់​ស្រុក​រលាប្អៀរ​។

​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ពិធី​ក្រុង​ពាលី សុំ​ម្ចាស់​ទឹក ម្ចាស់​ដី អោយ​បាន​សេចក្តីសុខ​សប្បាយ​ក្នុងពេល​ដំណើរ​សាងសង់​សួនច្បារ​ថ្មី​មួយ​នេះ​ដែល​ពិធី​ក្រុង​ពាលី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង លោក លោកស្រី​ជា​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​យល់ព្រម​ឱ្យ​ក្រសួង​ទេសចរណ៍​ជ្រើសរើស​បេក្ខភាព​ឆ្នើម​ថ្មី​ចំនួន​៦ ដើម្បី​ធ្វើ​ជា​បេក្ខជន​ចលនា​ប្រឡង​ប្រណាំង ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី​២ ក្នុងនោះ​ខេត្តកំពង់ឆ្នាំង ក៏​ត្រូវបាន​ជ្រើសរើស​ជា​បេក្ខភាព​ក្នុង​ចូលរួម​ប្រឡងប្រណាំង ទីក្រុង​ទេសចរណ៍​ស្អាត​លំដាប់ថ្នាក់​អាស៊ាន​ផងដែរ ដោយ​កំណត់​យក​ក្រុង​កំពង់ឆ្នាំង​ដើម្បី​ធ្វើ​ការប្រកួតប្រជែង​។​

​លោក​អភិបាលខេត្ត បាន​បញ្ជាក់​ទៀត​ថា​ដើម្បី​បាន​លំ ដាប់​ថ្នាក់​ជា​ទីក្រុង​ស្អាត​អាជ្ញាធរ ខេត្ត និង ក្រុង បាន​រិះរក​នូវ​គ្រប់​មធ្យោបាយ​ដើម្បី​ធ្វើការ​អភិឌ្ឍន៍ ក្រុង​កំពង់ឆ្នាំង អោយ​កាន់តែ មាន​សោភ័ណភាព ប្រកបដោយ​អនាម័យ​និង​បរិស្ថាន ដោយ​ធ្វើអោយ​ទីក្រុង​មួយ​នេះ ក្លាយ​ជា​ក្រុង​ដែល​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ សេដ្ឋកិច្ច​។ ជួយ​លើកកម្ពស់​ជីវភាព និង​មជ្ឈដ្ឋាន​រស់នៅ​របស់​ប្រជា ពលរដ្ឋ​នៅក្នុង​ទីក្រុង ជួយ​ពង្រឹង និង លើកកម្ពស់​សោ ភ័ណ​ចូលរួម​ការការពារ និង​លើកកម្ពស់​បរិស្ថាន​ផងដែរ ។

​លោក​អភិបាលខេត្ត បានបញ្ជាក់​បន្តថា សួនច្បារ​ថ្មី​ដែល​ធ្វើ​ការសាងសង់​នាពេលនេះ នឹង​ក្លាយជា​កន្លែង​រមណី យដ្ឋា​ន​មួយ​ដែល​អាច​ទាក់ទាញ​ប្រជាពលរដ្ឋ​មក​លេង​កំសាន្ត និង ហាត់ប្រាណ ប្រកប​ដោយ​ផាសុខភាព​ផងដែរ​។ ក្នុងឱកាស​នោះ​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ចែក​សារុង​ដល់​អ្នកចូលរួម​ក្នុង​ម្នាក់​១​ផងដែរ​៕ រី ភា​រិទ្ធិ​

Filed in: ព័ត៌មានជាតិ
© 2024 បញ្ញវន្តខ្មែរ. All rights reserved. XHTML / CSS Valid.